ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ទៀត​ទេ និង​មិនមាន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ផង​ដែរ។


យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល សម្រាប់​ថ្ងៃទី ១៨ ខែមីនា កម្ពុជា​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ក្នុង​សហគមន៍ នោះ ទេ និង​មិនមាន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ផង​ដែរ។

គិត​ត្រឹមព្រឹក​ថ្ងៃ​ទី ១៨ ខែ​មីនា កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៨ ៧២១ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១៣៥ ៦៦៣ នាក់ និង​អ្នក​ស្លាប់​ចំនួន ៣ ០៥៦ នាក់៕