ភ្នំពេញៈ លោក​ស្រី ឱ វណ្ណឌីន រដ្ឋ​លេខា​ធិការ និង​ជាអ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ឱ្យ​ធ្វើការ​ប្រុង​ប្រយ័ត្នខ្ពស់​ ចំពោះ​ជំងឺផ្តាសាយបក្សី H5N1 ដែល​អត្រាមរណភាព​របស់​បុគ្គល​ដែលបាន​ឆ្លង​ជំងឺ​នេះ​ពី​បសុបក្សី​ គឺខ្ពស់​ជាង​កា​រ​ឆ្លង​មេរោគកូវីដ ១៩​។


លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​​កាល​ពី​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា ក្រសួង​សុខាភិបាល​តែង​តែ​ធ្វើការ​ណែ​នាំ​ជារឿយ​ៗ ជាពិសេសនៅ​មុន​ចូល​ឆ្នាំប្រពៃណីចិន​នាពេល​ក​ន្លងទៅនេះ រដ្ឋមន្រ្តី​ក្រសួង​សុខាភិ​បាល លោក ម៉ម ប៊ុនហេង ក៏បាន​​ចេញនូវ​សេចក្តី​ជូនព័ត៌មាន​ ណែនាំ​ និង​រំឭក​ផងដែរពី​ការការពារ​ពី​ជំងឺ​​ផ្តាសាយ​បក្សីនេះ។

លោកស្រី​មាន​ប្រសាស​ន៍​ថា ៖ «​ឆ្លៀត​ឱកា​ស​នេះ ​ខ្ញុំសុំធ្វើ​កា​រ​ក្រើន​រំឭក​ជាថ្មី​ម្តង​ទៀ​តថា ​សុំបងប្អូ​ន​ប្រជាពលរដ្ឋ​មានការប្រុង​ប្រយ័ត្នខ្ពស់​ ពី​​ព្រោះ​ជំងឺ​ផ្តាសាយបក្សី​ H5N1 នេះ បើយើង​ឆ្លង​ពី​សត្វ​បសុបក្សី​មកខ្លួនយើង​ អត្រា​មរណ​ភា​ព​គឺខ្ពស់​ណា​ស់ ខ្ពស់​ជាង​​កូវី​ដ​១៩​​»។


លោ​កស្រី​ប​ន្ត​បន្តថា ៖ «នៅពេលដែ​ល​​យើងឈឺ​ជំ​ងឺផ្តាសា​យប​ក្សី​​នេះហើ​យ ​គឺ​អត្រាស្លាប់​ច្រើន​​មែ​ន​ទែន​។ យើង​គិតមើ​លនៅ​លើ​សកល​លោ​ក ​គេនិយាយ​មានពី​៥០ទៅ៦០​ភាគរយហើយ​ ដែលអត្រា​​ស្លាប់​​​ដោ​យ​សារ​ជំ​ងឺ​ផ្តា​សា​យប​ក្សីនេះ​។ ដូ​ចនេះ​ ​សុំឱ្យប​ង​ប្អូន​មេត្តាប្រុង​ប្រ​យ័ត្ន​ ដោ​យ​កុំប៉ះ​ជា​មួ​យនឹង​​សត្វ​ប​សុ​បក្សី ដែល​មា​ន​​ស្ថាន​ភា​ព​ឈឺ ​ឬងា​ប់​​»​។

ជា​មួយ​គ្នា​នេះ​ដែរ លោ​កស្រី​ ឱ វណ្ណឌីន ក៏​បា​ន​​លើ​ក​ឡើ​ង​ផង​ដែ​រ​ ទៅដល់ប្រជាព​ល​រដ្ឋ​មួយ​ចំនួ​ន​​ដែ​ល​​មា​ន​ការស្តាយ​នូវ​សត្វមាន់ ឬទាដែល​ឈឺ​ហើយ​យកមក​ធ្វើ​ជា​អាហារបរិភោគ ដែល​ចំណុចនេះ​លោកស្រី​បាន​បញ្ជា​ក់​ថា ​សុំកុំ​មា​នការ​ស្តាយ​ តែ​ត្រូវ​យកទៅ​ដុត​ឬកប់ចោល​នូវ​សត្វ​បសុបក្សីដែល​ឈឺឬ​ងាប់​នេះ ​ដើ​ម្បីចៀ​សវា​ងនូ​វ​​ការ​ច​ម្លង​នូវ​ជំងឺ​ផ្សេ​ង​ៗ​។


