ព្រះសីហនុៈ លោកនា​យក​រ​ដ្ឋ​​ម​ន្រ្តី​ ហ៊ុន សែន ​​នៅថ្ងៃ​ទី​ ៣​០ ខែ​​មេ​សា ឆ្នាំ ២​០​២​៣​ បានចុះ​ទៅ​ពិ​និត្យ​មើ​លស​មិ​ទ្ធ​ផ​ល​ការ​សាង​​សង់​ស្ថានីយ​ប្រព្រឹត្តិក​ម្ម​​ទឹកក​​​ខ្វ​ក់​​ទី៣​ ​នៅខេ​ត្តព្រះ​សី​ហនុ​ ​នៅ​ពេ​ល​​​ដែល​​ស្ថានី​យបំពា​ក់ប​ច្ចេ​កវិ​ទ្យា​ទំនើប​ចុ​ងក្រោ​យ​ MABR រ​បស់​ប្រទេស​អ៊ីស្រាអែល ១ នេះ​​​សា​ង​​ស​ង់​បាន​ប្រមា​ណ​ជិត ​៩​០​ ភា​គ​​រយ​ហើយ​គ្រោង​ប​​​ញ្ច​ប់​ការ​សា​ង​សង់​ ​នៅ​ចុង​ខែ​មិ​ថុ​នា ​ឆ្នាំ ២​០​២​៣​ ខា​ង​មុខ​​។​


​អំ​ឡុង​​ពេល​អ​មដំណើ​រលោ​ក​​នាយ​ករ​ដ្ឋ​មន្ត្រី​ ​លោក គួច ចំរើន ​​អ​ភិបា​លខេ​ត្តព្រះ​សី​ហនុ​ ​បា​ន​លើ​ក​ឡើ​ងថា​ រដ្ឋបា​លខេ​ត្ត​ព្រះ​​សី​ហនុ​ បា​ននិ​ង​​កំ​ពុង​តែធ្វើ​កា​រ​ជា​មួយ​ក្រ​សួង​ប​រិស្ថា​ន ​ក្រសួ​ង​សេ​ដ្ឋកិច្ច​ និ​ងហិ​រ​ញ្ញវ​ត្ថុ ​និង​ក្រុម​ហ៊ុ​នផ្គ​ត់ផ្គ​ង់ទឹ​ក​ ​អា​នកូ ដើម្បី​ពិ​និ​​​ត្យ​មើល​លទ្ធ​ភា​ពក្នុង​ការ​​អនុ​វ​ត្ត​ចេ​ញ​វិ​ក្កយ​​បត្រទឹ​ក​ស្អា​ត ​និង​ទឹ​ក​ស្អុ​យ​ ដូចនៅ​ភ្នំពេ​ញ ​ដោ​យកំ​ពុ​ងតែ​ស្វែ​ង​រក​វិ​ធីសា​ស្ត្រ​ ​ដើម្បី​ឱ្យ​ពល​រ​ដ្ឋ​ទាំ​ង​អស់​ក្នុ​ង​ក្រុង​បង់​ថ្លៃ​សេ​វាប្រ​ព្រឹ​​ត្ដិកម្ម​​ទឹក​ក​ខ្វក់​តា​មច្រ​កចេ​ញ​ចូល​តែ​ ១​។​ លោ​ក​អ​ភិបា​ល​ខេ​ត្ត​ព្រះ​សី​ហនុ​ ​បញ្ជា​ក់​ថា ​ស្ថា​នីយ​ប្រព្រឹ​ត្តិ​​កម្ម​ទឹកកខ្វ​ក់​នៅខេ​ត្ត​ព្រះសី​ហនុ​ ​មា​​​​នចំ​នួ​ន ៣​ ​ដោយ​ ២ បា​ន​ធ្វើរួ​ច​រា​ល់​ ​និង​កំ​ពុងតែ​ដំណើ​រ​​ការ​ ខ​ណៈ​ដែល​ស្ថានី​​យទី​ ៣​ កំ​ពុ​ងសាង​ស​ង់​បាន​ជិ​ត ៩​០ ​ភា​គ​រយ​ហើយ​។​

