ភ្នំពេញៈ ​អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរបា​ល​ជាតិ​បាន​ប្រកាស​បង្គាប់​ឱ្យ​អតីត​មន្ត្រី​ក្រសួង​កសិក​មុ្ម​រុក្ខា​ប្រ​មាញ់​ និង​នេ​សាទ​ គឺ​លោក​ នី​ ណាក់ ​ឱ្យ​ចេញ​មុខ​មក​សុំទោ​ស​ជា​សាធារ​ណៈ​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​កាល​ពី​ចុង​ឆ្នាំ​មុន​​ដោយ​ប្រឌិត​ព័ត៌​មាន​ចោទ​សមត្ថ​កិច្ច​ថា​ យក​សា​រធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​ក្លែងបន្លំ​ជា​សារ​ធាតុ​ញៀន​ ​ប៉ុន្តែ​នៅ​ថ្ងៃទី ​២៩ ​មករា​ បុរស​ដែល​រង​ការ​ចោទ​ប្រកាន់​រូប​នេះ​បាន​បដិ​សេធ​ពី​ការ​សុំ​ទោស​នេះ​។


​លោក ​ឆាយ គឹម​ខឿន​ អ្នក​នាំ​ពាក្យនៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ ​មករា​ថា ហេតុអ្វី​បាន​ជា​បុគ្គល ​នី ណាក់ ដឹង​ថា​ គេ​ដុត​បំផ្លាញ​គ្រឿង​ញៀន​ជាការ​ក្លែង​បន្លំ​ ប៉ុន្តែ​រឿងនេះ ​(​អ្នក​កាសែត​) គួរ​ទៅ​សួរ​បុគ្គល​ឈ្មោះ​នី ណាក់​ ខ្លួន​ឯង​​។​


​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​៖ «​​ខាង​ខ្ញុំ​មាន​គណៈក​ម្មការ​មានអី​ត្រួត​ពិនិត្យ​តាំងពី​តុលាការ​អី​ច្រើន​ណាស់​មុននឹង​ដុត​បំផ្លាញ​គ្រឿង​ញៀន​ហ្នឹង​។​ បង​គ្មាន​វិធាន​ការអី​ជាមួយ​បុគ្គល​ទេ​ ព្រោះ​បង​ជាម​ន្ត្រី​អនុវត្ត​ច្បាប់​ អ្នក​កាន់​ច្បាប់​សួរ​តុលាកា​រ​ទៅ​»​។

​ដោយ​ឡែក​លោក​នាយ​ឧត្តម​សេនីយ៍ មាស វី​រិ​ទ្ធ អគ្គ​លេខាធិ​ការនៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រ​ឆាំង​គ្រឿង​ញៀន បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ៣០ ​មករា​ដែរ​ថា ករណី​បុគ្គល​ម្នាក់​ដែលចោ​ទ​​ថាការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​ជាការ​ក្លែង​បន្លំ​នោះ​លោក​គ្មាន​ប្រតិ​កម្ម​អី​ទេ ពី​ព្រោះ​គាត់​បញ្ចេញ​មតិ​ គឺជា​សិទ្ធិ​របស់​គាត់​ ​ប៉ុន្តែ​កា​របញ្ចេញ​មតិ​នោះ​ត្រូវតែ​ឱ្យមាន​ទឡ្ហីករ​ណ៍​ និង​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់​យក​មក​ធ្វើជា​អំណះអំ​ណា​ង​។​


​លោក​ថ្លែង​ថា​៖ «​ការ​ដុត​សារ​ធាតុ​ញៀន​ គឺ​គេ​ដុត​បំផ្លាញ​គេ​មាន​គណៈ​កម្មកា​រ​គេ​ដូចដែល​សព្វ​ដង​អ៊ីចឹង​។​ យើង​តែង​តែ​ធ្វើ​ការ​រៀបចំ​ពិធី​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​គ្រឿង​ញៀន​នៅក្នុង​ឱកាស​ប្រារ​ព​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​រៀង​រាល់​ថ្ងៃទី ​២៦​ ខែ​មិថុនា ជា​រៀង​រាល់​ឆ្នាំ​»​។​

