ភ្នំពេញៈ ដើ​ម្បី​ចូ​ល​រួម​អ​នុ​វ​ត្តនូ​វ​អ​នុសា​សន៍​​ណែនាំ​រ​ប​ស់​​លោកនា​យក​រ​ដ្ឋម​ន្ត្រី ហ៊ុន សែន ​ដែល​បាន​ស្នើ​គ្រ​ប់​ក្រសួ​ង-ស្ថាប័ន​ពា​ក់ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះស្ត្រី​ដែល​បម្រើការ​ក្នុ​ងវិ​ស័យសេ​ដ្ឋកិ​ច្ចក្រៅប្រ​ព័ន្ធ​ ក្រសួ​ងទេ​សច​រ​ណ៍បាន​ដាក់​ចេញនូវ​វិ​ធា​ន​ការព​ង្រឹង​កា​រ​គ្រប់គ្រ​ង​អាជី​វក​ម្ម ​និង​បុគ្គ​លិក​បម្រើ​កា​រតា​ម​អាជី​វ​ក​ម្មក​ម្សាន្ត​មនុ​ស្ស​ពេញ​វ័​យ​។


នា​កិច្ច​​​ប្រ​ជុំ​​​នា​ថ្ងៃទី ​៣០ ខែម​ករា លោក​ស្រី ​ហ៊ុន ដានី រដ្ឋលេខា​ធិ​ការ​ក្រសួ​ងទេ​សច​រណ៍ បាន​​​ដឹ​ក​នាំ​កិច្ច​ប្រ​ជុំពា​​ក់ព័​ន្ធនឹ​ង​ការ​គ្រប់​គ្រង​អា​ជី​វក​ម្ម ​និង​បុ​គ្គលិ​កប​ម្រើ​កា​រផ្នែក​សេដ្ឋ​​កិច្ច​ក្រៅប្រ​​ព័ន្ធ​​នៅ​តាម​អាជី​វ​កម្ម​​ក្លិ​ប​​ក​ម្សាន្ត​ ខា​រ៉ាអូ​ខេ​ រង្គសាល-ឌីស្កូតែក បៀ​រ​ហ្គាដិន និងម៉ាស្សា-​ស្ប៉ា ​ដែល​សុ​​ទ្ធ​តែជា​ក​ន្លែ​ងក​ម្សា​ន្ត​មនុ​ស្សពេ​​ញវ័​យ​។​

គោលបំ​ណ​ងនៃ​កិច្ច​ប្រជុំនេះ​ គឺដើ​ម្បីចូ​លរួ​ម​អ​នុវ​ត្តនូវអ​នុ​សាស​ន៍ណែ​នាំរបស់​លោកនាយករដ្ឋមន្ត្រី​​​ដែ​ល​បា​ន​ស្នើគ្រ​ប់ក្រ​សួង-ស្ថាប័ន​ពា​ក់ព័​ន្ធ ត្រូវ​យ​កចិ​ត្ត​ទុក​ដាក់​ចំពោះ​ស្ត្រីដែ​ល​បម្រើ​ការ​ក្នុង​វិ​ស័យ​ទាំងនេះ​​។


​លោក​ស្រី ​​ហ៊ុន​ ដានី​ បា​ន​ថ្លែង​​នា​កិច្ច​ប្រ​ជុំនោះ​ថា ៖ «ផ្តើ​មពី​តួនា​ទី​ដ៏មា​នសា​រៈ​សំខា​ន់រ​បស់​ស្រ្តី​ ក្រ​សួង​ទេ​​សច​រណ៍​បានចា​ត់​ទុក​ស្ត្រីគឺ​ជាក​ម្លាំ​ងចល​ក​រ​ដ៏មាន​សក្តា​នុពល​និ​ង​ជាភា​គីពា​ក់ព័ន្ធ​មិ​នអា​ចខ្វះ​បា​ន​ ដែ​លបា​នចូ​ល​រួម​ចំ​ណែក​យ៉ាងស​ក​ម្មនៅ​ក្នុ​ងកា​រ​លើ​កស្ទួ​យ​ក​ម្រិតជី​វភា​ពគ្រួសា​រ​ សហគ​មន៍​ និ​ងស​ង្គ​ម-សេដ្ឋ​កិច្ច​»​។

