រកឃើញអ្នកស្លាប់ដោយសារកូវីដ ១៩ ចំនួន ១៨ នាក់ទៀត ខណៈអ្នកឆ្លងថ្មីមានជាង ៨០០ នាក់ និងអ្នកជាសះស្បើយមានជាង ៥០០ នាក់

Content image - Phnom Penh Post
ក្រុមគ្រូពេទ្យយកសំណាកព្រះសង្ឃ នៅក្នុងវត្តចាក់អង្រេលើ កាលពីថ្ងៃទី ២៤ កញ្ញា។ រូបថត Yousos Apdoulrashim

ភ្នំពេញៈ មនុស្សចំនួន ១៨ នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ ១៩ និងបានរកឃើញអ្នកឆ្លងថ្មីជាង ៨០០ នាក់ទៀត ខណៈមានអ្នកជាសះស្បើយជាង ៥០០ នាក់។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា នេះបានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមទៀតចំនួន ៨៣៩ នាក់ និងអ្នកជាសះស្បើយចំនួន ៥៣០ នាក់។ អ្នកដែលបានរកឃើញឆ្លងនេះមាន ករណីឆ្លងសហគមន៍ចំនួន ៧៣០ នាក់ និងអ្នកដំណើរពីបរទេសចំនួន ១០៩ នាក់។

គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ១០៩ ៩២៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ១០១ ១៨៥ នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ២ ២៦១ នាក់៕

ព័ត៌មានថ្មីៗ