ភ្នំពេញៈ ​នាយក​ដ្ឋាន​មុខរបរ និង​ហត្ថ​ពលកម្ម​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សហការ​ជាមួយ​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ​ ក្រោម​គម្រោង​ Safe and Fair ​កាលពី​ថ្ងៃ​ទី ១១​ ខែ​មករា បាន​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​មន្ត្រី​នៅក្រោម​ឱវាទ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ស្តី​ពី​ស្ថិតិ​ទេសន្តរ​ប្រវេសន៍​ការងារ​អន្តរ​ជាតិ (ILMS)​ និង​ការវិភាគ​ទិន្នន័យ​ទេសន្តរ​ប្រវេសន៍​ការងារ​សម្រាប់​ក្រសួង​ការងារ។


សិក្ខា​សាលា​បណ្តុះបណ្តាល​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការយល់​ដឹង​អំពី​ស្ថិតិ​ទេសន្តរ​ប្រវេសន៍​ការងារ​ អន្តរ​ជាតិ និង​កម្ពុជា ដើម្បី​ពង្រឹង​ប្រព័ន្ធ​ទិន្នន័យ​ទេសន្តរ​ប្រវេសន៍​ការងារ​របស់​កម្ពុជា រួម​ទាំងការ​ផ្តល់​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ ILMS និង​កសាង​សមត្ថភាព​មន្ត្រី​ជំនាញ លើ​ការវិភាគ​ទិន្នន័យ​ទេសន្តរ​ប្រវេសន៍​ការងារ។​

សិក្ខា​សាលា​នេះ​ មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ទទួល​បន្ទុក​ការងារ​ស្ថិតិ​ពាក់ព័ន្ធ​នឹង​ទេសន្តរ​ប្រវេសន៍​ការងារ ពី​អគ្គ​នាយក​ដ្ឋាន​ការងារ​ អគ្គ​នាយក​ដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ​នាយក​ដ្ឋាន​សហប្រតិ​បត្តិការ​អន្តរ​ជាតិ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា និង​សមាគម​ទីភ្នាក់ងា​ហត្ថ​ពលកម្ម​កម្ពុជា៕