ស្ទឹងត្រែងៈ អង្គការ​សុវណ្ណ​ភូមិ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​មន្ទីរអប់រំយុវជននិង​កីឡា​ខេត្តស្ទឹងត្រែង រួមគ្នា​បង្កើត​បណ្ណាល័យ​កុមារ​មេត្រី​ថ្មី​ នៅ​សាលាបឋមសិក្សា​ដែល​ដាច់​ស្រ​យាល​សម្បូរ​ដោយ​ជនជាតិដើម​ភាគតិច ដោយ​​បណ្ណា​ល័យ​​​នេះមាន​បំពាក់​សម្ភារ​តាមបែប​ឌីជីថលដើម្បី​ជា​ជំនួយ​ដល់​កុមារ​ក្នុងការ​ហ្វឹកហាត់​បង្កើន​ទម្លាប់​អំ​ណាន។

កាលពី​ខែកុម្ភៈ​តាមរយៈ​កិច្ចសហការ​រវាងអង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជាអង្គការ​សុវណ្ណ​ភូមិ​និង​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្ទឹងត្រែងបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​កុមារ​មេត្រី​ថ្មីនៅ​សាលាបឋមសិក្សា​មួយកន្លែង​ដែល​បណ្ណា​ល័យនេះនឹង​អនុញ្ញាត​ឱ្យសិស្សានុសិស្ស​ប្រមាណ៤១២នាក់ (កុមារី​ចំនួន២១៩នាក់) ទទួលបាន​អត្ថ​ប្រយោជន៍​តាមរយៈ​អំ​ណាន។

លោក​ពេជ្រ​ សុវណ្ណ​ប្រធាន​ផ្នែក​កម្មវិធី​នៃ​អង្គការ​សុវណ្ណ​ភូមិបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅក្នុង​ឆ្នាំ​សិក្សា២០២៣នេះបណ្ណាល័យ​កុមារ​មេត្រី​ចំនួន២ត្រូ​វ​បាន​បង្កើតឡើង​នៅក្នុង​ខេត្តស្ទឹងត្រែងហើយ​វាគឺជា​ផ្នែក​មួយ​នៃ​គម្រោង​លើកកម្ពស់​គុណភាព​សិក្សា​ដល់​កុមារ​ដែល​បាត់បង់​ឱកាស​នៅ​ភូមិភាគ​ឦសាន​ដែលមាន៥ស្រុកមានស្រុក​សេសា​នស្រុក​ថា​ឡា​បរិ​វ៉ា​ត់ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យស្រុក​សៀម​ប៉ាងនិង​ស្រុក​សៀម​បូក។


លោកបានឱ្យដឹង​បន្ថែមថា៖«យើង​ចាប់​ផ្តើមធ្វើ​បណ្ណាល័យ​កុមារ​មេត្រី​នេះគឺ​យើង​មាន​ជ្រុង​អំ​ណាន​ដោយសារ​កាល​ហ្នឹងយើង​មើលទៅ​សាលា​ភាគច្រើនគឺ​អត់​ទាន់​មាន​បន្ទប់ហើយ​មួយទៀតមិនទាន់មាន​បណ្ណារក្ស។ជ្រុង​អំ​ណានមានន័យថា​វា​ជា​កន្លែង​មួយ​ដែល​យើង​ដាក់​សៀវភៅ​តាម​ថ្នាក់រៀនដែល​ក្នុង១សាលាយើង​បាន​ជួយ​ជ្រុង​អំ​ណាន​ចាប់ពី២បន្ទប់​ទៅ៤បន្ទប់ទៅតាម​សាលា​ធំឬ​តូច។កាល​ហ្នឹង​យើង​ធ្វើបាន​ចំនួន១២សាលាតែ​ក្រោយ​មក​យើង​ក៏​ចាប់ផ្តើម​ប្រែក្លាយ​ឱ្យទៅជា​បណ្ណា​ល័យ​កុមារ​មេត្រី​នេះ​តែម្តង»។

