ភ្នំពេញៈ អង្គការ​ភ្លែ​ន​អន្តរ​ជាតិ​កម្ពុជា​ណែនាំ​ពី​គន្លឹះ​មួយចំ​នួន​ដល់​អា​ណាព្យា​បាល ដើម្បី​រក្សា​សុវត្ថិ​ភាព​កុមារ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺ​ណិត ​ដោយ​អះអាង​ថា សុវត្ថិ​ភាព​កុមារ​នៅ​​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​នៅតែ​ជា​កត្តា​ព្រួយ​បារម្ភ​ ដែល​ត្រូវ​យ​កចិត្ត​ទុកដា​ក់ និង​អាច​ទប់​ស្កាត់​បាន​តាមរ​យៈ​ការចូល​រួម​។​


​លិខិត​ណែនាំ​របស់​អង្គការ​ភ្លែ​នបាន​លើក​ឡើង​ថា ក្នុង​នាម​អ្នកជា​ឪពុក​ម្តាយ ​ឬ​អាណា​ព្យាបា​ល និង​គ្រូប​ង្រៀន គឺ​ត្រូវ​ចូលរួម និង​ដឹង​ពី​របៀប​ដែល​អាច​ការពារ​សុវត្ថិ​ភាព​កុមារ​បាន​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត ​ហើយ​វិធីសាស្ត្រ​ទាំង​នោះ នឹង​អាច​ជួយ​កុមារ និង​យុវជន​ឱ្យ​គេច​ចេញពី​ហានិ​ភ័យ ឬ​គ្រោះ​ថ្នាក់​ដែល​អាច​ជះ​ឥ​ទ្ធិពល​អាក្រក់​ដល់​កុមារ និង​យុវ​ជន​។​

​អង្គការ​ភ្លែ​ន បាន​ណែ​នាំ​ថា​៖«​សូម​លើក​ទឹក​ចិត្ត​កុមារ ​និង​យុវជន​ឱ្យ​បង្ហាញ​អ្នក​អំពី​សកម្ម​ភាព​ដែល​ពួកគេ​ចូល​ចិត្ត​ធ្វើ​នៅលើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​។ សូម​បង្កើត និង​មាន​ការ​ព្រម​ព្រៀង​លើ​វិន័យ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិ​ត​នៅក្នុ​ង​ផ្ទះ​របស់​អ្នក​។ សូម​ណែនាំ​ និង​លើ​កទឹក​ចិត្ត​កុមារ និង​យុវជន​ឱ្យ​ចេះ​កំណត់​ភាព​ឯកជន​ ដោយ​មិន​បង្ហាញ​ឈ្មោះ​ពេញ ​អាសយដ្ឋា​ន លេខ​​ទូរ​ស័ព្ទ ព័​ត៌មាន​ផ្ទាល់​ខ្លួន ​ឬរូបថត​ដែល​អាច​កំណត់​អត្ត​សញ្ញាណ​»​។​


​អង្គការ​នោះ ក៏បាន​ណែនាំ​​ឱ្យ​អាណា​ព្យាបា​ល​គ្រ​ប់រូប​ត្រូវ​លើក​ទឹក​ចិត្ត​កុមារ​ និង​យុវជន​គិត​គូរ​ឱ្យបា​ន​ច្បាស់​លាស់ ​មុននឹង​បង្ហោះ​ខ្លឹម​សារ​នៅលើ​ប្រព័ន្ធ​អ៊ីន​ធឺណិ​ត មាន​ដូច​ជា រូ​បថត​ វីដេអូ ​ពាក្យ​ពេចន៍ ឬ​អត្ថបទ​នានា ហើយ​ចូល​ពិភាក្សា​ជា​មួយ​កុមារ​ និង​យុវជន​អំពី​ហានិ​ភ័យ​នានា​ដែល​អាច​កើត​មានឡើ​ង​ពាក់ព័​ន្ធនឹង​ការជួប​ដោយ​ផ្ទាល់​ជាមួ​យ “​មិត្ត​ភក្តិ​” ដែល​ស្គាល់​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​។​

​ក្រៅពី​វិធី​សាស្ត្រ​ទាំង​នេះ ​អង្គការ​ភ្លែ​ន ក៏បាន​ណែនាំ​ដែរ​ថា ​អាណា​ព្យាបា​លត្រូវ​បង្រៀន​កុមារ និង​យុវជ​ន​ឱ្យ​ចេះ​ពិចារ​ណា និង​វាយ​តម្លៃ​ព័ត៌មាន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិ​ត ​និង​ត្រូវ​តាម​ដាន​ពី​គោល​បំណង​នៃ​ការប្រើ​ប្រាស់ ប្រវត្តិ​នៃ​ការ​ប្រើ​ប្រាស់ និង​​ប្រភព​នៃ​ការស្វែ​ងរ​ក​ព័ត៌​មាន​របស់​កុមារ និង​យុ​វជន​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​។​


