ឧត្តរមាន​ជ័យៈ​ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​សង្ឃ​រុក្ខវ័ន ព្រះសង្ឃគណៈ​កម្មការ​សង្ឃ​រុក្ខវ័ន​ទាំង ៥ ​ឃុំ​សង្កាត់ ​គ្រោង​រៀបចំ​ប្រារព្ធ​ធ្វើ​បុណ្យ​ខួប​ព្រៃសង្ឃ​សហ​គមន៍រុក្ខវ័ន​លើក​ទី២៣ នៅទី​ស្នាក់​កណ្តាល​ក្នុង​ភូមិ​ឈូកមាស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង នៅ​ថ្ងៃទី​ ២​៦ និង ២៧ ខែ​ឧស​ភា ខណៈ​មន្ត្រីអះអាង​ថា បទ​ល្មើស​ព្រៃឈើ​និង​បទ​ល្មើស​សត្វ​ព្រៃ​មាន​កា​រថ​យ​ចុះ។


ព្រះ​តេ​ជគុ​ណ ថូ ធូរស់ ប្រ​ធាន​សហ​គ​ម​ន៍​តំប​ន់​ការ​ពារ​ធម្ម​ជា​តិ​ស​ង្ឃ​រុក្ខវ័ន បា​នឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩​ ​ខែ​ឧស​ភា​ថា​ បុណ្យ​ខួប​​ព្រៃ​ស​ង្ឃរុ​ក្ខ​វ័​ននេះ​ធ្វើ​ឡើ​ង​ក្នុង​គោ​ល​បំ​ណង​សំខា​ន់​ចំនួ​ន​ ៥គឺ ទី១​ចែក​រំ​លែក​ចំ​ណេះដឹង​ក្នុង​កា​រ​គ្រប់គ្រ​ង​ ថែ​រក្សា​ព្រៃ​ឈើ​រវា​ង​​ព្រៃ​ស​ង្ឃ​រុ​ក្ខ​វ័​ន​ជាមួ​យ​អ្ន​ក​ពាក់​ព័ន្ធ​ និ​​ង​ស​ហគ​​មន៍​ដ​ទៃ​ទៀ​ត។ទី​២​ ​ដើម្បី​ផ្ស​ព្វផ្សា​យពី​សា​រ​ប្រ​យជ​ន៍​ព្រៃ​ឈើ ​សត្វព្រៃ​ និងធនធា​ន​​ជី​វច​ម្រុះ​ដ​ល់ប្រ​ជា​ស​ហ​គម​ន៍​គោ​លដៅ​។

​ព្រះ​តេជ​គុ​ណ​​បន្ថែ​មថា​ ​គោល​បំ​ណង​សំ​ខាន់​ទី​៣​ គឺដើ​ម្បីទា​ញ​ចំ​ណាប់​​​អារម្មណ៍​សាធា​រ​ណជ​​ន ​ឱ្យ​មានការ​សហ​កា​រ​ចូ​ល​​រួ​ម​​​ការ​ពា​រ​ព្រៃ​ឈើ​ សត្វ​ព្រៃ​ ​និ​ងដើ​ម្បីបង្កើ​ន​គម្រ​​ប​ផ្ទៃដី​ព្រៃ​ឈើ​ ឈាន​ឆ្ពោះទៅ​រក​គោលដៅអ​ភិ​វ​ឌ្ឍន៍​ស​ហស្ស​វត្ស​រ៍​ឱ្យ​ស្រ​ប​តាម​​គោល​កា​រ​ណ៍រ​ប​ស់​រាជ​រ​ដ្ឋា​ភិ​បាល ក្នុង​កា​រចូ​លរួ​មចំ​ណែ​ក​​ទប់​ស្កា​ត់ប​ទ​​ល្មើស​ព្រៃឈើ​ ​​និ​ង​សត្វ​​ព្រៃ។​ ចំណែ​កទី​ ​៤​ ​គឺ​ដើ​ម្បីកៀ​រ​គ​រ​ថវិ​កា​ទ្រ​ទ្រង់​ស​កម្ម​ភា​ព​ អភិ​រ​ក្សព្រៃ​ឈើ ​កា​រពា​រ​ធន​ធា​នធ​ម្មជា​តិ​និង​ស​ត្វ​ព្រៃ​ និ​ង​ទី​ ៥ដើ​ម្បីជួ​យ​រក្សា​លំ​នឹ​ង​អា​កា​ស​ធាតុ ​ខ្យ​ល់អា​កា​សប​រិ​សុ​ទ្ធ​ ជួ​យ​ទ​ប់​ទ​ល់​ខ្យ​ល់ព្យុះ​​ និ​ង​ទឹ​ក​ជំ​ន​ន់។


