ភ្នំពេញៈ ដោយ​មាន​ការស​ហការ​ជា​មួយ​នឹង​សាកល​វិទ្យាល័​យ​វិទ្យាសា​ស្ត្រ​សុខា​ភិបាល ​នៅ​ថ្ងៃទី ​៣ ខែ​ឧសភា ឆ្នាំ​ ២០២៣ កាក​បាទ​ក្រហម​កម្ពុជា​បាន​រៀបចំ​ពិធី​អប់រំ​ផ្សព្វផ្សា​យ​មួយ​ស្តីពី «​ភាព​ចាំ​បាច់​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ និង​ការ​សម្រាល​កូន​នៅ​មូល​ដ្ឋាន​សុខាភិបា​ល​» ដល់​និស្សិត​ឆ្មប​នៃ​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិ​បាល សរុប​ប្រមាណ ​២០០​នាក់​។​


​យោងតា​ម​កាក​បាទ​ក្រហម​កម្ពុជា ការរៀប​ចំ​ពិធី​នេះ​ឡើង​ដើម្បី​ចូល​រួម​អបអ​រសាទរ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ៥ ​ឧសភា ២០២៣​​។​

​ក្នុង​ឱកាស​នោះ លោកស្រី ​ម៉ែន នារី​សោ​ភ័គ ​អគ្គលេ​ខាធិការ​រង​ទី​១ កាក​បាទ​ក្រហម​កម្ពុជា និង​ជា​អនុប្រធាន​អចិ​ន្ត្រៃយ៍​ក្រុម​ការងារ​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ បាន​ថ្លែង​អំណរគុ​ណ​ចំពោះ​ថ្នាក់​ដឹក​នាំ គណៈ​គ្រប់​គ្រង លោក​គ្រូ អ្នកគ្រូ​នៃ​សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខាភិ​បាលដែល​បាន​អនុញ្ញាត​ឱ្យ​និស្សិត​ឆ្មប បាន​ចូល​រួម​វគ្គ​អប់រំ​ផ្សព្វ​ផ្សាយ​នេះ​។​


​សូម​រំ​ឭក​ថា អង្គកា​រសហ​ប្រជា​ជាតិ បាន​ប្រគល់ជូ​ន​លោក​ស្រី ប៊ុន រ៉ា​ហ៊ុន សែន​ ប្រធាន​កាក​បាទក្រ​ហមកម្ពុជា​នូវ​គោរម​ងារ​ចំនួន​២ក្នុងនោះ​ទី​១ ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នកដឹ​កនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិ​ក ឆ្លើយ​តប​មេរោគ​អេដស៍ ​ជំងឺ​អេដស៍ និ​ង​ការអ​ភិវឌ្ឍ​នៅ​កម្ពុជា បាន​ទទួល​ថ្ងៃទី​១៧​ ខែវិច្ឆិកា ​ឆ្នាំ​២០០៦​។​

​ចំណែក​គោរមងា​រ​ទី​២ ជា​ឥស្សរជន​​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនកា​រ​សកម្មភាព​​រួម​អគ្គលេ​ខាធិកា​រ​អង្គការ​សហប្រជាជា​តិ ដើម្បី​សុខ​ភាព​ស្ត្រី និង​កុមារ បាន​ទទួល​ថ្ងៃទី​២១ ​ខែកុម្ភៈ ឆ្នាំ​២០១១​។


​លោក​ស្រី ម៉ែន នារី​សោ​ភ័គ បាន​ថ្លែងថា ៖ «​ការ​សម្រេ​ចចិត្ត​ទទួល​យក​​គោរមងារ​នេះ បាន​ឆ្លុះប​ញ្ចាំង​ឱ្យឃើ​ញ​ពី​ការប្តេជ្ញា​ចិត្តរបស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ក្នុង​ការ​ទទួលយ​ក​នូវ​ភារ​កិច្ច​ដ៏​

ឧត្តុង្គ​ឧត្តម​ចំពោះ​ការងារ​ឆ្លើយត​ប​មេរោគ​អេដស៍​ជំងឺ​អេដស៍ និង​សុខ​ភាព​មាតា ទា​រក និង​កុមារ​ ដើម្បី​ឧត្តម​ប្រយោ​ជន៍​ជាតិ​មាតុ​ភូមិ​កម្ពុជា​យើង​»​។​

​លោក​ស្រី​បន្តថា​ កាតព្វ​កិច្ច​ទាំងនោះ​គឺ​ធ្វើយ៉ាងណា​​ឱ្យ​អត្រា​មរណភា​ព​មាតា និង​ទារក ធ្លា​ក់ចុះ​​ទាប​បំផុត ដែល​ប្រការនេះ​ តម្រូវ​ឱ្យមា​ន​ការ​អប់រំ​ផ្ស​ព្វផ្សា​យ​ដល់​ប្រជា​ពលរ​ដ្ឋ ជា​ពិសេស​ចំពោះ​ស្ត្រី​ជា​មាតាឱ្យមាន​​ការយ​ល់ដឹង​ខ្ពស់អំពី​សារ​ប្រ​យោជន៍​នៃ​ពិនិត្យ​ផ្ទៃពោះ​យ៉ាងតិ​ច៤​ដង ​មុនពេ​ល​សម្រាលនិង​ការ​ទៅ​សម្រាលកូ​ន​នៅ​មូល​ដ្ឋាន​សុខាភិ​បាល​​។

