កម្ពុជារកឃើញអ្នកឆ្លងកូវីដប្រភេទអូមីក្រុងជិត ៣០ នាក់ទៀត ខណៈអ្នកជាមានជិត ២០ នាក់ តែគ្មានអ្នកស្លាប់ថ្មីទេ
ភ្នំពេញៈ ក្រសួងសុខាភិបាលបានឱ្យដឹងថា មនុស្សជិត ៣០ នាក់បានឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង និងមានអ្នកជាសះស្បើយជិត ២០ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះថ្មីឡើយ ក្នុងរយៈពេល ១៩ ថ្ងៃកន្លងមកនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២ នេះ បានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន ២៦ នាក់ទៀតបន្ថែមទៀតដែលជាប្រភេទអូមីក្រុងទាំងអស់និងមានអ្នកជាសះស្បើយចំនួន ១៨ នាក់។ ការរកឃើញឆ្លងនេះ មានករណីឆ្លងសហគមន៍ ចំនួន ២១ នាក់ និងអ្នកដំណើរពីបរទេស ចំនួន ៥ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ១២១ ០២៦ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១១៧ ២១៣ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០១៥ នាក់៕