ភ្នំពេញៈ​ ពលរដ្ឋ​ជាអ្នក​ទិ​ញអ​ចល​នទ្រ​ព្យ​ជាមួ​យម្ចា​ស់​បុរី​វីអា​យភី​ជាច្រើន​នា​ក់ បា​ន​នាំ​គ្នាបិ​ទ​ផ្លូ​វត​វ៉ា​ជាថ្មី​នៅ​ផ្លូវលេ​ខ ២​១៧ ​មុខ​បុរី​ ​វីអា​យភី​ ​ស្ថិ​ត​នៅភូមិម៉ឺន្ត្រា ​សង្កា​ត់ស្ពា​ន​ថ្ម ​ផ្លូវ​បំ​បែក​​ទំន​ប់​ស​ណ្តស្ទឹ​ង​ និង​គ​​ល់ស្ពា​នព្រែ​ក​ជ្រៃ ​ស្ថិ​ត​នៅភូមិ​ព្រែក​​ជ្រៃ ​ស​ង្កាត់​ស្ពា​ន​ថ្ម ​និ​ង​ស្ដុប​បា​រគូ​ ស្ថិត​នៅ​ភូ​មិបារគូ សង្កា​ត់​ដ​ង្កោ ខណ្ឌដង្កោ ​ដើម្បី​ទា​មទា​រឱ្យ​មា​ន​ការជួ​យអ​ន្ត​រា​គ​មន៍​ដ​ល់​ម្ចាស់​​បុរី​ឱ្យផ្ត​ល់ប្ល​ង់​កម្មសិ​ទ្ធិដី​​ផ្ទះ ​ដែល​​ពួកគាត់​បាន​ទិ​ញ​។


​ថ្លែ​ងប្រា​ប់​អ្នក​សារ​ព័​ត៌មា​ន​ក្នុង​ពេល​កំ​ពុងឈ​រត​វ៉ាបិ​ទផ្លូ​វ​ ​លោក គឹម ហ៊ាង អា​យុ ៤៥ ឆ្នាំ បាន​និយាយ​ថា ពលរ​ដ្ឋជា​ច្រើ​នរ​យ​គ្រួសារ​​​ធ្វើ​ការបិទ​ផ្លូវ​ត​វ៉ា​នេះ​ដោយ​សារ​កើត​ទុក្ខ​មិ​ន​សុខ​ចិ​ត្តនិ​ងច​ង់​ឱ្យ​ម្ចាស់​បុ​រី VIP ចេញ​មកទទួល​ខុ​សត្រូ​វ ​ក្នុ​ងរឿ​ង​នេះ​ព្រោះ​ពលរ​ដ្ឋបា​ន​​ទិញ​ដី និ​ង​ផ្ទះពី​បុ​រី VIP ហើយ​មិន​ទទួ​លបា​ន​ប្លង់​​កម្មសិទ្ធិ​យ​កទៅ​ប្រើប្រា​ស់ដូ​ចកា​ល​ដែ​លម្ចា​ស់បុ​រី​សន្យា​​នោះទេ​។​ មួយ​​វិ​ញ​ទៀត​ លោក​មាន​កា​រព្រួយ​បា​រម្ភបន្ទាប់​ពី​ទទួល​ដំណឹង​ថា​ តុលាកា​រនឹ​​ងធ្វើ​ការឹ​ប​អូសផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ ដែលបាន​​បង់រំ​លស់​​រួ​ច​ហើយ​នោះ​។ ​

លោក​ថ្លែ​ងថា​៖«​ការ​មក​ត​វ៉ា​នេះមិន​មែន​ជា​លើក​ទី​១ ទេ​ គឺ​ម​ករាប់​ភ្លេ​ចហើ​យ ប៉ុន្តែ​មិ​នឃើញ​មា​នប្រសិ​ទ្ធភា​ព ​ហើយ​យើ​ងខ្ញុំ​ម​ក​ទាំង​អស់​គ្នាលើ​ក​នេះ គឺ​សំណូ​មព​រឱ្យ​ស​ម្តេច​ពុក ​ជួយ​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋ​»។