បើតាម​លោកពេជ្រសុវណ្ណបណ្ណាល័យ​ទាំង២គឺ​ក្រុមការងារបានដាក់​ដំណើរ​បាន​មួយកន្លែង​ហើយគឺ​នៅ​សាលា​បឋមសិក្សា​ឆ្វាំងស្ថិតនៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ខណៈ​បណ្ណាល័យ​១កន្លែង​ទៀត ស្ថិតនៅ​សាលាបឋមសិក្សា​ពងគ្រាលក្នុងស្រុក​សៀម​ប៉ាងដែល​នឹងត្រូវ​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃទី៤មីនា​។


លោក​ថ្លែង​ថាបណ្ណា​ល័យ​នេះត្រូវបាន​រៀបចំឡើង​ដោយ​សហគម​ន៍ដែលមាន​បំពាក់​សម្ភារ​តាមបែប​ឌីជីថលដើម្បី​ជា​ជំនួយ​ដល់​កុមារ​ក្នុងការ​ហ្វឹកហាត់​បង្កើន​ទម្លាប់​អំ​ណានក៏ដូចជា​ការអភិវឌ្ឍ​​ផ្នែក​ខួរក្បាលនិង​បញ្ញា​ក្នុង​ការវិ​ភាគ​ដោះស្រាយ​បញ្ហា​ផ្សេងៗផង​ដែរ។

លោក​បាន​បញ្ជាក់ថា៖«នៅ​តំបន់​នោះគឺជា​តំបន់​ដាច់​ស្រ​យាល​ដែល​មាន​ជនជាតិដើម​ភាគតិច​យើង​រស់នៅ​ហើយ​អត្រា​បោះបង់​ការសិក្សា​ខ្ពស់ហើយ​ពួកគាត់​មិនសូវ​ទទួលបាន​ការរៀន​សូត្រ​ពេញលេញ​ទេ។យើង​គិតថាបណ្ណា​ល័យ​នេះនឹង​ជួយ​ដល់​សិស្សានុសិស្ស​ដែល​អាចឱ្យ​គាត់​រៀន​បន្ថែម​ទៀតមាន​ន័យថាពួកគាត់អាច​ចូលមក​អាន​សៀវ​ភៅដូចជា​អាច​មើល​​ទូរទស្សន៍​វៃ​ឆ្លាតដែល​យើង​ដាក់​ភ្ជាប់​ជាមួយ​កម្មវិធី​អំ​ណាននិង​អាច​រៀន​តាម​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ»។

លោក​ថេ​ង សុខ​ហឿននាយក​សាលាបឋមសិក្សា​ឆ្វាំងបាន​និយាយថា ការ​មាន​បណ្ណាល័យ​នៅក្នុង​សាលារៀនគឺ​ពិត​ជា​សំខាន់​ខ្លាំងណាស់​ដែលកុមារៗតែងតែ​ចង់បានហើយ​ពេលនេះ​បាន​ដូច​បំណងដែល​គម្រោង​នេះបាន​បង្កើត​បណ្ណា​ល័យដែល​ជួយ​ដល់​កុមារ​ក្នុង​តំបន់​នេះ​បាន​ច្រើនដូចជា​ជួយ​ឱ្យ​កុមារ​បាន​អាន​សៀវភៅ​ទទួលបាន​ចំណេះដឹង​បន្ថែម​ក្រៅពី​ម៉ោង​សិក្សានិង​មានការ​បង្កើត​ទម្លាប់​សិស្ស​អាន​ច្រើននិង​ចេះ​ស្រឡាញ់​សៀវភៅហើយ​នៅពេល​សិស្ស​ស្រឡាញ់​សាលាសិស្ស​មានចំណេះដឹងសិស្ស​អាច​ឡើង​ថ្នាក់​ច្រើនជាង​មុនកាត់​បន្ថយ​អត្រា​នៃ​ការបោះ​បង់និង​ត្រួតថ្នាក់។

