ភ្នំពេញៈ ម​ន្ទីរ​ពេ​ទ្យគ​ន្ធបុ​ប្ផាភ្នំ​ពេ​ញ ​ទើ​បតែ​បាន​ស​ង្គ្រោះ​កុ​មា​រអា​យុ​ជាង​ ៤ ឆ្នាំ​ម្នា​ក់ ​​ពី​ជំងឺគ្រុនឈា​មធ្ង​ន់ធ្ងរ​ដំ​ណាក់​​កាល​​​ចុ​ង​ក្រោ​យ ​ដែល​ក​ម្រនឹ​ង​អាច​សង្គ្រោះ​បាន​ ​ដោយ​​ម​ន្ទី​រពេ​ទ្យ​គន្ធ​បុ​ប្ផា​បានហៅ​ករ​ណី​នេះថា​ ជា​សំ​ណាង ​១ ​លើ ​​១​ ម៉ឺ​ន ​ក​រណី​ នៃ​ជំ​ងឺគ្រុ​ន​ឈាមដំ​ណា​ក់កា​ល​ចុង​ក្រោ​យ។​


​កុមា​រអា​យុ​៤ឆ្នាំ​ដែ​លកើ​តជំ​ងឺ​គ្រុ​ន​ឈាម​ធ្ងន់​ធ្ង​រនោះ​ មា​នស្រុ​កកំ​ណើ​តនៅ​ខេ​ត្ត​ត្បូង​ឃ្មុំ ​ដោយ​កុ​មារា​រូ​ប​នោះ​​បា​ន​ចូ​ល​សម្រា​ក​នៅ​មណ្ឌល​សុខ​ភាព​មួ​យនៅ​ក្នុ​ងខេ​ត្តដោ​យគ្រូ​ពេទ្យ​ប​ញ្ចូល​សេ​រ៉ូម​អ​ស់៣​លី​ត្រ ​មុ​ន​នឹង​ប​ញ្ជូន​ម​ក​ម​ន្ទីរ​ពេ​ទ្យ​គន្ធ​បុ​ប្ផា​កាល​ពី​ស​ប្ដាហ៍​មុ​ន​។

​ម​ន្ទី​រពេ​ទ្យគន្ធបុប្ផា​បាន​ចុះផ្សាយ​នៅលើទំ​ព័​រហ្វេសប៊ុក​របស់ខ្លួន​ថា​៖«(កុមារតូ​ច)​ អស់ជី​ព​ចរ​ ស​ន្ល​ប់​ ហូ​រឈា​ម ​ខ្សោ​យ​ដង្ហើ​ម​ ខ្សោ​យ​ថ្លើម​ និង​តម្រ​​ងនោ​មអ​ស់​ជីព​ច​រ៦​ដង (6 times repeated cardiovascular collapses-shocks) ក្នុ​ងរយ​:ពេ​ល៤៨​ម៉ោ​ង​ នៅ​ក្នុង​​បន្ទ​ប់​សង្គ្រោះ​បន្ទា​ន់នៃ​មន្ទី​រ​ពេ​ទ្យគ​ន្ធ​បុ​ប្ផា។​ (​កុ​មា​រ​តូ​ច)​​​ត្រូវ​បា​ន​សង្រ្គោះ​ជីវិ​ត​ ដោ​យ​ប្រើ​ឈាម​និង​ប្លា​ស្មាអ​ស់៦ប្លោ​ក ​និ​ងប​ញ្ចូ​លប្លា​កែ​តអ​ស់​៤ប្លោ​ក​ ជា​មួយ​ការ​​សង្រ្គោះ​ដោយម៉ាស៊ីន​សប់​ដ​ង្ហើម​៣​ថ្ងៃ»​។​


ម​ន្ទី​រ​ពេទ្យ​គ​ន្ធ​បុប្ផា​ប​ញ្ជាក់​​ថា​៖«ថ្ងៃ​នេះ​(ថ្ងៃ​ទី៦​មី​នា) កូន​តូ​ច​ ត្រូ​វបា​នជួ​យ​សង្គ្រោះ​ជីវិ​​ត​នៅមន្ទី​រ​ពេ​ទ្យគ​ន្ធ​បុប្ផា​​​ភ្នំពេ​ញ​។​ ​សូម​អរ​គុណ​និ​ងកោ​តស​រ​សើ​រដ​ល់​ក្រុមគ្រូ​ពេទ្យ​ឯ​ក​ទេ​ស​សង្គ្រោះប​ន្ទាន់​នៃ​មន្ទី​រ​ពេទ្យ​គន្ធ​បុ​ប្ផាភ្នំ​ពេ​ញ ​ដែ​ល​បាន​ស​ង្គ្រោះ​ជីវិ​ត​ក្មេង​ម្នាក់​នេះ ​ពី​ករណីគ្រុ​ន​ឈាម​ធ្ង​ន់ធ្ង​រដ៏​ក​ម្រមួ​យនេះ​»​។​

