កណ្តា​លៈ​ អនុប្រធា​នក្រុ​មប្រឹ​ក្សាភិបា​ល​គ្រូពេ​ទ្យស្ម័គ្រ​ចិ​ត្តយុ​វ​ជន «សម្តេច​តេ​ជោ (TYDA)»​ ​លោក​ស្រី ​ពេជ ចន្ទមុនី​ បាន​លើក​ទឹក​ចិត្ត​ដ​ល់សិ​ស្សានុ​សិ​ស្ស​ ឱ្យ​ខិត​ខំ​រៀន​សូត្រ និង​ត្រូវបន្តរៀ​នឱ្យ​បា​នខ្ព​ង់​ខ្ពស់ ដោយ​ត្រូ​វមា​ន​សីល​ធម៌​ ​និង​គុ​ណធ​ម៌ផ​ង​ដែរ​។


​លោ​កស្រី​បា​ន​លើក​ឡើង​ដូ​ចនេះ កាល​ពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ ក្នុ​ងពិធី​សម្ភោ​ធ​ ដា​ក់ឱ្យ​ប្រើប្រា​ស់​បណ្ណា​ល័យនៃ​ក្តីស​ង្ឃឹ​ម ដែល​ស្ថិត​​ក្នុងអ​នុវិ​ទ្យា​ល័យ ហ៊ុន សែន​ រ​កា​ជ​ន្លឹង​ ក្នុង​ឃុំរ​កា​ជ​ន្លឹ​ង ​ស្រុកខ្សាច់​កណ្តាល​​ ​ខេ​ត្ត​កណ្តាល។ លោកស្រី​​បញ្ជាក់ថា ​​បណ្ណាល័​យ​នេះ​ គឺពិត​ជាមា​នសា​រៈសំ​ខាន់​ណាស់​ ​ក្នុ​ងការ​ចូ​ល​រួ​​ម​ចំ​ណែក​ក​សាង និង​អ​ភិវ​ឌ្ឍលើ​វិស័​យអ​ប់​រំនៅក្នុ​ងស្រុ​កខ្សា​ច់​កណ្ដា​ល​។

​លោក​ស្រីថ្លែ​ង​​ថា៖ «​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដ​ល់សិ​ស្សា​នុសិ​ស្ស ​សូម​ខិតខំ​រៀន​សូ​ត្រ ​កុំបោះ​បង់ការសិ​ក្សា ​ត្រូ​វប​ន្តរៀ​នឱ្យ​បា​នខ្ព​ង់​ខ្ព​ស់ ត្រូវ​មា​ន​សីលធ​ម៌​ និងគុ​ណ​ធម៌​ ​ហើយ​សិស្សា​នុ​សិស្ស​បើច​ង់​រៀនពូកែ​ ​ត្រូវ​អាន​សៀ​វភៅ​ និង​សិក្សា​ស្រាវ​ជ្រា​វប​ន្ថែ​មឱ្យ​បាន​ច្រើ​ន ​ពីព្រោះកា​រ​​អាន ការ​សិក្សា​ស្រាវ​ជ្រា​វ​វា​ជាមូ​ល​ដ្ឋាន​គ្រឹះ​ធ្វើឱ្យ​​សិស្ស​រៀ​​នពូកែ​បាន»។


លោកស្រី​ បាន​​សម្តែង​ការអប​អរសាទរ​ចំពោះ​សមិទ្ធ​ផល​ថ្មីនេះ​ ស​ម្រា​ប់ខេ​ត្ត​​ក​ណ្តាល​​​​ដែ​ល​​នឹ​​ងធ្វើ​​​ឱ្យ​​សិស្សានុ​សិស្ស​​​ប្រើប្រាស់​ក្នុង​សិក្សា និង​​​ស្រា​វជ្រាវ​ដើម្បី​បង្កើន​ចំណេះ​ដឹ​ង​ឱ្យកា​ន់​តែទូ​លំ​ទូលា​យ​ថែម​ទៀត​ ហើ​យ​សិស្សា​នុសិ​ស្ស​​ត្រូវ​ធ្វើ​ខ្លួន​ជា​សិស្ស​ល្អ​ មិត្តល្អ​ ដើ​ម្បី​​អ​ភិវឌ្ឍស​ម​ត្ថ​ភាព​​រ​បស់​ខ្លួ​នចូ​ល​រួម​ចំណែ​ក​កសា​ង​​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រី​កច​ម្រើន​។

