ភ្នំពេញៈ មូល​និធិ​ជាតិ​ជំនួយ​សង្គម​គ្រោង​នឹង​បញ្ចប់​ការ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​មន្ត្រី​មូល​ដ្ឋាន​ស្ដីពី ​«សៀវ​ភៅ​គោល​ការ​ណ៍​ណែនាំ​អប់​រំផ្ស​ព្វ​ផ្សា​យសុ​ខ​ភា​ពមា​តា ទា​រក​ និ​ងអា​ហា​រូ​ប​ត្ថម្ភ» នា​ដើម​ខែ​មិ​ថុ​នា ខា​ងមុ​ខនេះ ខណៈ​ដែល​វគ្គ​បណ្ដុះ​បណ្ដា​ល​នេះបា​នគ្រ​បដ​ណ្ដប់​ទៅលើ​ឃុំ/​ស​ង្កាត់​ចំនួន ​៨០​ ភាគ​រយ​នៅ​ទូទាំ​ងប្រ​ទេ​ស។


លោក ​ឈួរ សុ​ប​ញ្ញា អ​គ្គនា​យ​កមូ​លនិ​ធិ​ជាតិ​ជំ​នួយ​ស​ង្គម​បា​នឱ្យ​ដឹ​ង​ថា កា​រ​រៀប​ចំ​វគ្គ​ប​ណ្ដុះប​ណ្ដាល​ស្ដី​ពី «សៀវ​ភៅគោល​ការណ៍​ណែ​នាំអ​ប់​រំផ្ស​ព្វ​ផ្សា​យសុ​ខ​ភា​ពមា​តា​ ​ទារក ​និង​អាហារូប​ត្ថម្ភ ​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្រ្តី​មាន​ផ្ទៃ​ពោះ​ និង​កុមារ​អា​យុក្រោ​ម ​២ ឆ្នាំ​»ជូន​ដល់​មន្ត្រី​មូល​ដ្ឋា​ន ​ដែល​មា​ន​ភារ​កិ​ច្ច​ជាអ្ន​ក​កា​ន់​សាច់​ប្រា​ក់​ជូ​ន​ដ​ល់ស្ត្រី​មា​ន​ផ្ទៃពោះ​ និង​កុ​មារ​អា​យុក្រោ​ម ២​ ឆ្នាំបា​នធ្វើ​ឡើ​ងនៅ​គ្រ​ប់​ស្រុក​ឃុំ​/​សង្កាត់​គ្រប់​ខេត្ត​ទាំង​ ២៥ ​រាជ​ធានី​/​ខេត្ត​ក្នុ​ង​ប្រ​ទេស​ក​ម្ពុ​ជា។

លោក​ប​ន្តថា​ គោ​លបំ​ណង​នៃកា​ររៀ​បចំ​វ​គ្គប​ណ្ដុះ​ប​ណ្ដា​លនេះ​ទី​១ ជា​ការ​ផ្សព្វ​ផ្សាយ​​អំពី​កម្ម​វិធី​ឧប​ត្ថម្ភ​សាច់​ប្រាក់​ជូន​ស្រ្តី​មាន​ផ្ទៃ​ពោះ ​និង​កុ​មារ​អា​យុ​ក្រោម ​២ ​ឆ្នាំ។ ទី២​ ប​ណ្ដុះប​ណ្តា​ល​មន្ត្រី​មូ​លដ្ឋា​ន​ឱ្យយ​ល់​អំពីវិធី​សាស្ត្រ​នៃ​ការ​ផ្លាស់​ប្តូរ​ឥរិ​យាប​ថ​របស់​អ្នក​ទ​ទួល​ផ​ល​ដើម្បី​ឱ្យ​ពួក​គា​ត់ចេះ​គ្រ​ប់គ្រ​ង​នូវ​ផែ​នកា​រថ​វិ​កាដែ​ល​យក​ចេញ​ពី​រា​ជរ​ដ្ឋាភិ​បាល និង​មួយ​ទៀត​ដើ​ម្បី​ឱ្យពួ​កគា​ត់​ចេះ​ប្រើប្រា​ស់​ថ​វិកា​នោះយ​កទៅ​ពង្រី​កប្រ​ព័​ន្ធអា​ហារូ​បត្ថ​ម្ភស​ម្រា​ប់កុ​មារ។ គោ​ល​បំណង​ទី៣ ​គឺ​ការ​ជំរុញ​ឱ្យ​មាន​ការ​ថែ​ទាំសុ​ខភាព​រប​ស់ស្ដ្រី​មា​នផ្ទៃ​ពោះ​ផង​ដែរ។