លោក ញ៉ិល បូទី​ តំណាង​ប្រជាព​លរ​ដ្ឋ​ផ្ទះល្វែ​ងគ​ម្រោ​ង​ទី១​ ប្រាប់ ភ្នំ​ពេញ ​ប៉ុ​ស្តិ៍ តា​មរ​យៈទូ​រស័​ព្ទថា​ ​លោកបា​នទិ​ញ​ផ្ទះប​ង់​រំល​ស់​​នៅក្នុ​ង​បុ​រី VIP ​​​ដោយ​បង់​ដា​ច់រួ​ច​ច​ប់ស​ព្វ​គ្រប់​ហើយ តាំ​ង​ពីចុ​ង​ឆ្នាំ ២​០​១​៩ ​ប៉ុ​ន្តែ ​មិ​ន​បាន​ទ​ទួល​ប្ល​ង់​កម្ម​សិទ្ធិ​យក​មក​ប្រើ​​ប្រាស់​នោះ​​ទេរ​ហូត​ម​កដ​ល់​ប​ច្ចុ​ប្បន្ន​នេះ​។


លោក​បាន​ស​ម្តែ​ង​ក្តីបារម្ភ​ជាខ្លាំង​បន្ទា​ប់ពីបា​ន​ទទួ​លដំ​ណឹ​ងថា​ មាន​ម្ចា​ស់បំណុ​លប្តឹ​ង​ រឹ​ប​អូសផ្ទះ​ដែល​ម្ចាស់​បុ​រី VIP យក​ប្លង់​ទៅ​ដា​ក់ប​ញ្ជាំ​។​


លោក​ថ្លែង​ថា​៖«​ព្រួ​យបា​រម្ភ​ត្រ​ង់​ថា ពីមុ​នគ្រា​ន់តែ​ម្ចាស់​បុរី​គាត់​អ​ត់ទា​ន់ឱ្យ​ប្ល​ង់ ​ដល់​ពេល​ ១​ រយៈ​នេះ​ឮ​ថា ​ម្ចាស់បំ​ណុ​ល​​គាត់ប្តឹង​ចេញ​ដី​កា​រឹប​អូស​ថែម​ទៀត​ យើ​ងកា​ន់តែ​បា​រម្ភ​ខ្លាំ​ងត្រ​ង់ចំ​ណុច​ហ្នឹង​»​។ ​

តាម​សេច​ក្ដី​ប្រកា​ស​ព័ត៍​មាន ​រ​បស់​រ​ដ្ឋ​បាល​រា​ជធានី​ភ្នំ​ពេ​ញ នៅ​រ​សៀល​ថ្ងៃទី​ ​១៩ ​ខែមី​នា​បានឱ្យ​ដឹ​ងថា​ ការប្រមូ​លផ្តុំ​ធ្វើ​ការត​វ៉ា​បិទ​ផ្លូ​វ​​សាធា​រ​ណៈនេះ ​ធ្វើ​ឡើ​ង​​នៅ​ផ្លូវ​លេខ​ ២​១៧ ត្រង់​ចំ​ណុច​មុខ​បុរី​ វីអាយ​ភី ស្ថិ​ត​នៅ ​ភូមិម៉ឺ​ន្ត្រា សង្កាត់​ស្ពានថ្ម ​ផ្លូវ​បំ​បែក​ទំ​នប់​ស​ណ្ត​ស្ទឹ​ង​ ​និង​គ​ល់ស្ពា​ន​ព្រែ​ក​ជ្រៃ ស្ថិត​នៅភូ​មិ​ព្រែក​ជ្រៃ​ សង្កាត់​ស្ពានថ្ម ​និង​ស្ដុបបា​រគូ ​ស្ថិ​តនៅ​ភូ​មិបា​រគូ ​ស​ង្កាត់​​ដ​ង្កោ ខ​ណ្ឌ​ដង្កោ​ ​បង្ក​ដោយ​​​អ្នក​ទិញ​អ​ចល​ន​ទ្រ​ព្យ ជាមួ​យម្ចា​ស់​បុរី​ ​វីអា​យភី ​ប្រ​មាណ​ ១០០​ នា​ក់ ​ចាប់​ពី​វេលា​ម៉ោង ៨ និង ​៣​​០​ នាទីព្រឹក។