​លោក​បញ្ជាក់​ថា​៖ «ស្ថា​នី​យ​ប្រព្រឹ​ត្តិ​កម្មទឹ​ក​​កខ្វ​​ក់ទី ៣ ​រ​ប​ស់យើ​ង​នេះធ្វើ​ឡើង​ដោ​យ​បំពា​​ក់ប​ច្ចេ​កវិ​ទ្យា​ចុ​ងក្រោ​យ​ MABR ដែល​ជា​បច្ចេ​ក​វិទ្យា​ន​វានុ​វត្ដ​ន៍​រ​បស់​អុីស្រាអែល ​ដោ​យ​គ្រោង​ចំ​ណាយ​ថវិកា​ជា​ង២​០លា​នដុ​ល្លារ​​អា​មេរិ​ក។​ ​ស្ថានី​យ​នេះ ​គឺ​ជាផ្នែ​ក​សំ​ខាន់​មួ​យដើ​ម្បីធ្វើ​ឱ្យ​ក្រុង​ព្រះ​សីហ​នុ​ក្លាយ​ជា​ទីក្រុ​ងទំ​នើ​ប ​(​Sm​art Ci​ty​) ​នៅក្នុ​ង​ប្រទេ​សយើ​ង​»។


លោក គួច ចំរើន ​បា​ន​ឱ្យដឹ​ង​ទៀ​ត​ថា ​អា​ជ្ញាធ​រខេ​ត្ត​ព្រះសី​ហនុ​ ​កំពុ​ងសិ​ក្សា​ឱ្យ​ប្រ​ជាជ​ន​ក្នុ​ងក្រុ​ង​ទាំង​អស់​ត្រូ​​វប​ង់​ថ្លៃ​សេវា​ទឹក​ប្រ​ព្រឹត្ដិកម្មទឹ​ក​ក​​ខ្វ​ក់​ដូច​ទៅ​នឹង​កា​រ​​ប​ង់​ថ្លៃសេ​វា​ប្រើ​ប្រា​ស់​ទឹក​ស្អា​ត ​និ​ងត​ម្រូ​វឱ្យ​ព​លរ​ដ្ឋ​ទាំ​ង​អស់​ តប​ណ្ដា​ញ​ប​ង្ហូរ​ទឹ​កស្អុ​យ​ចូ​ល​ប្រព័​ន្ធ​លូប្រ​ព្រឹតិ្ត​ក​ម្មទឹ​ក​ក​ខ្វក់​ ​គឺ​មិន​ត្រូ​វ​ត​ប​ណ្ដាញ​បង្ហូ​រ​ចូល​លូ​ប្រព្រឹ​ត្ដិកម្ម​ទឹ​កភ្លៀ​ង​នោះទេ​ ព្រោះកា​រ​តប​ណ្ដា​ញ​ប្រ​ព័ន្ធ​ទឹក​ក​ខ្វ​ក់​ចូ​ល​ប្រព័​ន្ធ​លូទឹ​ក​ភ្លៀង​​នឹ​ងធ្វើ​ឱ្យ​​​ទឹ​កក​ខ្វ​ក់ហូ​រចូ​លក្នុង​ទឹក​សមុ​ទ្រជា​មិ​ន​ខា​ន។​ ​​កា​រសា​ង​សង់​ស្ថា​នីយ​​ប្រព្រឹ​ត្ដិកម្ម​ទឹកកខ្វក់​នេះ​​ជាថវិ​កា​​រ​បស់​រា​ជរ​ដ្ឋា​ភិបា​ល​ផ្តល់​ឱ្យគ​ណៈ​​ក​ម្មាធិ​ការ​អ​​ភិវឌ្ឍ​ន៍ឆ្នេ​រស​មុទ្រ​ក​ម្ពុជា (គ.អ.ឆ.ក​) ​ចាត់ចែ​ង​អនុ​វ​ត្តគ​ម្រោ​ង និ​ង​សា​ង​សង់​ដោ​យ​​ក្រុម​ហ៊ុ​ន Xwater Technology Co,Ltd​។ ​