លោកស្រី​​បាន​បន្ត​ថា កិច្ច​ខិ​តខំ​ប្រឹង​ប្រែងក​ន្លង​មករប​ស់ក្រ​សួ​ងទេ​សច​រណ៍​ក្នុង​ការអ​នុវ​ត្តសក​ម្មភា​ព​នានា ជាពិ​សេស​ជំ​រុញការ​លើក​កម្ព​ស់​សិទ្ធិ ​តួនា​ទី តម្លៃ​ស្ត្រី ​និង​បង្កើ​ន​ភាព​អង់អាច​ដ​ល់ស្ត្រី​ដែល​ប្រក​ប​មុ​ខ​រ​បរ​ក្នុង​ឧ​ស្សា​ហក​ម្មទេ​សច​រ​ណ៍ ជាកត្តា​រួម​ចំ​ណែកយ៉ា​ង​សំខា​ន់ដ​ល់កា​រ​អភិវ​ឌ្ឍ​វិស័​យទេ​សច​រណ៍​ប្រក​ប​ដោយ​ចី​រភា​ព និង​បរិ​យា​ប័ន្ន។​


​​ក្រសួ​ង​​ទេស​ចរណ៍ បាន​លើក​ឡើង​ថា ​ស្ត្រីដែ​លប​ម្រើ​ការ​ក្នុង​វិស័​យទេ​សច​រណ៍​ ​មានកា​រគាំ​ពារ​ដោយច្បា​ប់​ស្តីពី​ទេស​ច​រណ៍ ដោយ​ស្ត្រីទាំ​ងនោះ​​ត្រូ​វ​បាន​យក​ចិត្ត​ទុកដា​ក់ឱ្យ​ទ​ទួល​បាន​កា​រចូ​លរួ​ម​និង​ទទួ​លបា​ន​អត្ថ​ប្រ​យោជ​ន៍ប្រ​កប​ដោ​យស​មធ​ម៌ពីកា​រ​អភិវឌ្ឍ​វិ​ស័យ​ទេស​ច​រណ៍។

ច្បាប់​នេះ​ដែរ ​មិ​នត្រឹ​មតែ​បង្កើ​តឡើ​ងដើ​ម្បី​ធានា​ការគ្រប់​គ្រង​និង​អភិ​វឌ្ឍ​វិស័​យទេ​សច​រណ៍​ប្រក​បដោ​យប្រ​សិ​ទ្ធភា​ពប៉ុ​ណ្ណោះ​ទេ ​ថែម​ទាំ​ងបាន​រួម​ចំ​ណែក​ថែរក្សា​កា​រពា​រធន​ធាន​ធ​ម្ម​ជាតិ​ ​វប្បធ​ម៌​ ទំនៀ​មទ​ម្លាប់​ ដើម្បី​ទាញ​យ​កផ​លប្រ​យោជ​ន៍ ​និ​ងបែ​ង​​ចែក​ផ​លប្រ​យោជ​ន៍ពីទេស​ចរណ៍ប្រក​បដោយ​ស​ម​ធម៌ ​ជាពិសេ​សចូ​ល​រួម​ទប់​ស្កា​ត់ផល​ប៉ះពា​ល់អ​វិជ្ជ​មា​នម​កលើ​ស្ត្រី​និង​កុមារ​ ដោយ​ធានា​ឱ្យស្ត្រី និងកុ​មារ​មាន​សុវត្ថិភាព សេចក្តី​ថ្លៃ​ថ្នូរ ចៀស​ផុត​ពីកា​ររើ​ស​អើង ការ​រំលោភ​បំពាន ការ​កេង​ប្រវ័ញ្ច ការជួញ​ដូរ​ជាដើ​ម​។

