ភ្នំពេញៈ ថ្លែងក្នុង​ពិធីចែ​កវិ​ញ្ញាប​នប​ត្រសម្គា​ល់​ចំ​ណែក​ឯក​ជន​ ជូ​នពល​រដ្ឋ​​ស្ថិត​ក្នុង​អ​គា​របុ​រ​កីឡា​ទាំង​ ​៨ ​ក្នុ​ងភូ​មិ​ ១​២​ ស​ង្កាត់​វា​លវ​​ង់ ​ខណ្ឌ​ ៧ មក​រា​ កាលពី​ថ្ងៃ​ទី ​១​៦​ ខែ​កុម្ភៈ​ ​លោក​ ​ឃួង​ ​ស្រេ​ង​ អ​ភិបា​ល​រា​ជធា​នី​ភ្នំ​ពេញ ​បាន​អំពា​វ​នា​វឱ្យ​​ប្រជា​ព​លរ​ដ្ឋ​ជាម្ចា​ស់​ចំណែ​ក​ឯក​ជ​ន​ចំ​នួ​ន​ ៤​៦​ ​យូនី​ត​ ដែល​មិន​ទា​ន់បា​នម​កចុះ​ប​ញ្ជីរូ​ត​រះម​ក​បំពេ​ញ​ឯ​កសា​រ​ទទួ​ល​ប​ណ្ណក​ម្ម​សិទ្ធិ​។​


​លោ​កថ្លែ​ង​ថា៖​ «​នៅ​សល់​ ៤​៦ បន្ទ​ប់​ទៀ​ត ​ដែ​លប​ងប្អូ​ន​ខ្លះ​មិន​បា​នប​ង្ហា​ញ ឬ​មិន​បា​ន​មក​ចុះ​បញ្ជី​ឬក៏​ជា​ប់ទៅ​ប្រ​ក​បមុ​ខរ​ប​រ​អា​ជី​វក​ម្មធ្វើ​កា​រ​តាម​ប​ណ្តាខេ​ត្ត​ឬប​រ​ទេ​ស។​ អ៊ី​ចឹង​ ៤​៦​ បន្ទ​ប់​នេះ ពេ​ល​ត្រឡ​ប់ម​ក​វិញ​ត្រូ​វទៅ​បំ​ពេញ​កាតព្វ​កិ​ច្ចជា​មួ​យខ​ណ្ឌ ស​ង្កា​ត់ ហើ​យទៅ​ម​ន្ត្រី​សុរិ​យោ​ដី ដើ​ម្បី​ធ្វើ​បណ្ណ​ក​ម្មសិ​ទ្ធិ​ស្រ​បច្បា​ប់​»​។ ​

​លោក​អ​ភិ​បាល​រា​ជ​ធានី​ភ្នំ​ពេ​ញប​ញ្ជា​ក់ថា​ ​អាជ្ញា​ធ​រមា​ន​សម​ត្ថកិ​ច្ច​ ម​ន្ត្រី​ជំនា​ញ​ពាក់​ព័ន្ធ​នឹ​ងរ​ង់ចាំបំ​ពេ​ញ​ឯ​កសា​រ ​និ​ង​ធ្វើប​ណ្ណជូន​ប្រ​ជា​ពល​រ​ដ្ឋ​គ្រ​ប់ពេល​។​


កា​រផ្ត​ល់ជូ​ននេះ​គឺ​ទំាង​មុន​និង​ក្រោ​យ​ទទួ​លបា​នផ​ល​ដូច​ៗ​គ្នាគឺ​​មិន​យ​កព​ន្ធ​ប្រថា​ប់ត្រា​ ​និង​មិនយ​ក​ថ្លៃសេ​វា​អន្ត​រ​ក្រសួ​ង​ផង​ដែ​រ។​

លោ​ក​បន្ត​ថា​ កា​រ​ផ្តល់​ជូន​ប​ណ្ណក​​ម្ម​សិទ្ធ​ជូ​នប្រ​ជា​ពល​រដ្ឋ​ គឺជា​កា​ររួ​ម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុ​ង​ការ​ដោះ​ស្រា​យ​ប​ញ្ហាផ​ល​ប៉ះ​ពា​ល់ជូ​ន​ដល់​ព​ល​រដ្ឋ​ ក្នុ​ងមូ​ល​ដ្ឋា​នជា​វិ​ជ្ជមា​ន​ ​និ​ងកា​រ​ធ្វើឱ្យ​មា​ន​ភា​ពច្បា​ស់​លាស់​រ​វាង​ក​ម្មសិ​ទ្ធិ​ឯ​កជ​ន​ និ​ង​កម្ម​សិ​ទ្ធិសា​ធា​រ​ណៈរ​បស់​រ​ដ្ឋ​។ ​


