ភ្នំពេញៈ រាជបណ្ឌិត្យ​សភា​កម្ពុជា​នា​ថ្ងៃទី​ ១៦ ខែ​មិថុនា បាន​ប្រគល់​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ចំនួន​ជាង​ ៤​ ម៉ឺន​ដប គិត​ជា​ទឹកប្រាក់​ជាង ២២ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​ក្រសួង​សុខាភិបាល​។ នេះ​បើ​យោង​តាម​គេហទំព័រ​រាជបណ្ឌិត្យ​សភា​កម្ពុជា​។

គេហទំព័រ​ដដែល​បាន​ឱ្យដឹងថា ទឹក​ថ្នាំ​សម្លាប់​មេរោគ​នេះ​គឺជា​ជំនួយ​មនុស្សធម៌​របស់​ក្រុមហ៊ុន NJ របស់​កូរ៉េ​ខាងត្បូង ដែល​បាន​ផ្តល់ជូន​លោក ហ៊ុន សែន តាមរយៈ​រាជបណ្ឌិត្យ​សភា​កម្ពុជា​៕