ភ្នំពេញៈ ទីភ្នាក់​ងារ​សហប្រតិ​បត្តិការ​អន្តរ​ជាតិ​កូរ៉េ (KOICA) ប្រចាំ​ប្រទេស​កម្ពុជា ​បាន​សម្រេច​អនុម័ត​ថវិកា ៣ ​លាន​ដុល្លារ​អាមេរិកបន្ថែម​ទៀត​ ដើម្បី​បន្ត​អភិវឌ្ឍន៍​គម្រោង​អភិរក្ស​បណ្ណ​សារ​សារម​ន្ទីរទួ​ល​ស្លែង​ជំហានទី​២ រយៈ​ពេល​ ៥ ឆ្នាំ ដែល​អនុវត្ត​ចាប់​ពីឆ្នាំ​ ២០២៤ ខា​ងមុខតទៅ​។


នេះបើយោង​តាមកិច្ច​ប្រជុំ​បូក​សរុ​ប​រយៈ​ពេល ៧​ថ្ងៃ ចាប់​ពីថ្ងៃ​ទី​១១-១៧ ខែម​ករា ឆ្នាំ​២០២៣ ​ដោយ​មាន​ការ​ចូល​រួមពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ KOICA និង UNESCO។​

យោង​តាម KOICA កិច្ច​ប្រជុំ​រវាង​ភាគី​ពាក់​ព័ន្ធ​ខា​ងលើ គឺបាន​សិក្សាវាយ​តម្លៃលើ​គម្រោង​អភិរ​ក្ស​បណ្ណ​សារ​សារម​ន្ទីរទួល​ស្លែង​ជំហាន​ទី២ ដែល​បាន​ដាក់​ស្នើសុំ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​សាធារណរ​ដ្ឋកូ​រ៉េ តាម​រយៈអង្គការ​ KOICA នា​ពេល​ក​ន្ល​ងមក​។​


ក្នុ​ងជំ​​នួបនោះ លោកស្រី​ S​ong Yungjun​ KOICA ប្រចាំ​ប្រទេ​ស​កម្ពុជា បាន​ឱ្យដឹង​ដែរ​ថា លទ្ធផល​នៃការ​សិក្សា​លទ្ធ​ភាព ​គឺ ​KOICA បាន​សម្រេច​អភិវឌ្ឍ​គម្រោង​នេះ​ចំនួន ៣ លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​រយៈ​ពេល ៥ ឆ្នាំ ដោយ​នឹងចាប់​ផ្តើមពីឆ្នាំ ២០២៤ ខាង​មុខ​នេះ។​ ថវិកា​ជំនួយ​ដែលបាន​អនុម័ត​សម្រាប់​ជំហានទី​២ នេះ គឺមាន​ចំនួ​នច្រើនជា​ងជំ​ហា​នទី​១​ ​ចំនួន​ ១លា​នដុ​ល្លា​រអាមេ​រិក និងមា​ន​រយៈពេល​អនុវត្ត​ច្រើន​ជាងមុ​នចំនួ​ន ១ឆ្នាំផ​ងដែ​រ។​​

លោកស្រីតំណាង​​ KOICA ​លើកឡើង​​ថា កម្ពុជា​តែង​តែជាប្រទេស​ដៃគូអាទិ​ភាព​រប​ស់ ​KOICA ក្នុង​កិច្ច​សហ​ប្រតិបត្តិ​កា​រអភិវឌ្ឍ​។ KOICA បាន​ជួយ​ដល់​កម្មវិ​ធី និង​គម្រោង​ផ្សេងៗ​ ​ដែល​មិន​ត្រឹម​តែមាន​ឥទ្ធិពលយ៉ាង​ខ្លាំង​លើការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជំរុ​ញទំ​នាក់​ទំន​ង​មិត្ត​ភាព​រវាង​ប្រទេសទាំ​ង២ផ​ង​ដែរ​។​​


​លោកស្រី S​ong Yungju​n​ បា​ន​បញ្ជាក់​ដូច្នេះ​ថា៖​«ក្នុង​នាម​ជាទីភ្នា​ក់ងា​រអនុវត្ត​ជំនួយ​ឥតសំណ​ងរ​ប​ស់រ​ដ្ឋាភិបាល​កូរ៉េ​ KOICA មាន​មោទ​នភា​ពដែល​បា​នក្លាយជា​ដៃ​គូ និង​ជា​មិត្តដ៏​ល្អរ​បស់ក​ម្ពុជា ​និង​ប្រជាជ​នក​ម្ពុជា​។ ​យើង​នឹ​ង​​បន្ត​ធ្វើ​ការងារ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា ព្រម​ទាំង​សហ​វិបុលភាព​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង​២»។​

