លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា ត្រូវ​ពង្រឹង​យន្តការ​ប្រតិបត្តិ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​។​


​ការណែនាំ​ធ្វើឡើង​តាមរយៈ​សារលិខិត​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្ញើជូន “​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​” លើក​ទី​១៩ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២២ ដែល​ក្លិប​អ្នកកាសែត​កម្ពុជា បាន​រៀបចំឡើង​ដើម្បី​ផ្ដល់ឱកាស​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និពន្ធ​នាយក និង​អ្នកសារព័ត៌មាន បាន​ជួបជុំ​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់ ចែករំលែក​បទពិសោធ​ន៍ និង​ដោះស្រាយ​បញ្ហា​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក​។ វេទិកា​នេះ ក៏បាន​លើក​ទិសដៅ​សម្រាប់​អនុវត្ត​នាពេលខាងមុខ ដើម្បី​លើកកម្ពស់​សមត្ថភាព គុណភាព និង​កិត្យានុភាព​នៃ​ស្ថាប័ន​សារព័ត៌មាន ព្រមទាំង​ពង្រឹង​ការអនុវត្ត ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ក៏ដូចជា​ការលើកស្ទួយ​សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព ខាង​សារព័ត៌មាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ហ៊ុន សែន បានបង្ហាញ​មោទនភាព​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា ក៏ដូចជា​វិស័យ​ដទៃទៀត​ដែរ ស្រប​ពេលដែល​មានការ​វិ​វត្ត​យ៉ាង​ឆាប់រហ័ស នៃ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឌីជីថល​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ជាមួយនឹង​ការបើក​ទូលាយ​នៃ​ការធ្វើ​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​កម្ពុជា ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន ចំនួន​អ្នកសារព័ត៌មាន ក៏ដូចជា​ចំនួន​អង្គភាព​សារព័ត៌មាន សមាគម​សារព័ត៌មាន និង​ទីភ្នាក់ងារសារព័ត៌មាន​ប្រចាំ​កម្ពុជា​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។


​លោក​គូសបញ្ជាក់ថា​៖«​ជាមួយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អង្គភាព​សារព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​មួយចំនួនធំ​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សុខសន្តិភាព និង​លើកស្ទួយ​វប្បធម៌​ប្រពៃណីជាតិ ក្នុង​ភាពជា​ដៃគូ​របស់​រាជរដ្ឋាភិបាល ក៏​នៅមាន​អ្នកសារព័ត៌មាន​មួយចំនួន​តូច​បាន និង​កំពុង​បំពេញការងារ​ដោយ​បំពាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ដោយ​គិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន បានធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​បំពុលសង្គម ជេរប្រមាថ អុចអាល ដែល​បង្ក​នូវ​អរិភាព​នៅក្នុង​សង្គម ធ្វើឱ្យ​កើតមាន​ជម្លោះ ការបែកបាក់​សាមគ្គីភាព បង្ក​អស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែល​ធ្វើឱ្យប៉ះពាល់​តម្លៃ និង​កិត្យានុភាព​របស់​អ្នកសារព័ត៌មាន​អាជីព និង​ធ្វើឱ្យ​សាធារណជន​បាត់បង់​ជំនឿ​លើ​អ្នកសារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ទាំងមូល​»​។​

​ក្នុងន័យនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ជា​អនុសាសន៍​មួយចំនួន​ដល់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ត្រូវ​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា និង​រៀបចំ​ទិសដៅ​សម្រាប់​អនុវត្ត​ក្នុងការ​ពង្រឹង​យន្តការ​ប្រតិបត្តិ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ប្រឆាំង​ជន​ឱកាសនិយម​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន ដើម្បី​រក្សា​គុណ​តម្លៃ និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន​សារព័ត៌មាន​។ បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ទាំង​ផ្នែក​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​មិនត្រូវ​ធ្វើជា​ភ្នាក់ងារចែកចាយ​ព័ត៌មាន ក្លែងក្លាយ​បំពុលសង្គម​ដែល​ធ្វើឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​ភាពចលាចល បាត់បង់​សណ្តាប់ធ្នាប់​សង្គម​។


​បន្ថែម​ពីនេះ​លោក ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថាប័ន​សារព័ត៌មាន និង អ្នកសារព័ត៌មាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចុះ​យក​ព័ត៌មាន និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ទាំង​នៅ​ក្​

​​