ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នៅ​ថ្ងៃទី ៤ ខែកុម្ភៈ​នេះ បានទទួល​គ្រឿងចក្រ​កម្ទេច​គ្រាប់មីន​មួយគ្រឿង​ទៀត​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ផ្តល់ជូន​រដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​។


​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ថ្លែងថា គ្រឿងចក្រ​កម្ទេច​គ្រាប់មីន​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ផ្តល់ជូន​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​សកម្មភាព​បោសសំអាត​មីន​របស់​អង្គភាព​ស៊ីម៉ាក់​នោះ បានមក​ដល់ទី​បញ្ជាកា​រ​ស៊ីម៉ាក់​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​៤ ខែកុម្ភៈ តាមផ្លូវ​គោក​ពី​ប្រទេស​ថៃ​។

​លោក​ថ្លែងថា​៖«​គ្រឿងចក្រ​នេះ​ផលិត​នៅ​ប្រទេស​ជប៉ុន ទោះបី​បញ្ហា​កូ​វីដ​ក៏ដោយ​ក៏​ក្រុមហ៊ុន​ជប៉ុន​បាន​ខិតខំ​ផ្តល់​មក​អង្គភាព​ស៊ីម៉ាក់​តាម​ផែនការ​»៕​