លោក​ ហាប់ ទូច រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ​ក៏បាន​ប្រាប់​ឱ្យដឹ​ង​ដែរ​ថា គម្រោ​ងអភិរក្ស​បណ្ណ​សារ​សារមន្ទី​រ​ទួល​ស្លែង​ជំហាន​ទី​២ ដែល KOICA អនុម័ត​ថវិកា៣ លាន​ដុល្លារ​នេះ គឺនឹង​ផ្ដោត​បន្ត​លើការ​អភិរក្ស​បណ្ណ​សារ​សារ​មន្ទីរ និង​ការអប់រំ​ផ្សព្វ​ផ្សាយ ដើម្បី​សន្តិ​ភាព។​​

គួរ​បញ្ជាក់​ដែរ​ថា KOICA បាន​ផ្តល់​ថវិកា​សម្រាប់​អនុវត្ត “គម្រោង​អភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារ​មន្ទីរ​ទួល​ស្លែង​ក្នុង​ប្រព័ន្ធ​កុំព្យូ​ទ័រ​” ដោយ​បាន​អនុវត្ត​ចាប់ពីឆ្នាំ​២០១៨​មក។

ជាង​នេះ​ទៀត កន្លង​មក ក្រោម​ជំនួយ​ហិរញ្ញប្ប​ទាន​ឥត​សំណង​ពីរដ្ឋាភិបាល​សាធា​រណរ​ដ្ឋកូ​រ៉េ KOICA ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​សហ​ការ​ជាមួយ​ការិយា​ល័យ​អង្គការ​យូណេ​ស្កូភ្នំពេ​ញ ​ក៏​បាន​អនុវត្ត​គម្រោង​អភិរក្ស​និង​ថត​ចម្លង​បណ្ណសារសា​រមន្ទីរ​ទួលស្លែ​ងជំហាន​ទី​១ ប្រកប​ដោយ​ជោគ​ជ័យ​ថែម​ទៀត​។

តាម​រយៈ​គម្រោ​ង​នេះ បណ្ណសារ​សរុប​ចំនួន​ ៤០៥ ៧៨​២​ទំព័រ ត្រូវបា​នធ្វើឌី​ជីថល​ ខ​ណៈ ៧៤​៥ ​៤៩៤ទំ​ព័រ​ទៀ​ត ត្រូ​វបា​ន​រក្សា​ទុក​តាម​រយៈ​គម្រោង​ រួមមា​ន​៖ ការបោះ​ពុ​ម្ពរូបថ​ត ហ្វីល ចម្លើយ​សា​រភាព​ ជីវ​ប្រវ​ត្តិ ​ប​ញ្ជី​ សៀវ​ភៅប​ដិ​វត្តន៍ ទ​ស្សនា​វដ្តី សៀវ​ភៅ​សរ​សេរដោ​យ​ដៃ​របស់​ខ្មែរ​ក្រ​ហម​ និងឯ​ក​សារ​ផ្សេង​ទៀត​។​

យ៉ា​ង​ណាមិញ ​តា​មរ​យៈកា​រស​ម្រេច​អនុ​ម័ត​ផ្ត​ល់ថ​វិកា៣​ លា​នដុ​ល្លា​រ​ ប​ន្តអ​នុវ​ត្ត​គម្រោងអ​ភិ​រក្ស​បណ្ណ​សា​រសារ​ម​ន្ទីរ​ទួល​ស្លែងជំ​ហា​ន​ទី២​នាពេ​លនេះ ​ភាគី​ពា​ក់ព័ន្ធ​រំពឹ​ង​ថា​ ​នឹង​ជួយ​ព​ង្រឹង​កា​រថែ​រ​ក្សា​បណ្ណ​សា​រសា​រ​មន្ទីរ​ទួល​ស្លែង និង​ពង្រីក​កា​រ​ផ្ស​ព្វផ្សាយ​ឱ្យកា​ន់​តែទូលា​យ ​តាម​រ​យៈកា​រអភិ​រ​ក្ស ​និងជួ​ស​ជុល​ឯក​សារ​ចាស់​ៗឱ្យ​បា​ន​គង់​វង្ស​តា​មស្ត​ង់​ដា​សុ​វត្ថិ​ភា​ពខ្ពស់ ដើ​ម្បី​ទុក​សម្រាប់​បណ្ដុះ​ប​ណ្ដាលធ​នធា​នម​នុ​ស្សជំ​នាន់​ក្រោយ​ថែម​ទៀត​៕​​