ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​មេរោគ​កូវីដ ១៩​ ចំនួន​ ១០ នាក់​បន្ថែម​ទៀត ​និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន​ ៥ នាក់ ​ប៉ុន្តែ​មិនមាន​ការរកឃើញ​ករណី​ស្លាប់​នោះ​ទេ។


យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល ​អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ ​សម្រាប់​ថ្ងៃទី ២៧ ​វិច្ឆិកា ​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ​ក្នុង​សហគមន៍​ចំនួន ​១០ នាក់​បន្ថែមទៀត ​ដែលជា​ប្រភេទ​អូមីក្រុង​ទាំង​អស់​។​ ក្រសួង​បញ្ជាក់ថា ​អ្នកឆ្លង​ទាំង​នោះ ​ជាករណី​ស្នើសុំ​វិញ្ញាបន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។


គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៨ ​ខែវិច្ឆិកា ​កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ ​សរុប​ចំនួន​ ១៣៨ ០៧៣​ នាក់ ​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣៤ ៩៧៦ នាក់ ​និង​អ្នកស្លាប់​ចំនួន ​៣ ០៥៦ នាក់​៕