លោក បាន​បញ្ជា​ក់​ថា​៖‍«​ខ្ញុំពិត​ជា​ត្រេក​អរ​​សប្បា​យចិ​ត្តខ្លាំ​ង​ណាស់​ ​ដោយមិន​នឹក​គិ​តថា​ ​នឹង​បាន​ប​ណ្ណាល័​យ​ស​ម្រា​ប់​សា​លា​ខ្ញុំ ​ហើយដែ​ល​មា​នជា​ស​ម្ភារ​ដែល​មិ​នធ្លា​ប់មា​ន​ដូច​​ជាធ្នើ​​រ ​សៀ​វភៅ​រឿង​​ និ​ង​បំពា​ក់​ទៅ​ដោ​យ​ ​S​ma​rt TV​សម្រា​ប់​សិ​ស្ស​មើ​ល​ និង​អាន​សៀវ​ភៅ​ ដែ​ល​សា​លាផ្សេ​ង​មិ​នមា​ន​»​។

នាយ​ក​សាលា​រូ​បនេះ បាន​ប​ង្ហា​ញកា​រ​តាំ​​ង​ចិ​ត្ត​បន្ថែ​មថា៖«​ក្នុ​ងនា​ម​ខ្ញុំ​ជានា​យ​ក​សាលា​ ​ក៏ដូ​ច​ជា​លោ​ក​គ្រូ​អ្ន​កគ្រូ និង​ជំរុញ​ណែ​នាំអា​ណាព្យា​បាល​សិស្ស​ ​និង​សិ​ស្សា​នុសិស្ស​ឱ្យយ​ល់​ដឹង​ពីត​ម្លៃនៃ​កា​រសិ​ក្សា​ កា​​រចូ​​លអា​ន​សៀ​វភៅ​ក្នុង​បណ្ណា​ល័យ​​ មាន​ការ​អា​នឱ្យ​សិ​ស្ស​ស្តាប់​ ​ពន្យ​ល់​ ​និ​ង​មាន​គូ​រជា​គំនូ​រ​ដោយ​សិ​ស្សដា​ក់​តាំងនៅ​ប​ណ្ណាល័​យ​»​។

​បើ​​តាម​​លោ​កថេង​ សុ​ខហឿ​ន​ ក​ន្លង​មកនេះ​អង្គ​កា​រសុ​វណ្ណ​ភូ​មិ​ ​​រួមទាំ​ងស្ថា​ប័​នពា​ក់ព័ន្ធ​បាន​​​ជួយជា​​​ស​ម្ភា​​រ​​នា​នា ​ដើម្បី​គាំ​ទ្រឱ្យ​មាន​ថ្នាក់​ពន្លឿ​ន​ការ​សិក្សា​ ​ជួ​យសិស្ស​រៀ​នយឺ​ត ​កាត់​បន្ថ​យ​អ​ត្រា​នៃ​ការ​បោះ​បង់​កា​រសិ​ក្សា​​ច្រើ​​នជា​ពិ​​សេ​ស​​នោះ​គឺ​បាន​ជួយ​ជា​ប​ណ្ណាល័​យ​ដែ​លមិ​ន​ធ្លាប់​មា​នក​ន្ល​ង​មក។​