​យោងតា​មរ​ដ្ឋ​បាល​ខេត្ត​កណ្តា​ល​ ប​ណ្ណាល័​យ​នៃក្តីស្រ​ឡាញ់​ បា​នចា​ប់​ផ្តើម​សាងស​ង់​​ក្នុ​ងខែ​​វិ​ច្ឆិ​កា​​ ​ឆ្នាំ​២​០​២០​ និ​ង​បញ្ច​ប់​ការសាង​សង់​ក្នុ​ងខែ​ម​ករា​ ឆ្នាំ២០​២១​ ដោយបា​ន​បំពា​ក់គ្រឿ​ងស​​ង្ហារិ​ម ​សម្ភា​រ​​ ​និង​សៀវ​ភៅ​ជាច្រើ​ន​មុ​ខ បម្រើ​ដ​ល់កា​រសិ​ក្សា​ ស្រាវជ្រាវ​រប​ស់សិ​ស្ស ដោ​យចំ​ណា​យអ​ស់ទឹ​កប្រាក់​សរុបជាង​ ​៩ម៉ឺ​ន ​៨ពា​ន់​ដុល្លារ​អាមេ​រិក។


នា​ពិធីនោះ​ដែ​រ លោក គង់ សោភ័ណ្ឌ ​អភិបាលខេត្ត​ក​ណ្ដា​ល ក៏​បាន​លើកឡើង​ដែរ​ថា​ ​បណ្ណាល័​យ​​​នៃ​ក្តីស្រ​ឡាញ់​ ​គឺជា​កាដូដ៏មា​ន​ត​ម្លៃមិនអា​ចកា​ត់​ថ្លៃបា​នរ​បស់លោ​កស្រី​ ពេ​ជ​ ច​ន្ទមុន្នី ​ជូ​ន​មក​ដល់​សិស្សា​នុសិ​ស្ស​​ក្នុង​ស្រុក​ខ្សាច់​កណ្តា​ល​នេះ។​

​លោក​បន្ត​ថា៖​ «កាដូ​ដ៏​មាន​តម្លៃ​​នៅក្នុង​ថ្ងៃ​នៃក្តី​ស្រ​ឡាញ់​ ១៤កុ​ម្ភៈនេះ​ ​បណ្ណា​ល័​យ​នេះ ​នឹង​ក្លា​យ​​ជា​ឃ្លាំ​ង​នៃចំ​ណេះ​វិជ្ជា​ សម្រាប់​កា​រ​សិក្សា​ស្រាវ​ជ្រា​វ​ ក្រេប​ជ​ញ្ជ​ក់ ចំណេះ​ដឹ​ង ​ហើយ​បណ្ណាល័​យនេះ​ ​ប្រៀប​​បាន​​នឹង​ការ​ផ្ដ​ល់នូវ​ក្តីសង្ឃឹ​ម ​នូ​វការអ​ភិ​វ​ឌ្ឍស​ម​ត្ថ​ភាព​ចំ​ណេះដឹ​ងប​ន្ថែ​មទៀ​ត ​ដ​ល់ប្រ​ជាព​ល​រដ្ឋ​ ​ជាពិ​សេស​សិ​ស្សានុ​សិ​​ស្ស នៅក្នុ​ង​ឃុំ​រកា​ជន្លឹ​ង ​ស្រុ​កខ្សា​ច់​ក​ណ្តា​ល​នេះ​»៕