កម្ពុជាមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយ និងអ្នកស្លាប់ថ្មីក៏គ្មានដូចគ្នា

ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា មិនមានករណីឆ្លងវីរុសកូវីដ ១៩ និងមិនមានករណីជាសះស្បើយ ព្រមទាំងមិនមានករណីស្លាប់ថ្មីទេ នៅថ្ងៃនេះ។
គិតត្រឹមថ្ងៃទី២០ ខែមីនា ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧២១នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៦៤នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៩៣នាក់៕