​លោ​កស្រី​បញ្ជា​ក់​ថា ៖ «ការ​លា​ងដៃ​ឱ្យ​បា​នញឹ​ក​ញា​ប់​ជាមួយ​ទឹក​ស្អា​ត និ​ងសា​​ប៊ូគឺ​ជា​រឿងសំខាន់​ណា​ស់​​ ជាពិ​សេ​ស​​មុន​ពេល​ប​​រិភោ​គ​អាហា​រ​ និង​ក្រោ​យ​បន្ទោរបង់​ ហើយនឹងក្រោយ​ពី​ការ​ចាប់កាន់​បសុប​ក្សី ​គឺ​ត្រូវ​តែ​លា​ង​ដៃ​ភ្លាមៗជា​ប​ន្ទាន់​​។ បើយើង​អនុវត្ត​បាន​បែប​នេះ ខ្ញុំគិត​ថា ​យើ​ងនឹង​កាត់​បន្ថ​យ​ជា​អ​តិប​រមា​នូវ​ហានិ​ភ័​យ​នៃកា​រ​ចម្ល​ង​ជំ​ងឺផ្តាសា​យ​ប​ក្សី​ H5N1 បាន»។

សូម​រំឭ​កផ​ង​ដែរថា កាល​ពី​ថ្ងៃទី​២២ ខែកុ​ម្ភៈ​ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ជំងឺផ្តា​សាយ​បក្សី ​H5N1 នៅ​ក្នុង​ខេត្តព្រៃ​វែង ដែល​បាន​បណ្តាលឱ្យ​កុមារី​អាយុ​១១ឆ្នាំ ៦ខែ មួយ​រូប​បាន​ស្លាប់​ ហើយ​ជំងឺ​នេះបាន​ឆ្លង​ទៅ​ដល់​ឪពុក​របស់​ក្មេងស្រីនេះ​ផងដែរ។

​បន្ទាប់​ពី​ត្រូវ​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​​ និង​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​ កាល​ពី​ថ្ងៃទី​២៧ ខែកុម្ភៈ នៅថ្ងៃទី​២៨កុម្ភៈ​បុ​រស​រូ​បនេះ​ ​​ត្រូវបាន​អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះ​វិញ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ កាល​ពី​ថ្ងៃទី​២៤ ខែកុម្ភៈ បាន​ឱ្យដឹងថា កម្ពុជាបានរ​កឃើញ​២​ករណីនៃ​​​ជំងឺផ្តាសាយបក្សីH5N1 ក្នុង​ខែ​កុម្ភៈ បន្ទាប់​ពីមិនបាន​រក​ឃើញ​វីរុសនេះ​លើខ្លួន​មនុស្ស​អស់រយៈ​ពេល​៩ឆ្នាំ​កន្លងមក​ហើយ ដែល​ករណីចុងក្រោយនេះជាករណី​លើកទី​៥៨ ដែល​​ក្នុង​នោះ​មាន​៤៥ករណី​កើតលើកុមារអាយុ​ក្រោម​១៤ឆ្នាំ​ និង​៣១ករណី​ក្នុងចំណោម​ករណីទាំង​៥៨ ជានារី។

លោក​ស្រី ឱ​ វណ្ណឌីន បាន​ថ្លែង​កាល​ពី​ថ្ងៃទី២៧ ខែកុម្ភៈ​ថា ​ស្ថាន​ភាព​ជំ​ងឺផ្តា​សា​យប​ក្សី​ H5N1​ ដែល​​កើ​តមា​ននៅ​ភូមិ​រលាំ​ង ​ឃុំរំ​លេ​ច ​ស្រុក​ស៊ីធ​រ​កណ្ដា​ល​ ខេ​ត្តព្រៃវែង​ ​កំពុងស្ថិតក្រោមការគ្រ​ប់គ្រងបាន​ហើយ ​ដោ​យ​រ​ក​ឃើញ​មាន​តែ២​ក​រណី​ប៉ុណ្ណោះ ​ដែល​ត្រូវបាន​​​បញ្ជាក់​ដោយម​ន្ទី​រ​ពិ​សោធ​ន៍។​

លោក​ស្រី​ថា ​មិនទាន់​មាន​ស​ញ្ញាណា​ដែល​​បង្ហាញ​ថា​ ​វាមាន​កា​រ​រាតត្បា​ត​ធំ​ធេង​នោះទេ​​ ហើ​យអ្វី​ដែ​ល​​​​ក្រសួង​សុខាភិបាល​កំពុងរង់ចាំ គឺ​ការ​ធ្វើការ​សន្និដ្ឋាន​ច្បាស់លាស់ពី​ក្រុម​ដែល​គាត់​បានចុះ​ទៅអង្កេត និង​ស្រា​វជ្រាវពី​ករណី​នេះ ប៉ុន្តែម​ក​ដល់​ពេ​លនេះ ​មិន​ទាន់​រ​កឃើ​ញ​ថា មានការ​ឆ្លង​ទៅណា​ទៀ​តនោះទេ​​៕

វីដេអូ៖