កម្មវិធី​បណ្តុះបណ្តាល​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ពិការ​​ភាព និង​ជំនាញ​ការស្តារ​នីតិ​​សម្បទា​របស់​បុគ្គលិក​វេជ្ជ​​សាស្ត្រ​កម្ពុជា ដែល​ត្រូវបានធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​គម្រោង​ «​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព​សម្រាប់​ជន​មាន​ពិការភាព​នៅ​កម្ពុជា​» ដោយមាន​ការគាំទ្រ​ពី KOICA បានបញ្ចប់​នៅ​ខែធ្នូ បន្ទាប់ពី​វគ្គ​បណ្តុះបណ្តាល​ត្រូវបាន​ធ្វើឡើង​យ៉ាង​យក​​ចិត្ត​ទុកដាក់ ក្រោម​ប្រធានបទ​ការស្តារ​នីតិសម្បទា​សម្រាប់​ជន​មាន​ពិការភាព​។​


​កំណើន​របស់​បុគ្គលិក​វេជ្ជ​សាស្ត្រ​ដែល​បាន​ចូលរៀន​វគ្គ​​បណ្តុះបណ្តាល​ជា​មូលដ្ឋាន អំពី​ជំនាញ​ផ្នែក​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​សម្រាប់​ជន​មាន​ពិការភាព​ដោយសារ​របួស និង​ជំងឺ​ទឹកនោមផ្អែម បានធ្វើឱ្យ​ការវិល​ចូលទៅក្នុង​សង្គម​វិញ​មានការ​កើនឡើង​គួ​ឱ្យ​កត់សម្គាល់​នៅ​កម្ពុជា​។

​បុគ្គលិក​ពេទ្យ​មកពី​មន្ទីរ​ពេទ្យ​ជាតិ​ស្តារនីតិសម្បទា​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​មជ្ឈមណ្ឌល​សេវា​វេជ្ជសាស្ត្រ អតីតយុទ្ធជន​នៃ​ប្រទេស​កូរ៉េ បាន​ចូលរួម​ជា​គ្រូ​បណ្តុះបណ្តាល និង​ផ្តល់​ការបង្រៀន​តាមរយៈ​វីដេអូ​។ បុគ្គលិក​ពេទ្យ​មកពី​ប្រទេស​ទាំង​ ២ មាន​ពេលវេលា​ដើម្បី​ពិភាក្សា និង​ធ្វើ​បទ​បង្ហាញ​តាមរយៈ​សិក្ខាសាលា​តាម​អន​ឡាញ​។​


​បុគ្គលិក​ពេទ្យ​ដែល​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​បានឱ្យដឹងថា៖ «​ខ្ញុំ​សូម​អរគុណ​ដល់​សាស្ត្រាចារ្យ និង​អង្គការ RI Korea សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ចែករំលែក​ចំណេះដឹង ហើយ​បាន​វាយ​តម្លៃ​ថា វា​ជា​វគ្គ​បណ្តុះបណ្តាល​ដែល​បុគ្គលិក​ពេទ្យ​គួរ​រៀន​បន្ថែមទៀត​»​។​

​ទោះបី​គម្រោង​នេះ​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ ​២០២២ ​នេះ ក៏ដោយ ក៏​អង្គការ RI Korea នៅតែ​បន្ត​ធ្វើការ​ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព​សម្រាប់​ជនពិការ នៅក្នុង​ប្រទេស​កម្ពុជា​៕