​អង្គការ​ភ្លែ​ន បាន​បន្តថា​​៖«​ត្រូវ​លើកទឹ​កចិត្ត​កុមារ ​និង​យុវជន​ បង្កើត​ទំនាក់ទំ​នង​នៅលើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ជាមួ​​យ​តែជន​ណា ​ឬ បុ​គ្គល​ណា​ដែល​ពួកគេ​ធ្លាប់​ស្គាល់​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ប៉ុណ្ណោះ​។ ត្រូវ​ចូលរួម​ជា​មួយ​កុមារ និង​យុវជន​ក្នុងការ​​ប្រើប្រាស់ និង​ស្វែងរក​ព័ត៌មាន​នានា​នៅលើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​។ ត្រូវ​បិទ​តំណ​ភ្ជាប់ ឬវេបសា​យ​ណា​ដែលមិន​ផ្តល់​អត្ថប្រ​យោជន៍​ និង​មិន​គួរ​ឱ្យ​ទុក​ចិត្ត​»​។​

​ជាមួ​យ​នឹង​វិធី​សាស្ត្រ​ទាំងនោះ​ អង្គការ​ភ្លែ​ន ក៏បាន​ណែនាំ​ឱ្យ​អាណា​ព្យាបា​ល​ទាំងអ​ស់​ មិនត្រូវ​បដិសេ​ធ​ខ្លាំង​ហួស​ហេតុ​ពេក​ចំពោះ​ការ​ប្រើ​ប្រាស់​របស់​កុមារ ​និង​យុវជ​ន​នៅលើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​នោះទេ​​។​

​លោក​យី គឹម​ថា​ន ​នាយករង​ប្រចាំ​ប្រទេស​ទទួល​បន្ទុក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរ​ជាតិ​ក​ម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៣ ឧសភា​ថា ​ការ​ចេញ​សារ​ និង​គន្លឹះ​ណែនាំ​អំពី​សុវត្ថិ​ភាព​កុមា​រលើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ក្នុង​ពេល​នេះ ​ក៏​ព្រោះ​តែ​ដើម្បី​ចូល​រួម​អបអរ​ទិវា​ក្មេង​ស្រី​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​សារគ​មនាគ​មន៍​អន្តរ​ជាតិ (ICT)​។

​លោកបានបន្តថា​ គន្លឹះ​ទាំងនោះ​ គឺ​ជា​វិធី​សាស្ត្រ​ដ៏​ចាំបាច់​ ដើម្បី​ជួយ​រំឭក​ទៅដល់​អា​ណាព្យា​បា​ល និង​មាតាបិតា​ក្នុង​ការ​ការពារ​កុមារ​ឱ្យ​ចៀស​ផុតពី​ការរំលោ​ភ​បំពាន​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ​ព្រោះ​ការរំលោភ​បំពាន​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិ​ត គឺជា​រឿង​មួយ​ដ៏រ​សើប ​និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ស្រប​ពេល​ដែលមា​ន​កុមារ​រងគ្រោះ​គួរឱ្យ​ព្រួយបា​រម្ភ​។​

​​លោកបាន​បញ្ជាក់ថា​៖«​ឪ​ពុក​ម្តាយ ​គឺជា​តួអង្គ​មួយ​សំខាន់ ​នៅក្នុង​ការជួយ​ទៅដល់​កូន​គាត់ ដើ​ម្បី​ធ្វើ​ម៉េច​ឱ្យ​កូន​គាត់ចៀស​ផុតពី​ការរំ​លោភ​បំពាន​តាម​ប្រព័ន្ធ​អន​ឡាញ ​ដោយ​សារ​ឪពុក​ម្តាយ ​គឺជា​អ្នក​ដែល​នៅ​ជិត​កូន និង​ជា​អ្នក​ដែល​ដើរ​តួនាទី​តាម​ដាន​ផ្តល់​ឱវាទ​ទៅដល់​កូន​។ កន្លង​មក​ យើង​មើល​ឃើញថា​ ឪពុក​ម្តាយ​មួយ​ចំនួន គាត់​មិន​បាន​ចាប់​អារ​ម្មណ៍ ​និង​យល់​នោះ​ទេ​​»​។​

​តាម​លទ្ធ​ផល​នៃ​ការ​សិក្សា​ក្នុង​ឆ្នាំ​២០២២ ​របស់ UNICEF សហ​ការ​ជាមួ​យ Interpol និង EPACT បាន​បង្ហាញ​ថា មាន​កុមារ​រាប់រ​យ​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ទទួល​រង​នូវ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ហើយ​ការ

​រំ​លោភបំ​ពាន​លើ​អ៊ីនធឺ​ណិត​ មាន​ដល់​១១ ​ភាគ​រយ នៃ​កុមារ​ដែល​ប្រើ​អ៊ីន​ធឺណិត​ ដែល​មាន​អាយុ​ចាប់​ពី​១២ ដល់​១៧​ឆ្នាំ​។

ការសិក្សា​នេះ ក៏បាន​រក​ឃើញ​ដែរ​ថា កុមារ​រងគ្រោះ​ទាំងនោះ គឺ​​ត្រូវបាន​​ទទួលរង​យ៉ាង​ច្បាស់​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវភេ​ទ​លើ​កុមារ​តាម​អ៊ីនធឺ​ណិត​ និង​ការ​រំលោភ​បំពាន​នៅក្នុង​ឆ្នាំ​ដែល​ពួកគេ​ត្រូ​វបាន​អង្កេត​។ នេះ​បើតាម​ការ​សិក្សា​របស់​អង្គការ​ទាំង​នោះ ប​ន្ទាប់ពី​បាន​សិក្សា​ទៅលើ​កុមារ​​ប្រមាណ​១៦០ ០០០​នាក់​៕