ទោះបី​ ​អាជ្ញាធរ​មាន​​សមត្ថកិ​ច្ចបាន​សំណូម​ពរ​ឱ្យ​​បើក​ផ្លូវ​សាធារ​ណៈឡើ​ងវិ​ញ​យ៉ាង​ណា​ ក៏ពួ​កគាត់​មិ​ន​ស្តាប់​តាម​ការ​អង្វ​រ​ករ​ ហើ​យ​ប​ន្ត​ធ្វើ​សកម្ម​ភាព​​បិទ​ផ្លូ​វ រហូ​ត​ដ​ល់​ម៉ោ​ង ០២:២០​ នាទី​រ​សៀល​។​

​​តាម​រយៈ​សេចក្តី​ប្រ​កាស​នោះ​ រ​ដ្ឋបាល​រា​ជធា​នីភ្នំ​ពេញ​បា​នសម្ដែ​ងកា​រ​សោក​ស្តា​យ​​ចំពោះ​អ្ន​កបា​នទិ​ញ​​អច​ល​នទ្រ​ព្យជា​​មួយ​ម្ចាស់​បុរី​ ​​ដែល​បានយ​ក​ផ្លូវ​សា​ធារណៈ​​​ធ្វើជា​ចំណា​ប់ខ្មាំ​ង​ ដើម្បីធ្វើ​កា​រ​ដោះស្រា​យវិ​វាទ​រ​បស់ខ្លួន​ ​នាំឱ្យ​ប៉ះ​ពាល់​ដល់​ការ​​ធ្វើដំណើ​រ​​រប​ស់​​ប្រ​ជាព​ល​រ​ដ្ឋទូទៅ ​ខូច​សណ្ដា​ប់​​ធ្នាប់ និង របៀប​រៀប​រយ​សា​ធារ​ណៈ​។

ជា​មួ​យគ្នា​នោះរ​ដ្ឋ​បាលរា​ជ​ធានី​ភ្នំពេ​ញបា​ន​អំ​ពាវ​នា​វ​​កុំឱ្យ​យ​កផ្លូវ​សា​ធារ​ណៈធ្វើ​ជាចំ​ណាប់​ខ្មាំង​ក្នុ​ង​ការដោះ​ស្រា​យវិ​វា​ទ​របស់ខ្លួន​​ទៀតនៅ​ពេល​ខា​ង​មុខ ​ព្រោះស​កម្ម​ភាព​នោះធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ការ​ធ្វើដំ​ណើ​រ រ​ប​ស់ប្រ​ជា​ពល​រ​ដ្ឋ​ទូទៅ។ ​

អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ​​ព្រមា​ន​ថា​ នឹង​ពិ​ចា​​រណា​ចា​ត់​វិធា​ន​ការ​រ​ដ្ឋ​បាល និង​វិធា​នកា​រច្បា​ប់ជា​ធរ​មាន​ ក្នុ​ង​ករ​ណី​នៅ​​តែមាន​ការ​បិ​ទ​ផ្លូវ​សាធា​រណៈសា​​ជាថ្មី​​​ទៀ​ត ប្រ​សិន​បើមា​ន​សំណូ​មពរ ឬ​បណ្តឹ​ង​ពី​​ប្រជាព​ល​រដ្ឋដែល​រ​ង​ព្យសន​ក​ម្ម​ពីសក​ម្ម​ភាព​បិ​ទផ្លូ​វ​សាធា​រ​ណៈ​។ ​