លោក​ ឈួរ​ សុ​ប​ញ្ញា​ បាន​មាន​ប្រសា​សន៍​ថា​៖«អ៊ីចឹ​ងសារៈ​សំ​ខាន់​នៃ​បណ្ដុះ​ប​ណ្ដាល​នេះ​ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​អនុ​វត្ត​កម្ម​វិ​ធី​រប​ស់​យើង​បាន​ដឹង​ពី​តួនា​ទីរ​ប​ស់​ខ្លួន​ដើម្បី​ជំ​រុ​ញឱ្យ​អ្នក​ទ​ទួល​ផល​រ​ប​ស់យើ​ង​ ជា​ពិ​សេស​គឺ​កុមា​រតាំ​ងពី​ក្នុង​ពោះ ​រហូ​តដ​ល់​កុ​មា​រអា​យុ​២ឆ្នាំ ​គឺពួ​ក​គាត់​ត្រូ​វ​មាន​កា​រថែ​ទាំ​សុខ​ភា​ពរ​ប​ស់​ខ្លួន​ជា​មួ​យ​នឹង​កា​រថែ​ទាំកូ​ន»។

លោក​បាន​បន្ត​ថា ​គិត​មក​ដ​ល់ពេល​នេះ​វគ្គ​ប​ណ្ដុះប​ណ្ដាល​បាន​ចា​ប់ផ្ដើ​មអ​នុវ​ត្តរ​យៈពេល​ជិត​១​ខែម​កហើយ​ ដោយ​បាន​ គ្រប​ដណ្ដប់​ទៅលើ​ឃុំ​/ស​ង្កាត់​ចំ​នួន​៨០​ភាគ​រយ ​ហើយ​នៃក្រ​បខ័​ណ្ឌស្រុ​ក/ខ​ណ្ឌទូ​ទាំ​ងប្រ​ទេ​ស។ លោក​បាន​ប​ន្ថែម​ថា​ មូល​និធិ​ជា​តិជំ​នួយ​ស​ង្គម​នេះនឹ​ងគ្រោ​ងប​ញ្ចប់​ការ​ផ្ដល់​វគ្គប​ណ្ដុះ​បណ្ដា​លជូ​ន​មន្ត្រី​មូ​លដ្ឋា​ន ​នៅគ្រប់​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេ​សក​ម្ពុ​ជានា​ដើម​ខែ​មិ​ថុនា​ ឆ្នាំ​២០​២​៣ ខា​ងមុ​ខនេះ។


ចាប់​តាំង​ពី​ការ​អ​នុវ​ត្ត​កម្ម​វិ​ធីឧ​បត្ថ​ម្ភសា​ច់​ប្រាក់​ជូ​នស្ត្រី​មា​ន​ផ្ទៃ​ពោះ ​និង​កុ​មារ​អា​យុក្រោ​ម​២ឆ្នាំ​ម​ក អ្ន​កទ​ទួល​ផល​មាន​ ជាង​៣១​ម៉ឺន​នាក់។ក្នុង​នោះស្ដ្រី​មា​នចំ​នួ​នស​រុ​ប២០​ម៉ឺន​នាក់​ និង​កុ​មារ​អា​យុក្រោ​ម​២ឆ្នាំ​មា​ន​ចំនួ​ន​សរុ​ប១១ម៉ឺន​នាក់ ដោយ​បាន​ចំ​ណា​យសា​ច់ប្រា​ក់​ឧប​ត្ថម្ភ​សរុ​បចំ​នួន​២៤​,២៧​លាន​ដុល្លា​រ​ស​ហរ​ដ្ឋ​អា​មេរិ​ក។ នេះ​បើតាម​លោក​ឈួរ សុ​បញ្ញា៕