​​ ព្រះវិហារ: លោក​ សុខ ​ទូច​ ប្រធាន​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ បាន​ឱ្យ​ដឹ​ងនា​ថ្ងៃទី ៨ ខែឧសភា​ថា កូន​ដើម​ឈើ​នៅ​ក្នុង​បរិវេណ​ឧ​ទ្យា​នរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោ​សែន ឫស្សី​ត្រឹប​ ស្ថិតក្នុងស្រុក​ឆែប​ ខេត្ត​ព្រះ​វិហារ ​ជា​ច្រើនរយដើ​ម ត្រូវបាន​បំ​ផ្លាញ​ពីប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​។


លោក​សុខ ​ទូច​ បាន​លើក​ឡើង​លើ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា​ លោក​មាន​គម្រោង​ដាំ​ដើម​ឈើ​ឱ្យ​បាន​ ១លាន​ដើម​ នៅឧ​ទ្យាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​តេ​ជោ​សែន ​ឫស្សី​ត្រឹប ​ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​គ្រប់​ទិស ​ដូច​ជា ដុត​ព្រៃ ​រាន​យក​ដី​ លែង​សត្វពាហនៈ​ឱ្យ​ចូល​ស៊ីបំ​ផ្លាញ​ជាដើម។

លោក​សុខ​ ទូច បាន​លើក​ឡើង​ថា៖ «ទី​តាំង​មួយ​កន្លែង​នៅ​ក្នុង​ឧទ្យាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​តេជោសែន​ ឫស្សីត្រឹប​ កន្លង​មក​បាន​ចូល​រួម​ដាំ ​រួមមាន​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ គណៈអភិ​បាលខេត្តកំពង់​ស្ពឺ​ ថ្នាក់​ដឹក​នាំ ​និង​មន្ត្រី​រាជ​បណ្ឌិត្យ​សភា​កម្ពុជា សិស្ស ​និស្សិត​ និង​មន្ត្រីមូល​ដ្ឋាន​ជា​ច្រើន​នាក់ តែ​ពេល​នេះ​មាន​អ្នក​មក​កាប់​បំផ្លាញ​ចោល ហើយ​ដាំ​ដំឡូង»។


លោក​បានបន្ត​ថា៖«យើង​មិន​បន្ត​ឱ្យ​ដាំ​ទៀ​តទេ គឺ​យើង​នៅ​អភិរក្ស​ដើម​ឈើដែ​លមា​ន»។

បើ​តាម​លោក សុខ ទូច កូ​នឈើ​ដាំ ដែល​ត្រូវប្រ​ជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋា​នតំ​បន់នោះ​បំផ្លាញ​ចោល​នេះ បាន​ដាំ​តាំង​ពី៣​ឆ្នាំ​មុន។ ​លោក​បាន​សង្កត់​ធ្ងន់​ដែរ​ថា ​វា​មិន​ត្រឹម​តែ​បំផ្លាញ​ដើម​ឈើ​ប៉ុ​ណ្ណោះទេ តែវា​ក៏បានបំ​ផ្លាញ​ទាំង​លុយ​រដ្ឋ​ដែលចំណាយ​ទៅ​លើការ​ដាំ​នេះ​ផង​ដែរ។ ​


លោក​សុខ ​ទូច​ បាន​បញ្ជាក់​តាម​រយៈ​វីដេ​ឃ្លីប​ថា ​លោក​មិន​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​តែ​ក្នុង​រយៈពេលត្រឹ​ម​តែ២ខែប៉ុណ្ណោះ ដើមកូន​ឈើ​ទាំង​នោះ​ ត្រូវ​បាន​គេ​បំផ្លាញ​អស់​គ្មាន​សល់។ រីឯ​ទីតាំង​ខ្លះ​ត្រូវ​បា​នគេដក​កូន​ឈើ​ចេញ ​ដែល​ជំនួស​មក​វិញ​នូវកា​រដាំ​ស្វាយចន្ទី​ហើយ​ដើម​ឈើ​ខ្លះ​ទៀត ​ត្រូវ​បាន​គេ​ក្រៀវ ​សម្លាប់​ចោល ដើ​ម្បី​រាន​យក​ដី​ធ្វើ​ជាកម្ម​សិទ្ធិ​ជាដើ​ម​។

ជាមួយ​គ្នា​នេះ ​ប្រជា​ពលរ​ដ្ឋនៅ​ក្នុងតំ​បន់​នោះ ​ត្រូវបាន​លោក ​និង​រាជ​រដ្ឋាភិបាល​រៀប​ចំ​ឱ្យមា​ន​ទីតាំ​ងដីរស់នៅ និងធ្វើ​ស្រែ​ចម្ការរួច​ហើយ ​ដើម្បី​កុំ​ឱ្យម​កបំ​ផ្លាញ និង​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើនៅ​ក្នុងតំប​ន់ឧ​ទ្យាន​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា តេ​ជោសែន​ ឫស្សី​ត្រឹបប​ន្ត​ទៀត ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​ជាមិ​នបាន​យកចិ​ត្តទុ​ដា​ក់អនុវត្តទេ។ នៅពេលដែល​លោកមានវិធានការក្តៅ ពួកគេបាន​លើក​យកហេតុ​ផលថា​ ជំពាក់​មីក្រូហិ​រញ្ញ​វត្ថុ និង​បញ្ហាផ្សេ​ងៗ​ទៀត។

ទាក់ទ​ងនឹ​ង​ករ​ណីនេះ​ លោក​ស្រី ​ហ៊ួរ ម៉ា​ប៊ុននី មន្ត្រី​អង្គកា​រអាដហុ​កប្រចាំ​ខេត្ត​ព្រះ​វិ​ហារ បាន​ប្រាប់ឱ្យដឹង​នៅថ្ងៃទី៨ ខែឧសភា​ថា ​លោក​ស្រីមិ​នទា​ន់ទទួ​លបានព័ត៌​មានជាក់លា​ក់ជុំ​​វិញកា​រលើក​ឡើង​របស់​លោកសុខ ទូច​ នៅ​ឡើយទេ ព្រោះលោក​ស្រីកំពុងជាប់​រវល់​ចុះ​ទៅធ្វើ​កា​រនៅតា​មមូល​ដ្ឋាន។

លោក​ស្រីបា​នថ្លែង​ថា៖«ដូច្នេះ ​ខ្ញុំ​មិន​ហ៊ាន​ធ្វើអត្ថា​ធិប្បាយ​ថាយ៉ា​ងណា​នៅឡើយ​ទេ​ តែយ៉ា​ង​ណាខ្ញុំ​នឹង​ចុះប្រ​មូលព័​ត៌មាន ​ឱ្យបាន​ជាក់​លាក់​លើប​ញ្ហានេះ​»។

ឧទ្យាន​រា​ជបណ្ឌិត្យ​សភាក​ម្ពុជា​ តេជោសែ​ន ​ឫស្សី​ត្រឹប​ មា​នទំហំ​ ១១៤,៣៥​គីឡូម៉ែ​ត្រក្រ​ឡា ស្ថិតនៅ​ក្នុង​ឃុំឆែបកើត និង​ឃុំឆែប​លិច​ ស្រុក​ឆែប ​ខេត្តព្រះ​វិហា​រ៕