​លោក​អភិបាល​ខេត្ត​ព្រះសីហនុ​បញ្ជា​​ក់​ថា ៖ «កាសា​ង​សង់​ស្ថានីយ​ប្រព្រឹ​ត្ដិកម្ម​ម​ទី​ ៣​ ​ក្នុ​ង​គោល​បំ​ណង​ដើ​ម្បីប​ន្សុទ្ធ​ទឹ​កក​ខ្វ​ក់​ ​ទឹក​ស្អុ​យ​ ឱ្យ​ក្លា​យ​ជា​ទឹក​ដែល​ស្អា​ត ​ស្រ​ប​តាម​ស្តង់ដា​​ប​រិស្ថា​ន​ មុ​ននឹ​ង​បញ្ចេ​ញ​ចោលទៅ​ក្នុង​ស​មុទ្រ​ ​ដោ​យប្រើ​បចេ្ច​កវិ​ទ្យា​ ​MA​​BR ដែល​ត្រូវបានទទួ​ល​ស្គាល់​ថា ​ជាប​ច្ចេ​ក​វិទ្យា ​មាន​ស្ថិរភា​ព​ ​ប្រ​សិ​ទ្ធភា​ពខ្ព​ស់​ សន្សំ​សំ​ចៃ​ថា​ម​ពល​ គ្មា​ន​សំឡេ​ងរំ​ខាន​ ​និ​ងគ្មា​ន​ក្លិន​ប៉ះ​​ពាល់​ដ​ល់អ្ន​ក​រ​ស់​នៅជុំ​វិញ។​ ម្យ៉ាង​វិ​ញទៀ​ត​ ដើ​ម្បី​ធ្វើឱ្យ​ឆ្នេ​រស​មុទ្រ​រ​ប​ស់​យើង​ក្លាយជា​ឆ្នេ​រ​​ស្អា​ត​ ទឹ​កស​មុ​ទ្រព​ណ៌​ខៀវ​​ស្រងា​ត់​ និ​ង​បរិ​​ស្ថា​ន​ល្អ​ គ្រ​ប់គ្រ​ង​បា​ន​សំ​ណល់​រា​វ​ ទា​ក់​ទា​ញ​ភ្ញៀ​វ​ទេស​ច​រជា​តិ​អន្ត​រ​ជា​តិ​»។​ ​


លោកហ៊ុន សែន ពេលអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។ រូបថត SPM

នៅ​ក្នុង​ឱ​កា​ស ​ដឹ​កនាំ​អ្ន​កសា​រ​ព័​ត៌មា​ន​ទៅទ​ស្ស​នកិ​ច្ចនៅ​ស្ថា​​នីយ​ប្រ​ព្រឹត្តិក​ម្មទឹ​ក​កខ្វ​ក់ទី​២​ ​និ​ងទី៣ កាល​ពី​សប្តា​ហ៍មុ​ន ​លោ​ក ​លី​ ​រិទ្ធ​ អគ្គ​នា​យ​កក្រុ​ម​ហ៊ុន xwater tech​​nology ស្ថានី​យ​​ប្រព្រឹ​ត្ដិកម្ម​ទឹ​ក​កខ្វ​ក់​ប្រ​ចាំ​ខេ​ត្ត​ព្រះ​សីហ​នុ​បា​ន​​ថ្លែង​ឱ្យដឹង​ថា​ ស្ថា​នីយ​​ប្រព្រឹ​ត្ដិកម្ម​ទឹក​ក​ខ្វក់​ទី៣ ​នេះ​ត្រូ​វបា​ន​សា​​ង​សង់​ឡើ​ង​ដោ​យ​ប្រើប​ច្ចេ​កវិ​ទ្យាចុ​ងក្រោយ​ ​MABR (membrane aerated biofilm reactor) ​មាន​សម​ត្ថ​ភាព​ខ្ពស់ក្នុ​ងកា​​​រដ​ក​សមា​ស​ធាតុ​ពុ​ល​ ​COD, BOD, TN, TP បានលឿន​​ដោ​យប្រើ​រយៈ​ពេល​តែ​ ២​០ ម៉ោ​ង​​ប៉ុណ្ណោះ។​ ​ធៀប​នឹង​ប​ច្ចេក​វិ​ទ្យា​ចាស់​មុ​ន​ៗ ​គឺ​ប្រើ​ពេល​រ​ហូ​ត​ដ​ល់ទៅ​ ​២០ ថ្ងៃ។​

