ឧ​ត្ត​រ​មាន​ជ័​យៈ ប្រតិភូ​អាល្លឺម៉ង់ ​១ ​ក្រុម​ដែល​ដឹកនាំ​ដោយ Dr. Ferdinand von Weyhe Head of S07 GFFO Germany បាន​ប្តេជ្ញា​ថា នឹង​បន្ត​ជួយ​កម្ពុជា​ឱ្យសម្រេចបាន​គោលដៅ​ឆ្នាំ​ ២០២៥ អស់​មីន និង​បន្ត​ជួយ​លើ​សកម្មភាព​ពាក់ព័ន្ធ​នានា​ជា​បន្តទៀត នៅក្រោយ ​២០២៥​។​


​ការប្តេជ្ញា​របស់​ប្រតិភូ​អាល្លឺម៉ង់​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការ​ថ្លែង​របស់លោក ព្រំ សុភមង្គល អនុប្រធាន​អាជ្ញាធរ​មីន ដែល​បាន​អំពាវនាវ​ដោយ​ស្នើ​សុំឱ្យ​ភាគី​អាល្លឺម៉ង់ ជួយ​បញ្ចុះបញ្ចូល​រដ្ឋសភា​អាល្លឺម៉ង់​ឱ្យ​បន្ត​ជួយ​គាំទ្រ​កម្ពុជា​ឱ្យសម្រេចបាន​នូវ​គោលដៅ​ឆ្នាំ​២០២៥ អស់​មីន​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​មីន​កម្ពុជា​។​

​ក្នុងនាម​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន លោក ព្រំ សុភមង្គល និង Dr. Ferdinand von Weyhe Head of S07 GFFO Germany បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីបញ្ជាការ​អង្គការ​ហា​ឡូ​ត្រាស់ អន្លង់វែង និង​ចំការមីន​នៅ​ទីនោះ កាលពី​ថ្ងៃទី​៣០​មីនា​៕