កែបៈ រដ្ឋបា​ល​ខេ​ត្តកែ​ប ​បា​នប្រ​កាស​មិន​យ​ក​ថ្លៃភា​​ស៊ី ចំ​ពោះ​ភ្ញៀ​វ​ទេ​ស​ចរ ​ដែ​ល​ធ្វើដំ​ណើ​រទៅ​លេ​ងក​ម្សា​ន្ត​នៅតំ​ប​ន់​ឆ្នេ​រ​ដែ​ល​មាន​កា​ររៀ​បចំ​ហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធនៅ​តំ​ប​ន់ឆ្នេរ​កែប​ទៀ​តឡើ​យ​ ​ដែល​ពី​មុ​ន​រដ្ឋ​បា​លខេ​ត្ត​នេះ​ បាន​កំ​ណត់​ភា​ស៊ីចំ​ណ​ត​រថ​យ​ន្តទេ​ស​ច​រណ៍​ និង​អនា​ម័យ​ខេ​ត្ត ​ចា​ប់​ពី​ ៣​ ០០០ រៀល​ឡើ​ង​ទៅ​។


​រ​ដ្ឋ​បា​លខេ​ត្ត​កែ​ប កាល​ពី​​ថ្ងៃទី​​១៥ ខែ​មេ​សា​ បា​នប​ង្ហោះ​នៅលើ​ប​ណ្តាញ​ស​ង្គម​ហ្វេ​ស​ប៊ុក​ថា​ ​៖«សូ​ម​ជ​ម្រាប​ជូ​ន​ប​ង​ប្អូន​ភ្ញៀ​វទេ​សច​រ​ជា​តិ​ អ​ន្ត​រជា​តិ និ​ង​បង​ប្អូ​ន​ប្រជា​ព​លរ​ដ្ឋ​ទាំង​អ​ស់​ មេ​ត្តាជ្រា​ប​ថា​ ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​(​១៥​ មេ​សា​ ​២០​២៣​) ​ខេ​ត្ត​កែប​ មិ​នយ​ក​ថ្លៃ​ភាស៊ី​ឡើ​យ​ ហើ​យ​រ​ដ្ឋបា​ល​ខេត្ត​ នឹ​ង​ធ្វើកិ​ច្ច​កា​រនេះ​ប​ន្ត​ទៀត​ជា​មួ​យ​ក្រសួ​​ង​ស្ថា​ប័​ន​ពាក់ព័ន្ធ​ ​ដើ​ម្បីជូ​ន​ប​ងប្អូ​ន​ភ្ញៀវ​ទេ​ស​ចរ​ម​កលេ​ង​កម្សា​ន្ត​ដោ​យសេ​រី​នៅ​ខេត្ត​កែ​ប​ ​ក្រោម​ដំ​បូ​ល​សន្តិ​ភា​ព​ស​ម្ដេច​តេ​ជោ​»។​

កា​រ​ប្រ​កាស​មិន​យ​កថ្លៃភា​ស៊ីនេះ​​ បានធ្វើឡើង​ប​ន្ទាប់​ពី​លោ​ក​នា​យក​រ​ដ្ឋ​ម​ន្រ្តី ហ៊ុន សែន បា​ន​បង្ហោះ​សា​ររ​ប​ស់ប្រ​ជា​ពល​​រដ្ឋ​ដែល​ធ្វើ​ការ​រិះគន់​ទៅ​នឹង​កា​រកំ​ណ​ត់ត​ម្លៃ​នេះ​ នៅ​ក្នុ​ងគ​ណនី​តេ​ឡេក្រា​មកាល​ពីថ្ងៃ​ថ្ងៃ​ទី​១​៥​ ខែ​មេ​សា​ និ​ងបា​ន​សរ​សេ​រថា​៖​«​តើ​រឿ​ងនេះ​ជា​កា​រ​ពិត​ទេ​ឯ​កឧ​ត្ត​មអ​ភិ​បា​លខេ​ត្ត​កែ​ប ​(​សោ​ម ​ពិ​សិដ្ឋ​)?​»​។


ជា​មួ​យគ្នា​នេះ​ដែរ​ ​នៅ​ក្នុង​គ​ណនី​ហ្វេ​សប៊ុ​ក​រប​ស់​អ​ភិបា​ល​ខេត្ត​កែ​ប លោក​ ​សោម​ ​ពិសិ​ដ្ឋ​ ក៏​បា​នប​ង្ហោះ​សា​រ​ មិ​ន​យ​ក​ថ្លៃ​ភា​ស៊ី​ចាប់​ពី​ពេល​ប្រ​កា​សនេះ​ត​ទៅ។​


