ភ្នំពេញៈ អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី (OIF) ប្តេជ្ញា​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់គ្រូ​បង្រៀន​ភាសា​បារាំង​ដើម្បី​ជំរុញ​ឱ្យ​ការបង្រៀន និង​រៀន​ភាសា​បារាំង​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង។


ការប្តេជ្ញា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក Edgar Doerig តំណាង OIF ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​លោក យក់ ង៉ុយ រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ពិភាក្សាលើ​គម្រោង​នៃ​កិច្ចសហ​ប្រតិបត្តិការ​នានា​ពាក់ព័ន្ធ​នឹង​ការសិក្សា​ភាសា​បារាំង នា​ថ្ងៃទី២៤ ខែមីនា។

ហ្វេសប៊ុក​ក្រសួង​អប់រំ​បញ្ជាក់​នាថ្ងៃ​ទី២៥ ខែមីនា ថា៖ «ក្នុង​ឱកាស​នេះ លោក Edgar Doerig បានមាន​ប្រសាសន៍​ថា អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​នឹង​បន្ត​គាំទ្រ​ការអនុវត្ត​របស់ក្រសួង​អប់រំ យុវជន និងកីឡា ពិសេស​លើ​ការអភិវឌ្ឍ​សមត្ថភាព​របស់​គ្រូ​បង្រៀន​ភាសាបារាំង​ដើម្បី​ជំរុញ​ឱ្យ​ការបង្រៀន និង​រៀន​ភាសា​បារាំង​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង»៕​