ភ្នំពេញៈរដ្ឋមន្ត្រី​ក្រសួង​សុខាភិបា​លក្នុ​ង​ដំណើរ​ចុះ​ពិនិត្យ​អគារ​សម្ភ​ព​ថ្មីនៃ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​កាល​ព្រឹក​ថ្ងៃទី​១៨​ ខែ​មេសា ឆ្នាំ​២០២៣ ​បាន​ឱ្យដឹង​ថា អគារ​ថ្មី​ផ្នែក​សម្ភព​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​កម្ពស់ ៤ ជាន់​គ្រោង​សម្ពោធ​ដាក់​ដំណើរ​ការ​នៅ​ក្នុង​ខែ​មេសា​នេះ​។​


លោក ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា អគារ​ថ្មីនៃ​ម​នី្ទ​រពេទ្យ​កុមារ​ជាតិ​នឹង​គ្រោង​សម្ពោធ​ដាក់ឱ្យ​ដំណើរ​ការ​ជា​ផ្លូ​វកា​រនា​ថ្ងៃទី​២០​ ខែមេសា​ ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋ​ម​ន្រី្ត ​ហ៊ុន សែន​។

​លោក​បាន​បន្ត​ថា៖ «​អគារ​ថ្មី​នេះ​មាន​បំពាក់​សម្ភារ​បរិក្ខា​រពេទ្យ​ទំនើប​ជា​ជំនួយ​របស់​ប្រទេស​ឆែកដោយ​មាន​ផ្តល់​សេវា​ពិគ្រោះ​ជំងឺ​កុមារ ​ពិនិត្យ​ផ្ទៃពោះ​ ចាក់​ថ្នាំ​បង្ការ​កុមារ រោគ​ស្ត្រី សម្រាល​កូន ​ផ្នែក​វះកាត់​និង​ទារក​មាន​បញ្ហា​ផ្សេងៗ​ក្រោយ​សម្រាល​»​។​


លោក ​ម៉ម ប៊ុនហេង បានប​ញ្ជាក់​ទៀត​ថា​៖ «​អគារ​ថ្មីនៃ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​បាន​បំពាក់​នូវ​ឧបករណ៍​ថ្មីទំ​នើប​បន្ថែម ជា​ពិសេស​ការធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ការ​តាម​ដាន​ថែទាំ​សុខ​ភាព​ជូន​កុមា​រ មា​តា និង​ការ​ពិនិត្យ​ផ្ទៃពោះ ដែល​មាន​ឧប​ករណ៍​ទំនើប​និង​ការថែ​ទាំ​កុមារ​កើត​មក​មិន​គ្រប់​ខែឬក៏​កុមារ​មាន​ទម្ងន់​មិន​គ្រប់​មាន​បន្ទប់​ថែទាំ​ថែម​ទៀត​»​។​

​នៅ​ក្នុង​ឱកាសនោះ​​ដែរ លោក ម៉ម ប៊ុនហេង ក៏​បាន​កោតស​រសើរ​ចំពោះ​ក្រុម​គ្រូពេ​ទ្យ​នៃ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ក៏ដូច​ជា​ផ្នែក​ពាក់ព័​ន្ធ​ដទៃទៀ​តដែ​ល​បាន​ខិត​ខំតាម​ដាន​ពិនិត្យ​សភា​ពកា​រណ៍ជូន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​នាឱ​កាស​បុណ្យចូ​លឆ្នាំ​ថ្មី ដើម្បី​ជួយ​ការ​ពារ​សុខ​ភាព និង​សុវត្ថិ​ភាព​របស់​ពួក​គាត់​ដែរ​។​


​អគារ​សម្ភព​នេះ​មាន​កម្ពស់​ ៤ជាន់​​អាច​ដាក់​អ្នកជំ​ងឺ​បាន​ប្រមាណ​ជាង​១ ០០​គ្រែ។ អគារ​ថ្មី​នេះបាន​ចាប់ផ្ដើ​ម​សាងសង់​ក្នុង​អំឡុង​ឆ្នាំ​ ២០២១ និ​ង​បានប​ញ្ចប់​ការ​សាង​សង់​រួច​រាល់​ជា​ស្ថាពរ កា​លពី​ខែក​ញ្ញា ឆ្នាំ​​២០២២​ ។​

​គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិមា​ន​សេវា​ធំៗ​ចំនួន ​២ គឺ​ផ្នែក​កុមារ​ និង​ផ្នែក​សម្ភព​ ហើយ​សមិទ្ធ​ផ​ល នៃ​អគារ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ​នេះ (​ផ្នែក​សម្ភព​)​ ដែល​មាន​ទទឹ​ង ១៥​ម៉ែត្រ​និង​បណ្តោយ ​៦០​ម៉ែត្រ​ មាន​កម្ពស់​ ៤​ជាន់​នេះគឺ​សាង​សង់​ឡើង​ដោយ​ថវិកា​របស់​រាជ​រដ្ឋាភិ​បាល​។

ក្រសួង​សុខា​ភិ​បាល​កម្ពុ​ជាបានប​ង្ហាញ​​ក្តី​រំពឹង​ថា ការ​មាន​អគារ​មន្ទីរ​ពេទ្យ​ថ្មី​បន្ថែម​ទៀត​នឹង​ជួយ​លើក​កម្ពស់​សុខុ​មាលភា​ព​មាតានិ​ង​កុមារ ​កាន់​តែ​ប្រសើរ​និង​ប្រសិទ្ធ​ភាព​ខ្ពស់​ថែម​ទៀត​៕