​សូ​ម​ជ​ម្រាប​ថា​ ​គណ​នី​ហ្វេសប៊ុ​ក​មួ​យឈ្មោះ​ ​S​amnang Nov ​បា​នប​ង្ហោះ​នៅលើ​បណ្តា​ញ​សង្គ​ម​នា​ឱកា​សបុ​ណ្យ​ចូល​ឆ្នាំ​ខ្មែរ កា​ល​ពីថ្ងៃ​ទី​​​១​៤ ​ខែ​មេសា​ ថា​៖​« ​(ទី​ក្រុ​ងកែ​ប​)​គិត​​ថា មិ​ន​ចង់​ទៅ​លេ​ងកំ​ព​ង់​សោម​ ​ក៏ប្ដូ​រ​មក​លេ​ង​កំ​ព​ត​ ​ហើយ​ក៏ឆ្លៀ​ត​ពេល​ហួស​ម​កលេ​ង​កែប​១​ជុំ​ តែ​បែ​រ​ជាត្រូ​វ​មក​ខក​ចិ​ត្ត​នឹង​រឿ​ងនេះ។​ ​ស្រុ​ក​គេប​ន់​ឱ្យ​តែគេ​នាំ​គ្នា​ម​កលេ​ងឱ្យ​ច្រើ​ន តែ​ខេ​ត្តនេះ​ប្លែ​ក​ខុស​គេ​ ​ គ្រា​ន់​តែ​ចូ​ល​ដល់​ត្រូ​វ​ចំណា​យ​លុ​យបា​ត់​ទៅ​ហើ​យ​(ជិះ​កា​ត់មិ​ន​ឈ​ប់ក៏​ត្រូវ​ប​ង់លុ​យ​ដែ​រ​)​ ​រឿង​នេះ​យ៉ាង​ម៉េចវិ​ញ​លោ​កអ្ន​ក​គ្រប់​គ្រ​ងខេ​ត្ត​ ជួ​យ​មើ​លផ​ង​ តិ​ច​ទៀ​តអ​ស់​ភ្ញៀវ​ម​កលេ​ង​ខេ​ត្ត​លោ​ក​ទៀត តើ​លោ​កបា​ន​អ្វីអួ​ត​គេ​? ​»​។

គ​ណ​នីដ​ដែ​លប​ន្ត​ថា​ ​៖«​មា​នរ​ប​ស់​ល្អហើ​យ​ មិន​ផ្ស​ព្វ​ផ្សា​យ​បែ​រ​ជា​មក​យក​លុ​យទាំ​ង​អ​ស់បែ​ប​នេះ​។(​សួរទៅ​ថា​យក​ថ្លៃអ​នា​ម័យ​ ​តែ​កុំមើ​ល​ក្រុ​ង​)»​។​

​ប្រជា​ព​លរ​ដ្ឋ១​​រូប​ដែល​ធ្លា​ប់​ជួប​ករ​ណី​នេះ​ ​លោ​ក ​ញឹ​ប​ សុ​ខភី​ ​បាន​ថ្លែង​​ថា​ ​លោ​ក​ពិត​ជា​ស​ប្បាយ​ចិ​ត្ត​នៅពេ​ល​ទទួ​លបា​ន​ដំណឹ​ងនេះ​ ​ហើ​យ​បាន​ថ្លែ​ង​អំណ​រ​គុណ​ដល់​លោ​ក​ ហ៊ុ​ន​ ​សែន​ ​ដែ​លបា​ន​គិ​តគូ​​រដ​ល់សុ​ខ​ទុ​ក្ខ​ប្រជា​ពល​រដ្ឋ​។ ​

លោ​កថា​៖​«​ខ្ញុំ​និង​ក្រុ​មគ្រួ​សា​រមា​ន​គ្នា​ ​៦​នាក់​ ​បា​នជិះ​ឡា​នទៅ​លេ​ងឆ្នេ​រ​កែប ​គេ​យ​កថ្លៃ​ភា​ស៊ី​៤​ ០០​០​រៀល​ហើយ​​ខ្ញុំខ្ជិ​ល​តវ៉ា​ ​ពេ​លនោះ​ធ្វើ​ឱ្យអា​រម្ម​ណ៍​បា​ត់ប​ង់​ការ​ស​ប្បា​យ១​ផ្នែក។​ ​សួ​រថា​ ច្រើ​ន​អត់​? មិ​នច្រើ​ន​ទេ​សម្រា​ប់​ខ្ញុំ​​ ​ប៉ុ​ន្តែ​ធ្វើឱ្យ​យើង​មិ​ន​សប្បា​យ​ចិត្ត​សោះ​»​​៕