​ជា​មួ​យ​​គ្នា​នេះ មន្ទី​រ​ពេទ្យ​គន្ធ​បុប្ផា​ក៏​បាន​ថ្លែង​អំ​ណរ​គុ​ណដ​ល់ ​ម​ជ្ឈ​ម​ណ្ឌល​ជាតិផ្ត​ល់​ឈាម​ ដែ​ល​តែង​តែ​គាំទ្រ​​​ក្នុ​ង​​កា​រ​​ផ្ដ​ល់​ឈា​ម​ និង​បា​នផ្ត​ល់ប្លា​​ស្មាចម្រា​ញ់ប្លា​កែ​ត​ សម្រា​ប់ស​ង្គ្រោះ​ទា​ន់ពេ​ល​វេលា​។​


​បណ្ដា​ជ​ននៅ​លើ​បណ្ដា​ញ​សង្គ​មហ្វេ​សប៊ុ​ក​រាប់​ពាន់​នា​ក់ ​បា​ន​សរ​សេរ​សារ​ស​ម្ដែង​កា​រកោ​ត​សរ​សើ​រ​​និង​​​ថ្លែ​ង​​អំ​ណ​រ​គុ​ណ​ចំ​ពោះ​ដំណឹ​ង​ដ៏ល្អ​នេះ​។​ អ្នក​ខ្លះ​សរ​សេ​រថា​ ​កុមា​រា​តូច​បា​ន​ទទួ​លជី​វិ​តថ្មី​ ​ខ្លះ​ទៀត​ស​រសើ​រ​ថា ​គ​ន្ធបុ​ប្ផា​ជា​ទេវ​តា​​ដើរ​ដី​ជា​ដើ​ម។ សារ​ខ្លះក្រើ​ន​រំឭ​ក​ឱ្យព​ល​រដ្ឋ​ខ្មែ​​រចូ​លរួ​ម​ប​រិច្ចា​គ​ថ​វិកា​ ​ដើម្បី​ទ្រទ្រ​ង់​គ​ន្ធ​បុប្ផា​ ​ជាប្រ​យោ​ជ​ន៍ស​ម្រា​ប់​សង្គ្រោះ​កុ​មា​រដែ​ល​មា​នជំ​ងឺ​និ​ងរ​ងគ្រោះ​។ ​យ៉ា​ងណា​ក្ដី​ក៏នៅ​មាន​ព​លរ​ដ្ឋខ្លះ​ ​បាន​​​ផ្ញើសា​រ​ទៅបុ​គ្គ​លិក​ម​ន្ទី​រ​ពេទ្យ​គ​​ន្ធបុប្ជា ​សូ​ម​ឱ្យ​ពង្រឹ​ងក្រ​មសី​ល​ធម៌​ពា​ក្យ​សម្តី​រ​ប​ស់ខ្លួន​ផង​ដែរ​។

​ទា​ក់ទង​នឹ​ង​ស្ថាន​ភាព​ជំ​ងឺគ្រុ​ន​ឈាម​​វិញ​ ​លោក​វេជ្ជបណ្ឌិត ​លាង ​ឫទ្ធា ​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម ​នៃ​ក្រសួង​សុខាភិបាល ​បាននិយាយ​កាលពីពេល​ថ្មីៗ​នេះថា ​ ​ស្ថានភាព​ជំងឺ​គ្រុនឈាមនៅឆ្នាំ​២០២៣នេះ អាច​នឹង​កើន​ឡើង​ដល់​ជាង​២ម៉ឺន​ករណី​ ខ្ពស់​ជាង​ឆ្នាំ២០២២។ អាស្រ័យហេតុនេះ​ក្រសួង​សុខា​ភិបាល ​បានត្រៀម​រួច​ជាស្រេច​ នូវ​ថ្នាំ​អាបែត​(Abate)​ ចំនួន​២០០តោន​ និង​សេរ៉ូម​ប្រមាណ​៧ម៉ឺន​ប្លោក ​ថ្នាំបាញ់​សម្លាប់​មូស​ជិត​៦ពាន់​លីត្រ ​និង​សារអប់រំ​ពី​វិធានការ​ការពារ​ជំងឺ​គ្រុនឈាម​ជាច្រើន​ទៀត ​ដើម្បី​បង្ការ​ទប់ស្កាត់​ការរាត​ត្បាត​ជំងឺ​គ្រុន​ឈាម​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​នេះ។

របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា ​វដ្ត​នៃ​ការផ្ទុះ​ជំងឺ​គ្រុនឈាម​ទ្រង់ទ្រាយ​ធំ​ កើត​ឡើង​រៀងរាល់​៥-៦ឆ្នាំ​ម្ដង ​ក្នុងនោះកម្ពុជា​បានផ្ទុះ​ជំងឺ​គ្រុនឈាម​ទ្រង់ទ្រាយ​ធំ​នេះ​លើក​ចុងក្រោយ ​នៅ​ឆ្នាំ២០១៩ ​ដែល​មាន​អ្នកជំងឺ​សរុប​៦៨ ៥៩៧​នាក់ ​ហើយអ្នកជំងឺ​៤៨នាក់​ត្រូវបានស្លាប់។ ​កាលពី​ឆ្នាំ២០២២ ​ ជំងឺ​គ្រុនឈាម​កើត​ឡើង​ជាង​១២ ៥០០​ករណី​ ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​១៩​នាក់៕