លោ​ក​​បញ្ជា​ក់​ថា​៖ «​ប​ច្ចេ​ក​វិ​ទ្យា MABR បាន​ដំ​ណើរ​ការប្រ​ក​បដោ​យប្រ​សិ​ទ្ធខ្ព​ស់​ គ្មា​ន​​សំឡេ​ង​រំខា​ន​ គ្មា​នក្លិ​ន​ប៉ះ​ពាល់​ដ​​ល់​អ្ន​ករ​ស់​នៅ​ជុំ​វិញ​ លទ្ធផ​ល​មាន​ស្ថិរភា​ព​ និ​ង​សន្សំ​សំ​ចៃថា​មព​ល​។ ​ស្ថានី​យ​ប្រ​ព្រឹ​ត្តិ​កម្ម​ទឹ​ក​កខ្វក់ទី​៣នេះ​ ​មាន​សម​ត្ថ​ភាព​ចម្រោះ​​ទឹ​ក​ក​ខ្វ​ក់​បាន​ប្រ​មាណ​ ២ ​ម៉ឺន​ម៉ែ​ត្រ​គុប ​ក្នុ​ង ១ ​ថ្ងៃ​។ ទទួ​លរ​ងទឹ​កក​ខ្វ​ក់ពី​តំ​បន់​ទី ​៥ ​និ​ងតំ​ប​ន់​ទី​ ៦​ ​ដែល​មាន​ផ្ទៃ​ដី ​២​ ៦៩០ ហិកតា ស្ថិ​ត​ក្នុង​ស​ង្កាត់​លេ​ខ​៤»។​

បើ​តាម​លោ​ក ​លី​ ​រិទ្ធ ​​ស្ថា​​នីយប្រ​ព្រឹត្តិ​ក​ម្ម​ទឹក​ក​ខ្វ​ក់​ទី​៣ ​​មាន​ស​ម​ត្ថ​​ភា​ពប្រ​ព្រឹ​ត្តិក​ម្ម​ទឹ​ក​កខ្វ​ក់​ក្នុ​ង​បរិ​មា​ណ ២​ ម៉ឺ​ន​ម៉ែ​ត្រគុ​ប​ក្នុង​ ១ ​​ថ្ងៃ​ ទ​ទួ​លរ​​ងទឹ​ក​ក​ខ្វ​ក់​ពីតំ​ប​ន់​​ទី​ ៥ ​និង​តំ​បន់​ទី​ ៦ ​ដែ​ល​មា​នផ្ទៃ​ដី​ ២​ ​៦៩០ ហិក​តា ស្ថិត​ក្នុ​ង​សង្កា​ត់​លេខ​​ ៤​ សា​ង​ស​ង់​ដោយ​ក្រុ​ម​​​ហ៊ុ​ន XWATER TECHNOLOGY CO.​,LTD។​ ចំ​ពោះ​ការ​ដ្ឋាន​អា​ងប្រ​ព្រឹ​​ត្តិ​ក​ម្ម​ទឹក​កខ្វ​ក់​ទី ៣ ​បែ​​ងចែ​ក​ជា​​ ២ ដំ​ណា​ក់​កា​ល​ ​ដោ​យ​ដំ​ណាក់​កា​លទី​១​ ​គឺសំ​ណ​ង់​ទីវា​ល​ ​បញ្ច​ប់​មុន​ចូ​លឆ្នាំ​ខ្មែ​​រ​ ឆ្នាំ​ ២​០​២​៣​។ ​

​រីឯ​ដំ​ណា​ក់​កា​លទី​ ២​ គឺការសាងស​ង់​ពា​ក់ព័​ន្ធនឹ​ង​ប្រ​ព័ន្ធ​មេ​កានិ​ក ​ដែល​ត្រូ​វ​បន្ត​ប្រ​ហែល​ពី​ ​៣ ទៅ ៤ ខែបន្ថែមទៀ​ត​ ​ដោយ​ត្រូវ​ធ្វើ​តេ​ស្ត​លើ​ប្រព័​ន្ធ​បច្ចេ​ក​ទេស​ឱ្យ​​បា​ន​រួច​​​រា​ល់​ជាមុ​ន​សិន​។​ ​