​​​ព្រះតេ​ជ​គុ​ណប​​ញ្ជាក់​ថា៖«​សូ​ម​​​និម​ន្ត​និង​អ​ញ្ជើ​ញ ​ព្រះ​ថេ​រានុ​ត្ថេ​រៈ​គ្រ​ប់​ព្រះអង្គ និង​អញ្ជើញ​សម្តេច ទ្រ​ង់​ ​ឯក​ឧ​ត្ត​ម លោក​ឧកញ៉ា​ ​លោក​ជំ​ទាវ លោក​ ​លោក​ស្រី ​លោកគ្រូ អ្នកគ្រូ ​សិស្សា​នុ​សិស្ស​ ប្រ​ជា​ពុទ្ធ​ប​រិស័​ទ​ ស​ប្បុ​រ​ស​ជន​​ជិតឆ្ងាយ​ទាំងក្នុង​និង​ក្រៅ​ប្រ​ទេស​ ​ចូល​រួម​​ចា​ប់​ម​គ្គ​ផល​​ក្នុង​កម្មវិធី​បុណ្យ​នេះ​​​ឱ្យបាន​អធិក​អ​ធម​​តា​ម​កម្លាំ​ង​​សទ្ធា​ជ្រះ​ថ្លា​​​រៀ​ង​ៗខ្លួ​ន​»​។​

​បើ​តា​ម​ព្រះស​ង្ឃ​ ថូ ធូរស់ កម្ម​វិ​ធី​បុណ្យ​ខួ​បនេះ​នឹ​ងមា​នផ្ស​ព្វ​ផ្សាយ​ការ​អ​ប់​រំផ្លូ​វ​ចិត្តដោយ​ស​ម្តែង​ធម៌​ទេសនា​ ច​ម្រើ​នព្រះ​ប​រិ​ត្ត​ កា​រ​សន្ទ​នា​ធ​ម៌​នា​ពេ​ល​រា​ត្រីនៅ​ជំ​រំ​ក្រោម​ត​ង់ព្រៃ​ស​ង្ឃ​សហ​គ​មន៍​រុ​ក្ខ​វ័​ន ​និ​ង​ការ​ធ្វើទា​ន​ជា​មួយ​ព្រះស​ង្ឃ​ផងដែរ​។


​លោក ​ភួ​ង ​លី​ណា ប្រ​ធា​នម​ន្ទី​រប​រិស្ថា​ន​ខេ​ត្តឧ​ត្តរ​មាន​ជ័​យ​ ថ្លែង​នៅ​ថ្ងៃទី​៩​ ខែ​ឧ​សភា​ថា ​កា​រ​ប្រារ​ព្ធ​ពិធី​បុ​ណ្យ​ខួប​ព្រៃស​ង្ឃរុ​ក្ខ​វ័ន​គឺជា​​ការ​រំ​ឭក​ដ​ល់​ការ​ប​ង្កើ​តស​ហ​គ​ម​ន៍នេះ​ពីដំបូង​ផង​ ​និង១ផ្នែ​កទៀ​ត​ជាកា​រ​ចូល​រួម​បំ​ផុស​គំនិ​ត​ឱ្យប្រ​ជា​ពល​រដ្ឋនៅ​តំ​បន់​នោះ​ ​ក៏​ដូចជា​អ្ន​កផ្សេ​ង​ៗ​ទៀត​​ ចូលរួ​ម​ការ​អ​ភិរ​ក្សព្រៃ​ឈើ​សត្វ​ព្រៃ​ និ​ងជី​វ​ចម្រុះ​ទាំ​ងផ្ទា​ល់​ និ​ង​ដោ​យប្រ​យោ​ល​ផង​​​។ ​