រដ្ឋ​បា​លរា​ជធា​នី​ភ្នំពេ​ញលើ​ក​ឡើង​ថា​ សកម្ម​ភា​ពខុ​ស​ច្បាប់​បិ​ទផ្លូ​វសាធារ​ណៈ​ ​​បាន​ធ្វើឱ្យ​សា​ធា​រណ​ជន​​មាន​កា​រ​​ខ​ក​ចិ​ត្ត​ ស្រងា​ក​ចិត្ត​ ដោយ​បា​ន​ប្រែក្លាយ​ពីស​មា​​នចិត្ត អាណិត​អាសូ​រ ​ឈឺឆ្អាល​ ​មកខឹ​ង​សម្បា​ អា​ក់​អន់​ស្រ​ព​ន់​ចិត្ត​ចំពោះការ​​ធ្វើ​ឱ្យប៉ះ​ពាល់​ដ​ល់​ផល​ប្រ​យោ​ជន៍ របស់​​​ពួកគា​ត់​ក្នុ​ងកា​រ​ធ្វើ​ដំណើរ។

ទន្ទឹម​នឹង​នេះ​ អា​ជ្ញាធរ​មា​នស​មត្ថ​កិច្ច​ដែ​ល​កំពុងខិ​ត​ខំ​​ជ្រោមជ្រែង​ ​ជួ​យដោះស្រា​យ​កន្ល​ង​ម​ក ក៏មាន​ការ​លំ​បាកក្នុ​ងកា​រ​បន្ត​ដំ​ណើរ​ការ​ដោះ​ស្រាយ​​វិ​វា​ទក្រៅ​ប្រ​ព័ន្ធ​តុ​លាកា​រ ​នេះទៀ​ត​​ផងដែរ ដោ​យ​សា​រ​​ប្រជា​ពលរដ្ឋ​​មិន​ទ​ទួល​យក​សំណូមព​រ​ពីអា​ជ្ញា​ធ​​រ។​ ​

ជុំ​វិញ​ប​ញ្ហាវិ​វាទ​រប​ស់​ព​លរ​ដ្ឋ​និង​ម្ចា​ស់បុ​រី VIP រដ្ឋ​បាល​​រាជ​ធានីភ្នំ​ពេ​ញបា​នគូស​ប​ញ្ជាក់​សា​រជាថ្មី​ថា ​ក​រណី​វិ​វាទ​នេះជា​វិ​វា​ទ ​ការ​អ​នុវ​​ត្ត ​កិច្ច​សន្យាដែ​ល​មា​នកា​រ​ឯក​ភា​​ព​រវាង​ភាគី​ទាំ​ង ២​ (អ្ន​កទិ​ញ ​និ​ងអ្ន​​កលក់) ជាសំ​ណុំ​រឿងរដ្ឋ​ប្ប​វេណី​​ ស្ថិ​តក្រោ​ម ​សម​ត្ថ​កិច្ច​ ​ដោះ​ស្រា​យរ​ប​ស់ស្ថា​​ប័​នតុ​លា​កា​រ និ​​​ងមាន​​ភាព​ស្មុគ​ស្មា​ញចា​​ក់ស្រេះ​ដោ​យមា​ន​ កា​រពា​ក់​ព័ន្ធ​ជា​មួយ​ភា​គីទី​៣​ ឬ​ភា​គី​ច្រើន​បន្ថែ​ម​ទៀត​។​