​បើតាម​លោក​ មាស ​វី​រិ​ទ្ធ ចំពោះ​ពិធី​បំផ្លាញ​គ្រឿងញៀ​ន គឺ​គេ​តែង​តែ​ប្រមូល​សារ​ធាតុ​ញៀន​ និង​សារ​ធាតុ​ពាក់ព័ន្ធ​នឹង​​បទ​ល្មើស​នេះ​មក​​ដុត​បំផ្លាញ​ជា​សាធារ​ណៈ​។​ រីឯ​បុគ្គល​ម្នាក់​នោះ​គាត់​មិនបាន​ចូលរួម​ហើយ​​បែរជា​មកថា ​យើង​យក​អ្វី​ផ្សេង​ពី​សារ​ធាតុ​ញៀន​ទៅ​ដុត​។ ​ករណី​នេះក្នុង​នាម​លោក​ជា​គណៈក​ម្មការ​ លោក​ក៏​មានការ​អន់ចិត្ត​ដែរ​សូម្បី​តែ​មន្ត្រី​អនុវត្ត​ច្បាប់​ផ្សេងទៀ​ត​ក៏​គេ​អន់​ចិត្ត​ដែរ​។​

លោក​ថា៖ ​«​ពីព្រោះ​គ្រឿង​ញៀន​ដែល​សមត្ថ​កិច្ច​រឹបអូស​បាន​យកទៅ​រក្សា​ទុក​ហ្នឹង​សុទ្ធ​តែមាន​អ្នក​អង្គុយ​ចាំ​យាម​ដេកចាំ​យាម​កាម​ជាប់​ជានិច្ច​ព្រោះ​ខ្លាច​វា​បាត់​វា​បង់​ខ្លាច​វា​ប្រែ​ធាតុ​យើង​ចាប់​យក​ពី​គេ​មក​មិន​មែន​យក​ទៅ​លក់​ទេ​ការ​លក់ ​គឺមាន​ទោស​ទ្វេ​ដង​ដល់​សមត្ថ​កិច្ច​»​។​

​លោក​បាន​បន្ថែម​ថា ​អ្វីដែល​បុគ្គល​នោះ​បញ្ចេញ​មតិ​វា​ជា​រឿង​របស់​គាត់​ ក៏ប៉ុន្តែ​ខ្លឹមសារ​នៃ​មតិ​របស់​គាត់​វា​ប៉ះ​ពាល់​ដល់​សកម្ម​ភាព​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ខំ​ប្រឹង​ប្រែង​ហើយ​បែរ​ជាគេ​មក​ធ្វើឱ្យ​សាធារ​ណជន​យល់​ច្រឡំ​​។​

លោក​បាន​ពន្យល់​ថា ​រាល់ឆ្នាំ​ មុន​នឹង​​ដុត​បំផ្លាញ​តែង​តែ​ធ្វើ​ស​ន្និ​សីទសារព័ត៌​មាន​ប្រកាស​ឱ្យ​សាធារ​ណជ​ន​ទៅ​ចូល​រួម​ពិនិត្យ​ហើយ​ក្នុង​ពិធី​ដុត​បំផ្លាញ​ម្តងៗ​មាន​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់​ឯណោះ​។​ ដូច្នេះ​មិន​មែន​យក​របស់​លេង​សើច​ទៅ​ដុត​យ៉ាង​ម៉េច​នឹង​កើត​ទៅ ​​បើ​មាន​ទាំង​ព្រះរាជ​អាជ្ញា​ជា​ប្រធាន​គណៈ​កម្មការ​ជា​អ្នក​ដុត​បំផ្លាញ​?​