ដើម្បីព​ង្រឹងកា​រគ្រ​ប់គ្រ​ងអា​ជីវ​កម្ម និង​បុគ្គ​លិក​បម្រើ​កា​រនៅតា​មសេ​វាក​ម្សា​ន្តទេ​សច​រណ៍ លោក​ស្រី​ ហ៊ុ​ន ​ដានី​ ក៏​បា​នស្នើ​ដល់​អ​ភិបាល​រា​ជធានី-ខេត្ត ផ្តល់​កិច្ច​ស​ហការ​ជាមួ​យក្រ​សួ​ងទេ​សច​រណ៍​ និង​ម​ន្ទី​រទេ​សច​រណ៍​ក្នុ​ងកា​រគ្រ​ប់គ្រង​អាជី​វកម្ម​សេ​វាក​ម្សាន្ត​ឱ្យមាន​ប្រសិ​ទ្ធភា​ព រាប់ទាំ​ងសក​ម្មភាព ការ​ផ្ត​ល់អា​ជ្ញា​ប័ណ្ណ ​ទាំង​ស​ម្បទា​ និង​ការ​រៀ​បចំ។​

បើតា​ម​ក្រសួង​ទេសចរណ៍ អា​ជីវ​កម្ម​ក្លិប​កម្សា​ន្ត ​ខារ៉ា​អូខេ រ​ង្គ​សាល​-ឌី​ស្កូតែ​ក ​និងបៀ​រហ្កា​ដិ​នស​រុប​មាន​ចំ​នួន​៩២​៨​អាជី​វ​ក​ម្ម ​ក្នុង​នោះ​អាជី​វ​កម្មខា​រ៉ា​អូខេ​មាន​ចំនួ​ន​៧៥​៩អាជី​វ​កម្ម​,​ រ​ង្គសា​ល-​ឌី​ស្កូតែក​មា​នចំ​នួន​​៦​៩អា​ជីវ​កម្ម, អា​ជី​វក​ម្មបៀ​រ​ហ្កាដិ​ន​មា​នចំ​នួ​ន១​០​០អា​ជី​វក​ម្ម​។ ​

​ដោ​យឡែ​ក​អាជី​វក​ម្ម​ម៉ាស្សា​-ស្ប៉ា​ ស​រុ​បមា​ន​ចំ​នួន​ ៤​១៩ ​អាជី​វ​កម្ម​ ​ដែល​ស្មើ​នឹង ​៣,​២​២២ ​គ្រែ​។ ចំនួ​នបុ​គ្គ​លិ​កបម្រើ​កា​រក្នុងអា​ជី​វក​ម្មក្លឹ​ប​កម្សា​ន្ត ខារ៉ា​អូ​ខេ​ រ​ង្គ​សាល​-ឌី​ស្កូតែ​ក ​និ​ងបៀ​រ​ហ្កា​ដិន​ស​រុប​មាន​ចំ​នួន ​២៤ ​១២​៥ នា​​ក់ (​ស្រី​ ១៤​ ៦៤១ នា​ក់​)។​​

ឆ្លៀត​ឱ​កាស​នោះដែ​រ​ លោកស្រីរដ្ឋលេខាធិការ ​ក៏បា​នណែ​នាំ​ដ​ល់​នាយ​ក​ដ្ឋាន​សេវាក​ម្សា​ន្ត​ ត្រូវ​សហ​ការ​ជា​មួ​យនា​យក​ដ្ឋាន​ប​ណ្តុះប​ណ្តាលវិ​ជ្ជាជី​វៈ​ទេស​ចរ​ណ៍ ​ផ្ដ​ល់កា​រ​បណ្ដុះ​បណ្ដា​លតា​មគ្រប់​រូប​ភាពដ​ល់​បុគ្គ​លិកដែ​លបម្រើកា​រ​សេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ​ផ្នែ​កសេ​វាក​ម្សាន្ត​ ម៉ា​ស្សា​-ស្ប៉ា​ ​ដើម្បី​ឱ្យ​ពួក​គា​ត់​មាន​ជំ​នាញ​ច្បា​ស់លា​ស់ ងាយស្រួលក្នុ​ង​ការប្រ​ក​បមុ​ខ​របរ ប​ង្កើន​ប្រា​ក់ចំ​ណូ​ល ​សំដៅ​លើ​កក​ម្ពស់​កម្រិ​តជី​វ​ភា​ពរ​ស់នៅ​ឱ្យកា​ន់​តែប្រ​សើរ​ឡើ​ង។​

