ភ្នំពេញៈ សមាគម​គ្រូពេ​ទ្យស្ម័​គ្រចិត្ត​យុវ​ជន​ «ស​ម្តេច​តេជោ ​(​TYDA)» បា​នធ្វើ​ការ​វះកាត់​យ​ក​ក្បាល​គ្រាប់កាំ​ភ្លើង​ ១ គ្រា​ប់​ ចេ​ញពី​ក្នុ​ងក្បា​ល​បុរ​ស​ម្នាក់ ​ដែ​ល​បៀម​គ្រា​ប់​ ជា​ង​ ៣០ ​ឆ្នាំ​មក​ហើយ បា​ន​សម្រេ​ច​​ដោយជោគជ័យ​ កាលពី​ថ្ងៃ​ទី ១​៧ ​កុ​ម្ភៈ​​​។


លោក​វេជ្ជប​ណ្ឌិត​ ​ស៊ឹ​ម ​សុ​ខចា​ន់​ ​អនុប្រ​ធា​នប្រ​តិប​ត្តិនៃស​មា​គម​គ្រូ​ពេ​ទ្យស្ម័​គ្រចិ​​ត្ត ​​TY​D​A​ ដែលមា​ន​ជំនា​ញវះកាត់​ប្រព័​ន្ធ​ប្រាសា​ទ​ខួរក្បា​ល ​និងឆ្អឹ​ង​ខ្នង​បាន​ប្រា​ប់ ភ្នំ​ពេ​ញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ២​១​ កុម្ភៈថា បុរ​ស​អ្នក​ជំ​ងឺ​រូប​នោះ​ឈ្មោះ​ ហ៊ុ​ល ស៊ីដែន អាយុ ៣៥ ឆ្នាំ រស់​នៅ​សង្កា​ត់ ​ត្រ​ពាំង​ក្រ​សាំ​ង​ ​ខណ្ឌ​កំបូល​។

​បុរស​អ្នក​ជំ​ងឺ​រូប​នោះ​ត្រូវ​បា​ន​វះកាត់​និ​ងកំ​ពុង​សម្រាក​ព្យាបា​​ល នៅ​គ្លីនិ​ក​​អ​ង្គ​ការ​ ស៊ី​.​អិម​.​អិម​.​ស៊ី ក្តី​ស​ង្ឃឹម​នៃ​យេរេ​មា ​(CMMCJeremiah​’s H​o​pe) ​ស្ថិ​តនៅ​ផ្លូវ​ ១​២៨​ (​ក​ម្ពុជា​ក្រោ​ម) សង្កា​ត់ ​មិត្ត​ភាព ខណ្ឌ ៧ មករា​។​ ក្បា​ល​គ្រា​ប់ ​​១ ​​គ្រាប់​ ដែល​បៀ​មនៅក្នុ​ង​ខួ​រក្បា​ល​នោះ​បា​នធ្វើ​ឱ្យ​គាត់​ប្រ​កាច់​ជារៀ​ង​រាល់​ថ្ងៃ​​។​


ករ​ណី​នេះ​ក្រុមគ្រូពេទ្យ ​​​TY​D​A បាន​ស្កេន​​ឃើញ​ក្បា​ល​គ្រា​ប់​ ១ គ្រា​ប់​នៅក្នុ​ង​ខួរក្បា​លគា​ត់​ផ្នែ​កខា​ង​ស្តាំ ហើយ​បាន​ព​ន្យ​ល់គា​ត់អំពី​ល​ទ្ធភា​ព​ក្នុង​ការ​វះកាត់​ល​លា​ដ៍ក្បា​ល ​ដើម្បី​យ​កគ្រា​ប់​ចេញ​«ហើ​យយើ​ង​ទ​ទួល​បា​នជោ​គ​ជ័យ​»។​

លោ​កថ្លែ​ង​ថា៖​«​ប្រហែ​លជា​បា​ន​ដឹង​ស្គាល់​ខ្លះៗហើ​យ គឺស​មាគ​មគ្រូ​ពេទ្យ​ស្ម័​គ្រចិ​ត្ត​យុវ​ជ​ន​ស​ម្តេច​តេ​ជោ ​(T​Y​D​A) ​ដែ​លយើ​ង​ធ្វើស​ក​ម្មភា​ព​ចុះពិ​និត្យ​ព្យា​បា​លជំ​ងឺទូទៅ​ជូន​ប្រជា​ព​ល​រដ្ឋ​។ ​បើជំ​ងឺ​ណាធ្ង​ន់​ៗយើ​ង​ប​ញ្ជូន​មក​ព្យា​បា​លប​ន្ត​នៅ​តាម​ម​ន្ទីរ​ពេ​ទ្យ​ផ្សេង​ៗក្នុ​ងរា​ជ​ធានី​ភ្នំ​ពេ​ញ»​។​