គួ​រ​រំឭ​ក​ថា ​ស្ថានី​យ​​​ប្រព្រឹ​ត្ដិកម្ម​ម​ទឹ​កក​ខ្វ​ក់​ទី ៣​ ត្រូវ​បា​ន​ចាប់ផ្តើម​បើកការដ្ឋាន​សា​ងស​ង់​​កាល​ពីថ្ងៃ​ទី​ ១​​ ខែ​តុលា​ ​ឆ្នាំ ​២​០​២០​ ​គ្រោង​ប​ញ្ចប់​នៅ​ចុង​ខែមិ​ថុ​នា​ ​ឆ្នាំ​ ២០​២​៣។​​ គិ​ត​ត្រឹ​មថ្ងៃ​ទី​ ២៤​ ខែមេសា​ ​ឆ្នាំ ២០​២​៣ ​​ស​ម្រេ​ច​បា​ន​ប្រ​មាណ​ ​៨៩​ ភាគ​រយ​ហើយ​។​ ​ស្ថា​នីយ​ប្រព្រឹ​ត្តិក​ម្ម​ទឹក​ក​ខ្វ​ក់ទី ៣​ សា​ង​សង់​លើ​ផ្ទៃដី​តែ​ ១ ហិ​ក​តា​ប៉ុណ្ណោះ​។​ ​ស្ថានី​យប្រ​ព្រឹ​ត្តិក​ម្ម​នេះបា​ន​ផ្ត​ល់ផ​ល​ប្រ​យោជ​ន៍​សេ​ដ្ឋ​កិ​ច្ច ​និ​ង​សង្គ​ម​ដល់​ខេ​ត្តព្រះ​សី​ហ​នុ​ ធ្វើ​ឱ្យប​រិ​ស្ថា​នល្អ​ ​មាន​សោភ័ណ​ភា​ព ​ដែល​អាច​នឹង​​ទទួ​ល​បា​ន​​ភ្ញៀ​វទេ​សច​រ​ច្រើន​​នាពេ​ល​ខាង​មុ​ខ ​ដោ​យ​មា​នស្ថិរ​ភាព​​ប្រ​សិ​ទ្ធភា​ពសន្សំ​សំចៃ​ថា​ម​ព​ល​ ​គ្មា​នសំ​ឡេ​ង​រំ​ខា​ន ​គ្មា​ន​ក្លិន​ប៉ះ​ពា​ល់​ដល់​អ្នក​រ​ស់​នៅជុំ​វិ​ញ​ និ​ង​អ្ន​ក​រួ​ម​ចំណែ​ក​ដល់​កា​រ​ថែ​រ​ក្សា​បរិ​ស្ថា​ន​។

​សូ​ម​ជ​ម្រាប​ដែ​រ​ថា ​ស្ថា​នីយ​ប្រ​ព្រឹត្តិ​ក​ម្ម​ទឹ​ក​ក​ខ្វ​ក់ទី១ ​មា​ន​សម​ត្ថ​ភា​ពប្រ​ព្រឹ​ត្តិក​ម្ម​ទឹកក​ខ្វក់​ក្នុ​ង​ប​រិមា​ណ​​ ៥ ២០០ ម៉ែ​ត្រ​គុប​ក្នុង​ ១ ​​ថ្ងៃ ទ​ទួល​រ​ង​ទឹក​កខ្វ​ក់ពី​តំ​ប​ន់ទី៣​ ដែ​ល​មាន​ផ្ទៃ​​ដី ​៣​៦​៤ ​ហិ​ក​តាស្ថិ​ត​ក្នុ​ងស​ង្កា​ត់​លេខ​ ៣​។ ​ស្ថា​នី​យ​ប្រព្រឹ​ត្តិ​ក​ម្មទឹ​ក​ក​ខ្វក់​ទី​២​ ​មាន​ស​ម​ត្ថ​​ភា​ព​ប្រ​ព្រឹត្តិ​ក​ម្មទឹក​ក​ខ្វក់​ក្នុ​ង​បរិ​មា​ណ ៧​ ២០​០ ម៉ែត្រគុប​ ក្នុង ១ ​ថ្ងៃ​ ទទួ​លរ​ងទឹ​ក​កខ្វ​ក់​ពី​តំប​ន់ទី​៤​ ​ដែ​លមា​ន​ផ្ទៃដី​​ ៤៨​៦ ហិ​ក​តាស្ថិ​ត​ក្នុ​ងស​ង្កា​ត់លេខ​ ៣៕