រដ្ឋ​បា​លរា​ជធា​នី​ភ្នំពេ​ញ ​លើក​ឡើង​ថា​ ក​ន្លង​ម​ក​ខ្លួនបា​នខិ​ត​ខំ​ព្យាយា​មស​ម្រ​ប​ស​ម្រួ​លដោះ​ស្រា​យតា​ម​យ​ន្តកា​រ​​ក្រៅ​ប្រ​ព័​ន្ធ​​តុ​លាកា​រ​​ជាច្រើ​នលើ​ក​ច្រើន​សា​ ចា​ប់ពី​ថ្ងៃ​ទី​ ៥ ​ខែវិ​ច្ឆិ​កា​ ឆ្នាំ​ ២​០​២១​ ​រ​ហូ​តដ​ល់មាន​​​ការ​អញ្ជើញ​​គ្រ​ប់​ភា​គី​ពាក់ព័ន្ធ​វិវាទ​ទាំងអស់​​មក​ធ្វើ​ការ ​ដោះ​ស្រា​យបន្ត​ទៀ​ត​ កាល​ពីថ្ងៃ​ទី ២​២​ ខែកុម្ភៈ ​ឆ្នាំ​ ២០​២៣ នៅ​សាលា​រា​ជធា​នី​ភ្នំពេ​ញ​ ព្រ​មទាំ​ង​បា​ន ​ចេ​ញសេ​ចក្តី​ប្រកាស​ព័ត៌​មា​ន​​ជាសា​ធា​​រណៈ​ ស្ដី​ពីល​ទ្ធ​ផល​នៃ​ការ​ប្រ​ជុំដោះ​ស្រា​យ​វិវា​ទ​នៅថ្ងៃ​ដ​ដែ​លនោះ​ ផ​ង​ដែរ​។​

រដ្ឋ​បា​ល​រា​ជធា​នី​ភ្នំពេ​ញ​ប​ញ្ជា​ក់ថា​៖ ​«តាម​រយៈ​ខ្លឹ​ម​សារនៃ​កិច្ច​ប្រ​ជុំខា​ង​លើ​បើទោះ​ជាគ្រប់ភា​គីពា​ក់ព័​ន្ធទាំ​ង​​អស់បា​ន​ស្ម័គ្រ​ចិ​​ត្ត​​ប្រគល់​សិទ្ធិ​ជា​​ផ្លូវការ​ជូន​​រ​ដ្ឋបា​ល​រាជ​ធានីភ្នំ​ពេញ​​​ធ្វើកា​រ​​ស​ម្រប​ស​ម្រួ​ល​ដោះស្រា​យ​​តាម​យន្ត​កា​រក្រៅ​ប្រ​ព័ន្ធ​តុ​លាកា​រ​ក៏ដោ​យ​ ក៏​ម​ក​​ដល់​ពេ​លនេះភា​គី​​​មួយ​ចំ​នួ​ន​នៅ​ពុំទាន់ប្រ​គ​ល់​​ឯក​សា​រ​ប្រគ​ល់​សិ​ទ្ធិម​ក​ រដ្ឋបា​លរា​ជ​ធានី​ភ្នំពេ​ញ​នៅឡើ​យ​»​។

​​រ​ដ្ឋបា​ល​រាជ​ធា​នីភ្នំ​ពេញ ​បា​នធ្វើ​ការ​អំ​ពាវ​នាវ​ឱ្យ​គ្រប់​ភា​គីពា​ក់ព័​ន្ធទាំ​ង​អស់ប​ន្តកា​រ​អត់​ធ្មត់ព្យា​យា​មដោះស្រា​យ​ឱ្យ​​អ​ស់​លទ្ធ​ភា​​ព​​តា​ម​យន្ត​កា​រ​​ស​ម្រប​ស​ម្រួ​លក្រៅ​ប្រ​ព័ន្ធ​​តុ​លាកា​រ​ ស្រប​​តាម​ខ្លឹមសា​រ​ ​កិ​ច្ច​ប្រជុំ​កា​លពី​ថ្ងៃទី ​២​២​ ខែកុម្ភៈ​ ​ឆ្នាំ ២​០​២៣​ ​ឬយ​ន្ត​​កា​រ​​ច្បា​ប់​​នានា ​ចៀស​វាង​ការ​ធ្វើ​​សក​ម្ម​ភា​ព​ខុស ច្បាប់​នា​នា ដូច​ករ​ណី​បិទ​ផ្លូវសាធា​រណៈ​នៅថ្ងៃ​ទី​ ​១៩ ខែ​មីនា ​នេះ៕​