ភ្នំពេញៈ ក្រសួង​សុខាភិបាលបាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩​ ប្រភេទ​អូមីក្រុង​ចំនួន​ ២៨ នាក់​បន្ថែមទៀត​ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៣៧ នាក់ ​ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ឡើយ​។


យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ អ្នកឆ្លង​មេរោគ​កូវីដ ១៩​ សម្រាប់​ថ្ងៃ​ទី ១៤​ ខែសីហា​ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន​ ២៨ នាក់ ​ដែល​ក្នុងនោះ ​១១ នាក់ ​ជាករណី​ស្នើសុំ​វិញ្ញា​បនបត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៥ ​ខែ សីហា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ ​សរុប ​ចំនួន​ ១៣៧ ២៦៤ នាក់ ​អ្នកជា​សះស្បើយ​សរុប​ចំនួន​ ១៣៣ ៩៥៨ នាក់ ​និង​អ្នកស្លាប់​ចំនួន​ ៣ ០៥៦ នាក់៕​​​