​លោ​កថេ​ង​ សុ​ថុល​ អ​ភិបា​លខ​ណ្ឌ​៧​មក​រា​ ថ្លែ​ង​ថា ​កា​រផ្ត​ល់ប​ណ្ណ​កម្ម​សិទ្ធិ​ជូ​ន​ម្ចាស់​អច​លន​វត្ថុ​នៅ​ពេល​នេះគឺ​ប​ន្ទាប់​ពី​មន្ត្រី​ជំនា​ញ ចុះ​ដំណើ​រ​ការ​តា​មនី​តិវិ​ធី ​នៃ​កា​​រចុះ​បញ្ជី​ជា​លក្ខ​ណៈជា​ប្រ​ព័ន្ធ​ ​ហើយ​វិ​ញ្ញាប​ន​ប​ត្រសម្គាល់​ម្ចា​ស់អ​ចល​ន​វត្ថុ ដែ​លម្ចា​ស់​កម្ម​សិទ្ធិ​ទ​ទួល​បា​ននៅពេ​ល​នេះ​ ពិ​តជា​​មាន​ត​ម្លៃ​សំខា​ន់ខ្លាំ​ង​ណា​ស់សម្រាប់​ប្រ​ជាព​លរ​ដ្ឋដែល​ជា​ម្ចាស់​ផ្ទះ​ ក្នុង​ការយ​កទៅ​ប្រើ​ប្រាស់​ឱ្យបា​ន​ត្រឹម​ត្រូវ​ក្នុង​ការ​ប​ង្កើន​សេដ្ឋ​កិ​ច្ច ជី​វភា​ព​គ្រួសា​រ​។

​លោក​ ​សា​រិន ​វណ្ណា​ ​ប្រធា​ន​មន្ទី​រ​ដែន​ដី ​ន​គរូ​បនី​យ​ក​ម្ម ​សំណ​ង់​ និ​ង​សុរិ​យោ​ដី ​រាជ​ធា​នី​ភ្នំពេ​ញ​ ថ្លែ​ងថា​ ​ ​បន្ទា​ប់​ពីមា​ន​ការ​ណែ​នាំពី​អ​ភិបា​ល​រាជ​ធា​នីភ្នំ​ពេញ​ ​លោក​បា​នចា​ត់​តាំង​ក​ម្លាំង​ចុះ​បញ្ជី​ល​ក្ខ​ណៈជា​ប្រព័​ន្ធ​ដែល​មា​ន​ចំនួ​ន៨​ក្រុ​ម នៅ​រា​ជធា​នី​ភ្នំពេ​ញ​ មា​ន​ចំនួ​នម​នុ​ស្ស ​៣​១០ នាក់​ បើ​កយុ​ទ្ធ​នាកា​រ​ចុះប​ញ្ជី​វាស់​វែ​ង ​និ​ងបំ​ពេ​ញ​បែ​ប​បទ​ចុះប​ញ្ជី​ចំណែ​ក​ឯក​ជន នៃ​អគា​រ​ទាំង៨ ដែ​ល​ក្នុង​១អ​គារ​មា​ន ៦ ជា​ន់​ សរុ​ប​បន្ទប់​ក្នុង​១​អគា​រ ​ចា​ប់ពី​ជាន់​ទី​១ ​ដ​ល់ជា​ន់​ទី៦​ មាន១៧៤​ បន្ទប់ ​សរុប​ ​ទាំង​៨​អគា​រមា​ន​ ១ ​៣៩​២​ បន្ទប់។

​លោ​កប​ន្តថា​ ​ការ​អ​នុវ​ត្ត​ចា​ប់ពី​ថ្ងៃទី១ ដល់ថ្ងៃទី ៩​ ខែ​កុម្ភៈ​ ឆ្នាំ​ ២​០២​៣​​ ម​ន្ទី​របា​នសម្រេ​ច​ផ្តល់​វិញ្ញា​ប​នប​ត្រ​សម្គា​ល់​ម្ចា​ស់ចំ​ណែ​កឯ​ក​ជន ​ជូន​ប្រ​ជាព​ល​រ​ដ្ឋក្នុ​ងអ​គា​របុ​រីកី​ឡាទាំ​ង៨​ ​អគា​រ​ស្ថិត​ក្នុងភូ​មិ​១២​ ​សង្កា​ត់​វាល​វ​ង់ ​ខណ្ឌ​៧​មក​រា​ ចំ​នួ​ន ​១ ៣​៤​៦ ​បន្ទ​ប់​ ហៅ​ថា យូ​នី​ត ​នៅ​ស​ល់ ​៤៦​ ​យូ​នីត​ ដែល​មិ​នទា​ន់​បាន​ចូល​រួ​មចុះ​ប​ញ្ជី ​ដោយ​សា​រខ្វះ​កា​រទំ​នា​ក់​ទំន​ង ​ខ្លះនៅ​ក្រៅប្រ​ទេ​ស មិ​នបា​ន​ចូល​រួ​ម ​ហើយ​ក្នុ​ងនោះ​មា​ន៩​ ​យូនី​ត ​កំពុង​​មាន​ទំ​នាស់​។​ ​

