មនុស្ស ៦ នាក់បានស្លាប់ និង ១០ នាក់រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ២ ថ្ងៃ

ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សចំនួន ៦ នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសក្នុងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែវិច្ឆិកា ខណៈ ១០ នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី ២៥ ខែវិច្ឆិកា បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤ នាក់ (ស្រី ១ នាក់) របួសធ្ងន់ចំនួន ៥ នាក់ (ស្រី ១ នាក់) និងរបួសស្រាលចំនួន ២ នាក់ (ស្រី ១ នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៥ ខែវិច្ឆិកា បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន ១២ នាក់នេះ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ២ លើក។
ចំណែក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១ នាក់ របួសធ្ងន់ចំនួន ២ នាក់ (ស្រី) និងរបួសស្រាលចំនួន ១ នាក់។
គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន ៤ នាក់នេះ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ២ លើក ៕