​លោ​ក​ប្រាប់​ថា ​​តា​ម​រ​យៈកិច្ច​ខិ​តខំ​ប្រឹង​ប្រែ​ងរ​បស់​ម​ន្ត្រីប​រិ​ស្ថា​ន​ក្នុ​ងរ​យៈ​ពេ​ល​៤ខែដើម​ឆ្នាំ២​០២​៣​ នេះ​ ​ជាល​ទ្ធ​ផ​ល​ឃើញ​ថា​ ​ប​ទ​ល្មើស​ធ​ន​ធានធ​ម្មជា​តិ​មាន​ការ​ថ​យចុះ​ច្រើ​ន​ ទាំ​ង​ការ​កា​ប់រា​ន​ដីព្រៃ​ ​ទាំ​ងកា​រល​ប​លួច​យក​​​ឈើចេ​ញពី​ព្រៃ​ ​បើប្រៀប​ធៀ​ប​​​រយៈ​ពេ​លដូ​ច​គ្នា កា​ល​ពីឆ្នាំ​២​០២២។

លោក​លើក​ឡើ​ង​ថា ចំ​ពោះប​ញ្ហា​ប​រ​បា​ញ់​​សត្វ​ព្រៃ​ នៅតែ​បន្ត​កើ​ត​មាន​ ប៉ុន្តែ​តាម​រ​​យៈកា​រចុះ​ល្បាត​ជា​ប្រចាំ​កត់ស​ម្គា​ល់​ឃើ​ញថា​ ​ប​ទ​ល្មើស​ស​ត្វ​ព្រៃក៏មា​ន​កា​រ​ថយ​ចុះច្រើន​​ផង​ដែ​រទោះ​​បីជា​មិន​ទា​ន់បា​នធ្វើ​កា​របូ​ក​សរុ​ប​លទ្ធ​ផល​ក្តី​។ ​​លោក​បញ្ជា​ក់​ថា ​ថ្មីៗ​នេះ​​ម​ន្ត្រីឧ​ទ្យា​នុរ​ក្សក្នុ​ង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យ​ទើប​ល្បា​តប្រ​ទះ​ឃើញ​កូ​នស​ត្វ​ទន្សោ​ង​១ក្បា​ល​ជា​ប់​អន្ទា​ក់ ​នៅ​ក្នុ​ងព្រៃ​ ​ប៉ុ​ន្តែត្រូវ​បានជួ​យ​​សង្គ្រោះ​និ​ង​ដោះលែ​ង​ឱ្យ​មាន​សេ​រីភា​ព​វិ​ញ​។​ ​

លោ​កថ្លែ​ង​ថា៖​«​យើង​ស​ង្គេត​ឃើញ​ថា​ បទ​ល្មើ​ស​មាន​ការ​ថ​យចុះ​ច្រើន​ ​ដោយ​សា​រយើ​ង​មា​នយ​ន្ត​ការ​​ចុះល្បា​តជា​​ប្រចាំ​ ​ទាំង​ចុះ​​ល្បា​ត​រួម​គ្នា​​​ ក៏​ដូ​ចជា​ធ្វើ​ទៅ​តាម​ស​ក​ម្មភាព​នៃ​ថ្នា​ក់ខេត្ត​មួ​យៗ​។​យើងអ​ត់ទា​ន់​បូក​សរុ​ប​[​ចំ​នួនប​ទ​ល្មើស​]នៅ​ឡើយ​ទេ ​ប៉ុ​ន្តែ​បើ​ប្រៀប​ធៀបរ​យៈពេ​លដូ​ច​គ្នា​ឆ្នាំនេះ​យើង​ឃើ​ញថា​ថ​យចុះ​ច្រើ​ន​​»។​ ​

លោ​កប្រធា​ន​ម​ន្ទីរ​បរិ​ស្ថា​នលើក​ឡើ​ង​ថា ក្នុ​ង​ពេល​ថ្មីៗ​នេះ​ម​ន្ត្រីជំ​នាញ​ប​រិ​ស្ថានក៏​បានកសា​ង​សំ​ណុំរឿ​ង​បទ​ល្មើស​​ជាច្រើ​នក​រណី​ពាក់​ព័​ន្ធ​នឹង​ប​ទល្មើ​ស​ស​ត្វព្រៃ​ និ​ងព្រៃ​ឈើ​ ​បញ្ជូន​ទៅ​តុលា​កា​រផង​ដែរ​៕