​លោក​បញ្ជាក់​ថា​៖ «​សម្តី​របស់​គាត់​ពេល​ខ្លះ​ធ្វើឱ្យ​​មនុស្ស​ច្រើន​យល់​ច្រឡំ​មកលើ​ពី​ណា​ គឺ​មកលើ​សមត្ថ​កិច្ច​លើ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ដែល​គេ​ខិតខំ​ប្រឹង​ប្រែង​រហូត​មាន​ពលី​ជីវិត​ទៀត​ផង​ដោយ​សារតែ​ពួក​ឧក្រិដ្ឋ​ជន​បាញ់​ត​ដៃ»​។​

តា​មសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំ​ពាក្យ​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ កាល​ពី​ថ្ងៃទី​ ២២ ​ខែធ្នូ ឆ្នាំ​មុ​នដែល ​ភ្នំពេញ​ ប៉ុស្តិ៍ ​ទទួល​បាន​នៅ​ថ្ងៃទី ​២៩ ខែ​មករា ឆ្នាំ​ ២០២៣ បាន​សរសេរ​ថា ​ថ្មីៗ​នេះ​មាន​គេហ​ទំព័រ​ហ្វេ​ស​ប៊ុ​ក IMan-KH ​របស់​ឈ្មោះ នី ណាក់ ​បាន​បង្ហោះ​សារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រ​ឌិ​ត​មាន​ច​រិ​ត​មួល​បង្កាច់ បរិហា​រកេរ្តិ៍ ដោយបា​ន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិ​យស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កង​កម្លាំង​នគ​របាលជា​តិ​។​

ប្រភព​ដដែល​បន្តថា ការ​បង្ហោះ​សារ​នោះ​បាន​ចោទ​ប្រកាន់​សមត្ថ​កិច្ច​ថាយក​សារធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​បន្លំ​ជា​សារធា​តុ​ញៀន​។ លើស​ពីនេះ​បាន​ចោទ​ទាំង​បំពាន​មកលើ​កម្លាំង​នគរ​បាល​ជាតិ​ថា​ ជា​ចោរ​ដ៏​សា​ហាវ​ជា​មេ​ខ្លោង​ធំនៃ​អំពើ​ជួញដូរ​គ្រឿង​ញៀន​ទៀត​ផង​។​ ខ្លឹម​សារ​បង្ហោះ​នោះបា​នបង្ហាញ​យ៉ាង​ច្បាស់​ថា​ ម្ចាស់​គេហ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ IMan-Kh ​របស់​ឈ្មោះ​ នី ណាក់ ​មាន​ចេត​នា​ ប្រហារ​បំផ្លាញ​កិត្យានុ​ភាព កិត្តិ​យស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្លាំង​នគរ​បាល​ជាតិ​ក្នុង​គោល​បំណង​​លាប​ពណ៌​ញុះញ​ង់​ធ្វើ​ឱ្យ​សាធារ​ណជន​មានការ​ភាន់​ច្រឡំ​អស់ជំនឿ​បាត់​បង់​ភាព​កក់​ក្តៅ និង​រើស​អើង​ចំពោះ​កង​កម្លាំង​នគរ​បាល​ជាតិ​។​

​ជា​មួយ​គ្នានេះ​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បដិសេធ​ និង​ថ្កោល​ទោស​ចំពោះ​ទង្វើ​អ​សីល​ធម៌​គ្មាន​វិចារ​ណ​ញ្ញាណ​ ​ហួស​ព្រំដែន​នៃ​សិទ្ធិ​បញ្ចេញ​មតិ​របស់​បុគ្គល នី ​ណាក់​ និង​តម្រូវ​ឱ្យ​បុគ្គល​រូបនេះសុំ​ទោស​ជា​សា​ធារណៈ​នូវ​រាល់​កំហុស​ឆ្គង​នេះ​។

​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា «​ក្នុង​នាម​កង​កម្លាំង​អនុវត្ត​ច្បាប់​យើង​ខ្ញុំ​នឹង​ប្រើ​ប្រាស់​គ្រប់​វិធាន​ការ​ស្រប​តាម​ច្បាប់​ប្រឆាំង​នូវ​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ធ្វើឱ្យប៉ះ​ពាល់​ដល់​កិត្យា​នុភាព និង​កិត្តិ​យស​របស់​កង​កម្លាំង​នគរ​បាល​ជាតិ​»​។​

