សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ១១ ខែមីនា​នេះ​ថា ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត នឹង​កើត​មាននៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​ ២០២៣​។ អាជ្ញាធរ​នេះ​បាន​អំពាវនាវ​ដល់​សាធារណជន ក៏ដូចជា​ភ្ញៀវទេសចរ សូម​អញ្ជើញ​មក​ទស្សនា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ទាំងអស់គ្នា​។


​អាជ្ញាធរ​នេះ​បញ្ជាក់ថា «​សម​រាត្រី​» ន័យ​សាមញ្ញ គឺ​រយៈពេល​ថ្ងៃ​និង​យប់​ស្មើគ្នា​ត្រូវ​នឹង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត ដែល​គេ​អាច​មើលឃើញ​ច្បាស់​ពី​គុក​តា​រាជ​នឹង​កើតឡើង​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣​ខាងមុខ​។

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ព្រឹត្តិការណ៍​ពិសេស​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​សម្រាប់​ឆ្នាំ​២០២៣​នេះ អាច​កើតមាន​២​ដង​ក្នុង​១​ឆ្នាំ គឺ​នៅ​ថ្ងៃទី​២១ ខែមីនា​ម្ដង ហើយ​អាច​នៅ​ថ្ងៃទី​២២ ខែកញ្ញា នឹង​កើតមាន​ម្ដងទៀត​៕