ភ្នំពេញៈ បណ្តាញ​យុត្តិ​ធម៌​នៅ​អាស៊ី​អាគ្នេយ៍ (South East Asia Justice Network-SEAJust) បាន​រៀបចំ​កិច្ច​ប្រជុំពេញ​អង្គ​នៅ​ទីក្រុង​សេ​អ៊ូ​ល ​នៃ​សាធារ​ណរ​ដ្ឋ​កូរ៉េ ដើ​ម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​នានា និង​ការចែករំ​លែក​ឧត្តមានុ​វត្ត​ន៍​ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ក្នុង​វិស័យ​ព្រហ្ម​ទណ្ឌ​។


​យោង​តាម​ការ​ផ្ស​ព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​របស់​ក្រសួង​យុ​ត្តិធម៌ កិច្ច​ប្រជុំពេ​ញអង្គដែល​សហ​ការ​រៀបចំ​ដោយ​ការិយា​ល័យ​អង្គការ​សហ​ប្រជា​ជាតិទ​ទួល​បន្ទុក​គ្រឿងញៀ​ន និង​ឧក្រិដ្ឋក​ម្ម (UNODC) និង​ក្រសួង​យុត្តិ​ធម៌​នៃ​សាធារ​ណរដ្ឋ​កូរ៉េនេះ ​មាន​រយៈ​ពេល​៣​ថ្ងៃ ដោយ​ចាប់​ផ្ដើម​ នៅ​ថ្ងៃទី ​២៦ ​ដល់​ថ្ងៃទី​ ២៨ ​ខែ​មេសា ​ឆ្នាំ​ ២០២៣ ​និង​មាន​អ្នក​ចូលរួម​ចំនួន​៩៥​នាក់​ ដែល​សុទ្ធ​សឹង​ជា​មន្ត្រី​ជំនាញ​ក្នុង​វិស័យ​យុត្តិ​ធម៌មកពី ១៥ ​ប្រទេស ក្នុ​ងនោះ​ក៏មាន​តំណាង​ពី​កម្ពុជា​ចូល​រួម​ផង​ដែរ ។​

​តាម​រយៈ​របាយ​ការណ៍​ព័ត៌មាន​ដដែល​នោះ ​តំណាង​ពី​កម្ពុជាដឹកនាំ​ដោយ​លោក ​តាន់​ហ៊ាង ដា​វ័​ណ្ណ ប្រតិភូ​រាជ​រដ្ឋាភិ​បាល និង​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋា​ន​កិច្ចការ​អន្តរជា​តិ និង​អភិវឌ្ឍ​ន៍​វិស័យ​យុត្តិធម៌ រួមទាំង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួងយុត្តិ​ធម៌​ចំនួន​៣​រូប​ទៀត​។​


ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀតថា ​ក្នុង​កិច្ចប្រជុំ​នោះ ក្រុ​មមន្ត្រី​ជំនាញបាន​រួមគ្នា​ពិភាក្សា​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ទាក់ទ​ង​នឹង​ករណី «​ឧក្រិដ្ឋក​ម្ម​ឆ្លងដែ​ន ពា​ក់ព័ន្ធ​នឹង​ទ្រព្យស​ម្បត្តិ​ឌីជីថល​ កិច្ចស​ហប្រតិ​បត្តិកា​រ​អន្តរ​ជាតិ​ក្នុង​បញ្ហា​ព្រហ្ម​ទណ្ឌ​ដែលជា​គន្លឹះដើម្បី​ដោះស្រា​យ​ការប្រើ​ប្រា​ស់​​ឧក្រិដ្ឋ​កម្ម​នៃ​ទ្រព្យស​ម្បត្តិ​ឌីជីថល​ រួម​ទាំង​គ្រីប​តូ​»​។

​ជាមួយ​គ្នានេះ អ​ង្គប្រជុំ​ទាំ​ងមូល​ក៏បា​ន​ចែក​រំលែក​គ្នា​ទៅវិញទៅ​មក​នូវ​ឧ​ត្ត​មា​នុ​វត្ត​ន៍ពា​ក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​ព្រហ្មទ​ណ្ឌ ជា​ពិសេ​សកា​រជួយ​គ្នា​ទៅវិ​ញទៅមក​លើ​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​​ព្រហ្មទណ្ឌ​​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​បណ្តាញ​យុត្តិធម៌​​នៅ​អាស៊ីអាគ្នេ​យ៍​។​


​របាយ​ការណ៍​បាន​បន្តថា​ ក្នុងឱ​កាស​នៃ​ការចូ​លរួម​កិច្ចប្រ​ជុំពេ​ញអង្គ​នេះ ​លោក​ តាន់​ហ៊ាង ដា​វ័​ណ្ណ និង​ប្រធា​ន​គណៈប្រ​តិភូ​នៃ​ប្រទេសជា​សមាជិក​ផ្សេង​ទៀត ក៏បាន​​ជួប​សម្តែង​ការ​គួរសម​ជាមួ​យ លោក Han Dong Hoon រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌នៃ​សាធា​រណ​រដ្ឋ​កូរ៉េ និង​ព្រមទាំង​​បាន​ដឹកនាំ​​គណៈ​ប្រតិភូ​ក្រសួង​យុត្តិ​ធម៌​កម្ពុជា ដើ​ម្បី​ចូលរួម​ជំនួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួ​យ​ក្រសួង​យុត្តិធម៌​កូរ៉េ ដែល​ដឹកនាំ​ ដោយ លោក Lee Ji Hyung នាយក​កិច្ចកា​រ​ព្រហ្ម​ទណ្ឌ​អន្ត​រជាតិ​។​

​បណ្តា​ញ​​យុត្តិធម៌​អាស៊ីអា​គ្នេយ៍ ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​២០២០ ​ដោយមា​ន​មូល​និធិ​ពី​រដ្ឋាភិ​បាល​ជប៉ុន​និង​ដោយ​មាន​ការគាំទ្រ​​ពីលេ​ខាធិការ​ដ្ឋាន​សន្ធិ​សញ្ញា​ជំនួយ​ផ្នែក​ច្បាប់​ទៅវិញ​ទៅមក​អាស៊ាន បណ្តាញ ​SEAJust នឹង​បម្រើ​ជា​វេទិកា​ក្រៅផ្លូ​វការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ចំណេះដឹ​ង និង​ការ​អនុវត្ត​ល្អ​លើ​ជំនួយ​ផ្លូវ​ច្បាប់​ទៅ​វិញ​ទៅមក​រវាង​អ្នកអ​នុវត្ត​យុត្តិធ​ម៌​ព្រហ្មទ​ណ្ឌ​ពីអាស៊ីអាគ្នេ​យ៍និង​តំបន់​ផ្សេងទៀ​ត​ផងដែ​រ​៕