ភ្នំពេញៈ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិនបានបង្ហាញ​បំណង​ចង់​​វិនិយោគ​លើគម្រោង​កែច្នៃ​សំរាម​ទៅ​ជា​អគ្គិស​នី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខ​ណៈ​បច្ចុប្បន្ន​ក្រុម​ហ៊ុន​នេះ​ កំពុង​​ប្រតិបត្តិការ​សេវា​ប្រមូល​សំរាម​នៅ​ភូមិ​សាស្ត្រ​នេះ​ស្រាប់​។ ​នេះ​បើ​យោងតា​ម​ជំនួប​ពិភាក្សា​ការងា​រពាក់ព័ន្ធ​នឹង​ការប្រ​មូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ រវាង​តំណាង​ក្រុម​ហ៊ុន មី​ហ៊្សូដាគ្រុប ជា​មួយ​រដ្ឋ​បាល​រាជធានី​ភ្នំពេញកាលពីថ្ងៃទី ​២៨ ខែមីនា ឆ្នាំ​ ២០២៣​។​


​ក្នុង​ជំនួប​នោះ លោ​ក Shan Jian Ming អ​គ្គនាយក​ក្រុមហ៊ុន មី​ហ៊្សូដា គ្រុប​បាន​លើកឡើ​ងថា ក្រុម​ហ៊ុន​លោក មាន​គម្រោង​វិនិ​យោគ​លើ​ការងារ​កែច្នៃ​សំរាម​ទៅជា​អគ្គិ​សនីបន្ថែម​ពីលើ​ការងារ​ដែល​ក្រុម​ហ៊ុន​កំពុង​អនុ​វត្ត​រាល់​ថ្ងៃ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សោភណ​ភាព​រាជធា​នី​ភ្នំពេញ​​ឱ្យ​កាន់តែ​ស្រស់​ស្អាត​ថែម​ទៀត​។​

​លោក Shan Jian Ming បាន​ថ្លែងថា​​៖«ក្រុមហ៊ុន​បាន​ពិភាក្សា​អំពី​លទ្ធភា​ព​នៃ​ការ​ធ្វើ​វិនិ​យោគ​លើ​គម្រោង​ផ្សេងៗ​ និង​ការ​រួម​ចំណែក​លើ​ការអ​ភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់ស្អា​ត មា​ន​សោ​ភណភាព ​និង​ស័ក្ដិ​សម​ជា​ទីក្រុង​ទំនើប​។ ក្រុ​មហ៊ុន​ចង់​ទទួល​មតិ​យោប​ល់ ណែនាំ​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែល​ក្រុម​ហ៊ុន​កំពុង​អនុវត្ត លើ​កិច្ចកា​រងា​រ​ប្រមូល​ ដឹកជ​ញ្ជូន​សំរាម ​នៅក្នុង​រាជធានី​ភ្នំពេញ ​ហើយ​ក្រុមហ៊ុន​យើង​មាន​បំណង​ចង់​វិ​និ​យោគ​លើ​គម្រោង​កែ​ច្នៃ​ដុត​សំរាម​ទៅជា​​អគ្គិស​នី​នៅ​ភ្នំពេញ​ថែម​ទៀត​»​។​


​តំណាង​ក្រុម​ហ៊ុន​ខាង​លើបាន​អះអាង​ដែរ​ថា ដោយ​សារ​ក្រុ​មហ៊ុន​មី​ហ៊្សូដា គ្រុប មាន​រោង​ចក្រ​ដុត​សំរាម​ទៅជា​អគ្គិស​នី​ចំនួន​៣៣​រោង​ចក្រនៅ​ប្រទេស​ចិន និង​ឆ្លងកាត់​ការប្រ​មូល​ដឹក​ជញ្ជូន​សំរាម​ក្រុមហ៊ុ​ន​មាន​ទំនុក​ចិត្ត​ទៅលើ​រាជរ​ដ្ឋាភិបា​ល​ក៏ដូច​ជា ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​យ៉ាងខ្លាំ​ង ហេតុដូ​ច្នេះ​ក្រុម​ហ៊ុន​មាន​បំណង​ចង់​វិនិ​យោគ​លើ​គម្រោង​ដុត​សំរាម​ទៅ​អគ្គិ​សនី​នៅ​រាជ​ធានី​ភ្នំពេញ​បន្ថែម​ទៀត​។ លោក​ក៏បាន​បង្ហាញ​ការ​ជឿជាក់​ថា គម្រោង​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សាលា​រាជធានី​ភ្នំពេញ​ក៏ដូច​ជា​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។

​ជុំវិញ​រឿងនេះ​​ដែរ​ លោក ឃួ​ង ស្រេង អភិ​បាល​រាជធានី​ភ្នំពេញបាន​លើ​កឡើង​ថា ការ​ធ្វើកំណែ​ទ​ម្រង់​នៃ​ការ​គ្រប់​គ្រង​សំរាមសំណល់​​រឹងនៅ​រាជធា​នី​ភ្នំពេញពិតជា​ទទួល​បាន​លទ្ធ​ផល​គួរ​ជាទី​មោទនៈ​ ក្នុង​នោះ​ការ​ដេញ​ថ្លៃ​ជ្រើស


រើ​ស​ក្រុម​ហ៊ុន​ថ្មី ដើម្បី​ផ្តល់​សេវា​ប្រមូល ស​ម្អាត និង​ដឹក​ជញ្ជូន​​សំរាម​សំណល់​រឹងនៅ​រាជ​ធានី​ភ្នំពេញ ក៏បាន​ធ្វើ​រួចរាល់​ផងដែ​រ ​ដែល​កន្លង​មក​ក្រុមហ៊ុនចំនួន​៣ ត្រូវ​បាន​ជ្រើស​រើស ហើយ​បាន​ចាប់ផ្តើ​ម​ប្រតិបត្តិ​ការ​ការ​ងារ​រប​ស់​ខ្លួន​កាន់តែ​ល្អ​ប្រសើរឡើ​ង​ពី១​ថ្ងៃ​ទៅ១​ថ្ងៃ​ផង​ដែរ​។​