លោ​ក ​សេ​ង ​សំ​អ៊ាន​ ​ប្រធា​នកា​រិ​យា​ល័​យ​អ​ប់​រំស្រុ​ក​ថាឡា​បរិ​វ៉ា​ត់ ​បាន​និយា​យ​ថា​៖«​ប​ណ្ណា​ល័យ​នេះ​ ​ពិត​ជា​បាន​ជួ​យ​​កាត់​​​បន្ថ​យ​កុំឱ្យ​កុ​មារ​ដើរ​លេង​ច្រើ​នអ​ត់ប្រ​យោ​ជ​ន៍​ ដោ​យ​យក​ពេ​លវេ​លា​ដែ​ល​មាន​ត​ម្លៃម​ក​សិ​ក្សា​ប​ន្ថែម​ហើ​យវា​ជា​​ក​ន្លែង​​​ល្អ​សម្រា​ប់​កុមា​រ​ចូ​លអា​ន ​ស្រា​វជ្រា​វ​កា​ត់ប​ន្ថ​យ​កុំឱ្យ​កុ​មារ​លេ​ង​អត់​​​ប្រយោ​ជ​ន៍​ពេ​ល​ម៉ោ​ង​ចេ​ញ​លេ​ង​​អា​ចប​ង្ក​​គ្រោះថ្នា​ក់​​ធ្វើ​ឱ្យ​សិ​ស្សចូ​​លចិ​ត្ត​អា​នសៀ​វភៅ​ជា​ង​មុន​ ​ព្រោះមា​ន​សៀ​វភៅ​ល្អ​ៗ​និងមា​នទូ​រ​ទស្ស​ន៍​ស​ម្រាប់​មើល​និង​រៀ​ន​សូត្រ​នៅនឹ​ង​​ក​ន្លែង​​ហើ​យ​ប្រជា​ជ​ន​អាច​ចូល​រួម​អា​នបា​ន​ នៅ​បណ្ណា​ល័យ​ផ​ង​ដែរ​ ​ហើយ​ផែ​ន​ការ​បន្ត​ការិ​យា​ល័​យ​ជួយ​ជ្រោ​មជ្រែ​ង​​សាលា​ឱ្យ​កាន់​តែ​មាន​ការ​អ​ភិវ​ឌ្ឍល្អ​»​។

​លោ​ក ​យី​ គឹ​ម​ថាន​ នា​យ​ករ​ង​ប្រ​ចាំ​ប្រទេ​ស​ ទ​ទួល​បន្ទុ​ក​កម្ម​វិ​ធីនៃ​អ​ង្គកា​រ​ភ្លែ​នអ​ន្ត​រជា​តិ ​បា​នប្រា​ប់ភ្នំ​ពេ​ញប៉ុ​ស្តិ៍​​ថា ការ​​ប​ង្កើត​​​បណ្ណា​ល័​យ ក្រោ​មកិ​ច្ច​ស​ហកា​រ​ជាមួ​យ​អង្គ​ការ​សុ​វណ្ណ​ភូ​មិ ​និ​ងម​ន្ទី​រអ​ប់​រំខេ​ត្ត​នេះ ​គឺ​ជាគ​ម្រោ​ង​មួយ​រ​បស់​អង្គ​កា​រ​​ភ្លែន​ ដែ​លមា​ន​គោល​ដៅ​ ​ក្នុ​ងកា​រលើ​ក​ក​ម្ព​ស់កា​រសិ​ក្សា​រប​ស់​កុមា​រ​។

លោ​ក​ រំ​ពឹ​ងថា​ ក្រោ​ម​កិច្ច​ស​ហកា​រ​ទាំង​នេះ ​នឹ​ងចូ​ល​រួម​ចំ​ណែក​ប​ន្ថែម​ទៀ​តក្នុ​ងកា​រ​ប​ង្កើត​ប​ណ្ណា​ល័យ​ដើ​ម្បី​ជំរុ​ញ​​ឱ្យ​កុមារ​នៅ​តាម​តំ​បន់​ដា​ច់​ស្រយា​ល​បាន​ទទួ​ល​ការ​សិ​ក្សា ​និង​ទ​ទួ​លឱ​កាស​នៃ​កា​រអា​ន​ ​ខ​ណៈដែ​លកន្ល​ង​ម​ក​ កា​រសិ​ក្សា​ ​បា​ន​​រក​ឃើ​ញ​ថា ​ពួក​គេ​ ភា​គច្រើ​ន​បាន​បា​ត់​បង់​ឱ​កាស​ទាំ​ងនេះ​៕