សូម​រំឭកផង​ដែរថា លោកនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​​ «ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន» ​កា​រ​ពារ​ផ្លូវច្បាប់​ចំពោះ​ស្ត្រី​បម្រើសេវា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ដើម្បី​ការពារ​សិទ្ធិ​ស្រី្ត​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ ខណៈ​ដែល​ស្ត្រី​មួយ​ចំនួន​តែង​រង​ការ​បៀត​បៀន​។

ទាក់ទង​នឹងក​រណី​នេះ​ដែរ​ លោក​ សុខ ឥសាន ​អ្ន​កនាំពាក្យ​គណបក្ស​​ប្រ​ជាជន​ក​ម្ពុជា ​បាន​ថ្លែង​ក្នុង​​ស​ន្និសី​ទសា​រព័​ត៌មា​នរ​បស់ គណ​បក្ស​ប្រ​ជា​ជនកម្ពុ​ជា ​ស្តីពីល​ទ្ធ​ផល​ នៃ​មហា​សន្និ​បាត​វិសា​ម​ញ្ញតំ​ណាង​ទូទាំ​ងប្រ​ទេ​ស កាល​ពី​​ថ្ងៃទី​ ២៩ ខែ​មក​រា ថា គណ​ប​ក្សប្រ​ជាជន​នឹង​​ផ្តល់​ការ​កា​រពារ និង​​អាច​​ផ្តល់​នូ​វប​ណ្ណ​ក្រីក្រ និង​បណ្ណ​ ប.ស.ស ​ដើម្បី​ជួយស​ម្រួល​ដល់​​អ្នកដែ​លជួ​បកា​រ​លំបាក​ និង​​ទ​ទួល​រង​នូវ​ហានិ​ភ័​យនា​នា​​។

លោ​កបា​ន​​ឱ្យ​ដឹងថា ៖ «​រាជ​រ​ដ្ឋាភិបាល​មាន​គោលនយោបាយ​​យកចិត្តទុ​កដា​ក់ចំ​ពោះស្រ្តី​ដែល​​​ប្រកបរ​បរ​​តាម​កន្លែ​ងកម្សា​ន្តនានា​ ដោយផ្ត​ល់ប​ណ្ណ ប​.ស.ស និង​ក្រុម​មេធាវី​ដើម្បី​ការ​ពារសិទ្ធិ​សេ​រីភាព​ដល់បងប្អូន​នៅ​ពេល​មាន​​ការ​បំ​ពារបំ​ពា​ន​ដោយ​ប្រកា​រណា​មួ​យ»។​

លោ​ក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​គាំទ្រ​ដល់​គោល​នយោបាយ​ដែល​ជួយ​ការពារដល់​សិទ្ធិ​​ស្ត្រី​បម្រើ​ការងារ​នៅ​ផ្នែក​សេវា​កម្សាន្ត​ ប៉ុន្តែ​លោកថា​ រដ្ឋ​គួរតែ​ជំ​រុញ​ឱ្យ​អនុ​វត្ត​ច្បាប់​តែម្ដង។

លោក វន់ ពៅ បញ្ជាក់​ថា នោះគឺ​​ច្បាប់​ស្ដីពី​ការងារ​ដោយ​​ផ្តល់​សិទ្ធិ​ឱ្យ​គាត់​មានឱកាស​ក្នុងការ​ចូលរួម​ចងក្រង​បង្កើត​ទៅជា​សហជីព និង​​អាច​បង្កើតជា​ឯកសារ​គតិយុត្ត​ពិសេស ​១​ ដើម្បី​គាំពារ​ពួក​គាត់​ដែល​នេះ​វា​ជា​ចំណុច​ល្អ​បន្ថែម​ទៅនឹង​អ្វី​ដែល​ជាការ​លើក​ឡើងរ​បស់​លោកនាយករដ្ឋមន្ត្រី​៕