​ដោយឡែ​ក ចំពោះ​បំណង​វិនិយោ​គ​លើ​គម្រោង​កែច្នៃសំរាម​វិញ លោ​ក ​ឃួ​ង ស្រេង ថ្លែង​ថា បើ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ​ផ្តល់​លទ្ធភា​ព​ឱ្យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ជា​អ្នកចា​ត់ចែ​ងនោះ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​និង​ផ្តល់ជូ​ន ក្រុម​ហ៊ុន មី​ហ៊្សូដា មុន​គេ​។​

​ឆ្លៀតឱ​កាស​នោះ​ដែរ ​អភិបា​ល​រាជ​ធានី​ភ្នំពេញ​រូបនេះក៏​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុ​ន​ខាងលើ​ត្រូវ​បន្ត​ការខិត​ខំ​ប្រឹងប្រែង​ បន្ថែម​ទៀត​ ដើម្បី​ដណ្តើម​ស្នាដៃ​បន្ត​ការវិនិ​យោគ​ប្រមូល​សំរាម​នេះនៅ​តាម​បណ្ដាខេត្ត​ផ្សេងៗ​ទៀតនៅ​ទូទាំងប្រ​ទេស​​កម្ពុជា​​។​

​លោក ឃួ​ង ស្រេង ​បាន​បន្ត​ថា​៖«ទោះបីជា​​មិនមាន​គំនរ​សំរាម​សេសសល់​​ដូច​មុន​ ការ​ប្រមូ​លបាន​ទៀងទា​ត់ ស្អាត​ជាង​មុន​ មធ្យោបា​យ និង​សម្ភារបរិក្ខារ​ប្រើ​ប្រាស់​ថ្មី​ជាង​មុន​ បុគ្គលិក​កម្មករ​ច្រើន ​និង​មាន​ការ​អប់រំ​ជាង​មុន ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​មាន​ការ​សា​ទរ​ពី​គ្រប់​មជ្ឈ​ដ្ឋាន​នៅ​រាជ​ធានី​ភ្នំពេញ​។ ប៉ុន្តែ​ក្រុមហ៊ុន​ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដែល​ត្រូវ​បំពេញ​បន្ថែម​ផង​ដែរ​ ដើម្បី​ធ្វើយ៉ាងណា​​ឱ្យរាជធានី​​ភ្នំពេញមាន​សោ​ភណ​ភាព ​បរិស្ថា​ន​ល្អ​ប្រសើរ​ជាង​មុន​» ។​

​សូម​ជម្រាបដែរ​ថា ​បច្ចុប្បន្ន​នៅក្នុ​ង​រាជធានី​ភ្នំពេញ​គឺមាន​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ចំនួន​៣​ក្រុម​ហ៊ុន ​800 Super GAEA (​Cam​bodia)Co., Ltd,ក្រុម​ហ៊ុន Mizuda Sanitation (Cambodia) Co, Ltd និង​ក្រុមហ៊ុ​ន Cintr​/Eve​rbright​។ ដោយ​ឡែក ប​ច្ចុប្បន្នក្រុ​មហ៊ុនមី​ហ៊្សូដា កំពុង​ប្រតិប​ត្តិ​ការប្រមូ​ល​សំរាម​នៅ​ខណ្ឌ​ចំនួន​៥ គឺ ខណ្ឌដូ​នពេញ​ ខណ្ឌ​​៧​មករា ខណ្ឌ​ពោធិ៍​​សែន​ជ័យ ខ​ណ្ឌដ​ង្កោ និង​ខណ្ឌ​កំបូល​។​

​ក្រសួង​បរិស្ថា​ន ធ្លា​ប់បាន​បង្ហាញ​ថា ដោ​យសារ​កំណើន​​នៃ​សកម្ម​ភាព​ពាណិជ្ជកម្ម​ និង​ការរី​កដុះ​ដាល​នៃ​វិស័យ​សំណង់ ក្នុ​ង​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​ជាប់​រាជ​ធានី​ ទើប​ធ្វើឱ្យ​ការក​សាង​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​សំណង់​ទាំង​វិស័យ​រដ្ឋ និង​ឯក​ជនមាន​សម្ទុះ​កើន​ឡើង​ជា​លំដាប់​។​ ទន្ទឹម​នោះ ការ​ចោល​ និង​ទុកដាក់​សំណល់​សំណង់​ចេញពី​ការដ្ឋា​ន​សំណង់ សំណ​ង់​ជួសជុ​ល និង​សំណង់​ចាស់​បាន​ក្លាយ​ជា​ក្តីបា​រម្ភ​ ចំពោះ​ផល​ប៉ះពា​ល់​បរិស្ថាន​ និង​សង្គម​ក្នុង​រាជ​ធានី​ភ្នំពេញ​។​

​យោង​តាម​របាយ​ការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួងបរិ​ស្ថាន ធ្លាប់​បានឱ្យដឹង​ថា ក្នុង​១​ថ្ងៃៗ បរិមាណ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​មាន​ចំនួន​៣​ពាន់​តោន ​ខណៈ​នៅ​តាម​ទីប្រជុំជន​​មាន​ជាង​១​ម៉ឺន​តោន​ក្នុង​១​ថ្ងៃ​៕