ពាក់​ព័ន្ធ​សេចក្តី​ប្រកាស​ខាង​លើនេះ​ ​លោក ​នី ណាក់ ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៩ ​មករា​ថា ​កាល​ពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​ ២០២២​ ពោល​គឺ​ក្រោយពី​លោក​ចេញពី​ពន្ធនា​គារ​ភ្លាមៗ​មក​លោក​បាន​សរសេរ​សារ​បង្ហោះ​​ពាក់​ព័ន្ធ​នឹង​ការដុត​បំផ្លាញ​គ្រឿង​ញៀន​នេះ​ ​ប៉ុន្តែ​ការ​សរសេរ​នោះ​មិនមែន​លោក​ផុស​គំនិត​ពី​ក្នុង​ចិត្ត​ឯក​ឯង​ទេ​គឺ​លោក​សរសេរ​តាម​អ្វីដែល​អ្នក​ជាប់​ឃុំ​ដូចគ្នា​បាន​ប្រាប់​លោក​​។ ​បន្ទាប់​មក​ក្រសួង​មហាផ្ទៃ​បាន​តម្រូវ​ឱ្យ​លោក​សុំ​ទោស​ជា​សា​ធារណៈ​តែ​ក្រោយ​មក​លោក​បាន​ចេញ​ជា​វីដេអូឃ្លី​ប ​ហើយ​ថា​ លោក​មិន​មានការ​សុំទោស​អ្វី​ទេពី​ព្រោះ​លោក​គ្រាន់​តែនិ​យាយ​តាម​សម្តី​​អ្នក​ជាប់​ឃុំ​ដូចគ្នា​ប៉ុណ្ណោះ​។​ ដូច្នេះ​លោក​ក៏​មិនបាន​ចេញ​មុខ​បំភ្លឺ​តាម​ការ​បង្គាប់​​របស់​ក្រសួង​មហាផ្ទៃ​ដែរ​។

លោក ​នី ណាក់​ ថា​៖ «​ខ្ញុំ​និយាយ​ជាស​ម្តី​ដែល​ខ្ញុំ​បាន​ដឹងឮ​ពី​អ្នក​ជាប់ទោស​ដូចគ្នា​ហ្នឹង​ណា​ហើយ​រឿង​ហ្នឹង​ក៏​ស្ងាត់ស្ងៀម​ទៅ​។​ ខ្ញុំ​បាន​ដកស្រង់​សម្តី​គេ​មក​និយាយ​ដែល​គេ​បាន​ប្រាប់​ខ្ញុំ​កាលពី​នៅក្នុង​ពន្ធនាគារ​ទេ​។​ កាលពី​លោក​នៅ​ជាប់​ពន្ធនា​គារ​គឺ​លោក​បាន​ឮ​អ្នក​ជាប់ឃុំ​ដែល​ជា​ចោរ​បាន​និយាយ​ប្រាប់​ »​។​

គួរ​រំឭក​ថា កា​លពី​ចុងឆ្នាំ​ ២០១៩ លោក នី ណាក់ ធ្លាប់​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​និយាយ​ថា ​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់​ ក្នុង​ពេលដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​ខ្លាំង​។ ក្រោយពី​មាន​ការ​បង្ហោះ​សារ​នេះ​ក៏ត្រូវ​បាន​ក្រសួង​កសិកម្ម​ រុក្ខាប្រ​មាញ់ និង​នេសាទ​ប្តឹង ​ហើយ​ត្រូវតុ​លាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​​លោក ​នី ណាក់​ ឱ្យ​ជាប់​ពន្ធ​នាគា​រចំនួន ​១៨ ​ខែ និង​ពិន័យ​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន ​២ ​លាន​កាលពី​ខែ​សីហា ​ឆ្នាំ ២០២០​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ជេរ​ប្រមាថ​ជា​សាធារ​ណៈ និង​ញុះ​ញង់​ឱ្យមាន​ការ​រើស​អើង​៕

វីដេអូ៖