​លោក​ស្រី​បាន​បន្ថែម​ទៀតថា​៖«​កាតព្វ​កិច្ច​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដូចជា កា​រអប់រំ​ផ្សព្វ​ផ្សាយ​ដើម្បី​ទប់ស្កាត់​ការច​ម្លង​មេរោគ​អេដស៍​ពី​ម្តា​យមក​​កូនក៏ដូចជា​ទប់ស្កាត់​​ជំងឺ​ផ្សេងៗ​ដែល​អាច​ឆ្លង​ពី​ម្តា​យម​ក​កូន​,​ទប់​ស្កាត់​មិន​ឱ្យ​មាន​អ្នកស្លា​ប់​ដោយ​សារ​មេរោគ​អេដស៍ដោយ​មិន​បាន​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​នោះឡើយ ​និង​ការ​មិន​ឱ្យ​មាន​ការ​រើសអើ​ង​ចំពោះ​អ្នក​ផ្ទុកមេ​រោគ​អេដស៍ អ្ន​កជំ​ងឺ​អេដស៍​​»​។​

​បើតាម​លោកស្រី​ ម៉ែន នារី​សោ​ភ័គ វឌ្ឍន​ភាព​ដ៏​ល្អប្រសើរ​ក្នុង​ការងារ​សុខ​ភាព​មាតា ទារក កុមារ​ តាមរយៈ​ការ​អង្កេត​ប្រ​ជាសាស្ត្រ និង​សុខភា​ព អត្រា​នៃ​ការ​សម្រាល​កូន​ដោយ​ឆ្មប​ជំនាញ​មានការ​កើនឡើ​ង​ពី ៣៤​ភាគរយ​នៅ​ឆ្នាំ​២០០០ ​ដល់៩៩​ភាគ​រយ នៅ​ឆ្នាំ​២០២១-​២២​។​

​កត្តា​នេះ​ធ្វើឱ្យ​អត្រា​មរណភា​ព​មាតា​បាន​ថយចុះ​ពី៤៣៧​ករណីនៅ​ឆ្នាំ​២០០០​ មក​នៅ១៥៤​ករណី ​ក្នុង ១​សែន​កំណើត​រស់នៅ​ឆ្នាំ​២០២១-​២២ អត្រា​មរណភាព​ទារក​ទើប​កើត​បាន​ថយ​ចុះ​ពី៣៧​ករណី ​នៅ​ឆ្នាំ​២០០០​ មក​នៅ៨​ករណី ​ក្នុង១​ពាន់​កំណើត​រស់​នៅ​ឆ្នាំ​២០២១​-២២​។ អត្រា​មរណ​ភាព​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំបាន​ថយ​ចុះ​ពី១២៤​ករណី​នៅ​ឆ្នាំ​២​០០០ ​ដល់១៦​ករណី ក្នុង១​ពាន់​កំណើត​រស់នៅ​ឆ្នាំ​២០២១-​២២​។​

​ទាក់​ទង​នឹង​អត្រា​នេះ លោក​ស្រី ប៊ុន រ៉ានី បាន​អំពាវ​នាវ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអ​ស់ ទាំង​ជាតិ និង​អន្តរជា​តិ ជួយ និង​បន្ត​ជួយ​វិនិយោ​គ​គាំទ្រ​ដល់​ការងារ​ឆ្មប​ថែម​ទៀត ដើម្បី​សុខភាព​ប្រជា​ជន​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន និង​ពេល​អនា​គត​។​

​លោកស្រី​បានលើក​ឡើង​ដូ​ចនេះ​តាមរយៈ​​សារលិ​ខិត​ក្នុង​ឱកាស​ទិវា​ឆ្មប​ជាតិ​អន្តរជាតិ​ ៥ ឧសភា ឆ្នាំ​២០២៣​ ដែល​កម្ពុជា និង​ពិភព​លោក នឹង​រួមគ្នា​ប្រារព្ធ​ទិវា​ឆ្មប​ជាតិ​-​អន្តរ​ជាតិ ក្រោម​ប្រធានប​ទ «​រួមគ្នា​ជាថ្មី​៖ ពី​ភ័ស្តុតា​ង​ជាក់លា​ក់ ទៅ​ការ​អនុវត្ត​ពិតប្រា​កដ​»​។​

​លោកស្រី​ ប៊ុន រ៉ានី បាន​ថ្លែង​តាមរយៈ​សារ​លិខិត​ថា​៖ «​យើង​មិនត្រូវ​ស្កប់​ស្កល់​នឹង​វឌ្ឍនភាព​នេះឡើ​យ ដូ​ចនេះ​ហើយ​ខ្ញុំ​សូម​អំពាវ​នាវ​ចំពោះ​ថ្នាក់ដឹក​នាំ​ មន្ត្រីរា​ជការ បុ​គ្គលិក​សុខាភិ​បាល អ្នក​ផ្តល់​សេវា​ទាំងអ​ស់សូម​ចូលរួម​គាំទ្រ​ការអ​នុវត្ត​គោលន​យោ​បាយ​របស់​រាជ​រដ្ឋាភិ​បាល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភា​ព​ខ្ពស់ ដើម្បី​ឈាន​ទៅ​សម្រេច​បាន គោលដៅ​​របស់​រាជ​រដ្ឋាភិ​បាល​តាម​ការ​កំណត់​»៕