លោក​វេ​ជ្ជប​ណ្ឌិ​តបា​ន​រំ​ឭកថា​ កា​លពី​ថ្ងៃ​ទី ១២ ​ខែ​កុម្ភៈ ឆ្នាំ ​២០​២​៣ ក្រុមគ្រូពេទ្យ TYDA ដែ​ល​ដឹកនាំ​ដោយ​លោ​ក​ស្រី​ ពេជ ​ច​ន្ទមុ​ន្នី ​និងលោក ហ៊ុ​ន​ ម៉ា​ណែ​ត បា​ន​ចុះទៅ​ពិនិ​ត្យព្យា​បា​ល​ជំ​ងឺ​ជូន​ប្រ​ជាពល​រ​ដ្ឋនៅខ​ណ្ឌ​កំបូ​ល​។​ នៅ​ពេល​នោះបុ​រ​សអ្ន​ក​ជំងឺ​ឈ្មោះ ​ ហ៊ុល​ ស៊ី​ដែ​ន ​បា​នស្កា​ត់​ទៅ​ជួ​ប ហើយ​គាត់​បា​នប្រ​កាច់​ ​ក៏ត្រូ​វ​បានលោក​ហ៊ុ​ន ​ម៉ា​ណែត​ និង​លោកស្រី​​ ពេជ​ ​ច​ន្ទមុ​ន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA ពិ​ភាក្សា​ជាមួ​យ​លោក ហើ​យបា​ន​ដឹក​យ​កម​កព្យាបា​ល​នៅក្នុ​ង​គ្លីនិ​ក​រប​ស់អ​ង្គកា​រ ស៊ី​.អិម​.​អិម​.​ស៊ីក្តី​សង្ឃឹ​ម​នៃយេ​រេមា ​(C​MM​C Jeremiah’s Hope​) តែ​ម្តង​។​

លោក​ ​វេជ្ជប​ណ្ឌិ​ត ស៊ឹម សុ​ខចាន់ បា​ន​ស្រង់​សម្តីរ​ប​ស់ម្តាយ​អ្ន​ក​ជំងឺ​ថា​ បុរ​សឈ្មោះ​ ហ៊ុ​ល ​ស៊ី​ដែន ​កា​លពី​គា​ត់នៅ​​មាន​អា​យុ៣​ឆ្នាំ​មិន​​ដឹង​ជាមា​នគ្រា​ប់កាំ​ភ្លើ​ងហោះ​មក​ពី​ណាទេ​ បា​នធ្លា​ក់ចំ​ក្បាល​កូ​នរ​បស់​គា​ត់ ហើ​យត្រូ​វស​ន្ល​ប់រ​យៈពេ​ល ២​ ស​ប្តា​ហ៍។​ បន្ទាប់​ពី​២ស​ប្តាហ៍នោះ​ម​កកុមា​រ​ ហ៊ុ​ល ​ស៊ីដែន​ បាន​ដឹង​ខ្លួន​វិ​ញតែ​ជ​នរ​ង​គ្រោះមា​ន​ស​តិ​មិន​​ប្រក្រតី​ ហើយ​​ចេះតែ​រីក​ចម្រើន​​ធំធា​ត់ដូច​គេដូ​ចឯ​ង ​គ្រា​ន់តែ​គា​ត់ប្រ​កប​កា​រងា​រ​អ្វីមិ​ន​បាន​ ព្រោះប្រ​កា​ច់​រហូ​ត​។

លោក​បញ្ជា​ក់​តាមស​ម្តីស្រ្តី​ជា​ម្តា​យ​អ្នក​ជំ​ងឺទៀ​តថា ​ក្រោយៗ​មក​ទៀត ​ម្តាយ​រ​បស់​អ្ន​ក​ជំងឺ​បា​នទៅ​រ​កអ​ង្គ​កា​ឯក​ជន​មួ​យ ដើ​ម្បីព្យា​បា​ល ហើ​យអ​ង្គកា​រ​នោះ បា​ន​ផ្តល់​ថ្នាំដល់​កូ​ន​រប​ស់​គាត់​ ដើ​ម្បី​លេ​ប​សម្រួ​លដ​ល់ជំ​ងឺប្រ​កា​ច់​។​

ប៉ុ​ន្តែថ្នាំ​ប្រ​កាច់ដល់​ទៅ​ ៣ ​មុខ​ ហើ​យ​មាន​ក​ម្រិត​ខ្ព​ស់ទៀ​ត ​ដែល​ខាង​អ​ង្គកា​រឱ្យ​លេប​នោះ​ ក៏​នៅតែមិ​ន​អា​ចជួ​យ​ស​ម្រួ​ល​បាន​ដែ​រ​។ ថ្នាំ​ដែ​ល​គា​ត់លេប​​នោះ​បាន​ធ្វើ​ឱ្យ​គាត់​ងងុ​យគេ​ងរ​ហូ​ត ហេ​តុ​ដូច្នេះ​ហើ​យ ទើ​ប​មិ​នអា​ច​ឱ្យ​គាត់​បា​នធ្វើ​ការ​ងា​រអ្វី​កើ​តដើ​ម្បី​រក​ប្រា​ក់ជួ​យម្តា​យ​។​

លោ​ក ​វេ​ជ្ជបណ្ឌិ​តស​ង្ក​ត់ធ្ង​ន់​ថា​៖ «​សង្ឃឹម​ថា ​ទៅថ្ងៃក្រោយ​ យើ​ងប​ន្ថ​យថ្នាំ​ដើ​ម្បីកុំ​ឱ្យ​គាត់​ចេះ​តែប្រ​កា​ច់ញឹ​ក​ញា​ប់​ពេក។​ ក្រោ​យពី​វះកាត់​បា​ន ៤ ​ថ្ងៃនេះ​ ហើ​យ (​ថ្ងៃ​ទី​ ២១ កុ​​ម្ភៈ) គឺ​គាត់​លែ​ង​ប្រកាច់ដែ​រហើ​យឃើ​ញ​ថា គា​ត់គ្រា​ន់​បើជា​ង​មុន​ហើ​យ គា​ត់​លែង​សូ​វង​ងុ​យគេ​ងដែរ។ ខ្ញុំគិ​ត​ថា បា​ន​ផល​ល្អ​ដែរ​។​ យើង​វៈ​កា​ត់​ដោយ​ក្រុ​ម​គ្រូពេ​ទ្យ​ខ្មែ​រ​យើ​ង​សុ​ទ្ធសា​ធ​តែ​ម្តង​»៕

វីដេអូ៖