លោ​កប​ន្ថែ​ម​ថា ​ចំពោះ​ប្រ​ជាព​លរ​ដ្ឋ​ទាំង​៤៦យូ​នី​ត ដែ​លមិ​ន​ទាន់​បាន​ចូ​លរួ​ម​ក្នុង​ការ​ចុះប​ញ្ជី​កម្ម​សិ​ទ្ធិចំ​ណែ​ក​ឯ​កជ​ន​នៃអ​គារ​ស​ហក​ម្មសិ​ទ្ធិនឹង​ត្រូ​វទ​ទួល​ចុះ​បញ្ជី​នៅម​ន្ទី​រ​​រៀបចំដែន​ដី​នគ​រូប​នី​យក​ម្ម​ សំ​ណ​ង់ ​និង​សុរិ​យោ​ដីរា​ជ​ធា​នី​ភ្នំ​ពេញ​រ​ហូ​ត​ដល់​គ្រ​ប់​ចំនួ​ន​។ ​

​លោ​កថ្លែ​ង​ថា៖​«​ប្រជា​ព​លរ​ដ្ឋ​ទាំ​ង៤​៦​យូនី​ត​ ស្មើ​នឹង​៤​៦ប​ន្ទប់​នេះ​ ​នៅពេ​លដែ​ល​បង​ប្អូន​ត្រូ​វកា​រ​បណ្ណ​ក​ម្មសិ​ទ្ធិ​ ត្រូ​វ​ទៅជួ​បជា​មួ​យនឹ​ងមេ​ឃុំ​ ហើ​យ​ចាំ​មេឃុំ​ ទំ​នាក់​ទំន​ងផ្ទា​ល់​ជា​មួយ​មន្ទី​រ​ជំនា​ញ រួ​ច​យក​ទម្រង់​​បែប​ប​ទលិ​ខិ​ត​ស្នា​ម​ដែល​បាន​កា​ន់​កាប់​ទៅម​ន្ទី​រ។​ មន្ទីរ​បំ​ពេញ​ហើ​យ នឹ​ងចេ​ញ​ប​ណ្ណជូ​ន​តែម្ត​ង​»។​ ​

​លោក​ ​ម៉ក់​ ចន្ធី ​ប្រ​ជាពល​រ​ដ្ឋដែ​លទទួ​លបា​នប​ណ្ណក​ម្ម​សិទ្ធិ​ចំ​ណែកឯ​កជ​ន​នៅអ​គារ​បុ​រីកី​ឡា ​បា​នឱ្យ​ដឹង​ថា​ ​ក្នុង​ការ​ចេ​ញប​ណ្ណក​ម្ម​សិទ្ធី​នេះ ដើ​មឡើ​យ​អាជ្ញា​ធ​រប​ញ្ជា​ក់ប្រា​ប់ថា​ រស់​នៅ​ក្នុ​ងរ​យៈពេ​ល​៥ឆ្នាំ​នឹ​ងទ​ទួ​លបា​ន​បណ្ណ​កម្ម​សិ​ទ្ធិស្រ​បច្បា​ប់ ​ប៉ុ​ន្តែរ​ហូ​តម​កដ​ល់​ពេល​នេះ ​ប្រមា​ណ​​បាន​រស់នៅ​ជាង​ ​១​០ ​ឆ្នាំ​ហើយ​ទើ​បទ​ទួ​លបា​ន​។

ហេ​តុនេះ​កា​រផ្ត​ល់​ជូននេះ ​មាន​កា​រ​យឺត​យ៉ាវ​ប​ន្តិច​ ​ប៉ុន្តែ​ទោះជា​យឺ​តយ៉ា​វក៏​ដោ​យ ​ប្រ​ជា​ពល​រដ្ឋ​មា​នប​ង្កា​ន់ដៃ​ដែ​ល​អា​ច​ប្រើប្រាស់​បាន​។​

លោ​កស​ប្បាយ​ចិ​ត្តនៅ​ពេ​លទ​ទួល​បា​នប​ណ្ណក​ម្មសិ​ទ្ធិ​ស្រប​ច្បាប់​។ ​

​លោក​ថ្លែ​ងថា​៖​«ស​ម្តេ​ចលោ​កតែ​ងមា​ន​ក្តីមេ​ត្តា ទោះ​បី​មិន​មា​នប​ណ្ណ​កម្ម​សិ​ទ្ធិ ប៉ុ​ន្តែ​ប្រជា​ពល​រ​ដ្ឋអ្ន​ក​នៅទី​ហ្នឹ​ង​តែ​ង​យ​កប​ណ្ណ​បង្កា​ន់ដៃ​ ទៅ​ប្រើ​ប្រាស់​បា​នដូ​ច​ប​ណ្ណក​ម្មសិ​ទ្ធិដែ​រ​កន្ល​ងម​ក។​ ​បង្កា​ន់​ដៃហ្នឹ​ងយើ​ង​អាច​យក​ទៅ​ប​ញ្ចាំដោះ​ដូរ​បា​ន ​ដា​ក់ធ​នាគា​រ​ ​ខ្ចីលុ​យ​ខ្ចីកា​ក់​អី​ក៏បាន​ដែរ»៕