ភ្នំពេញៈយូ​នី​សេ​ហ្វបង្ហាញ​ក្តីបារម្ភ​បន្ទាប់​ពី​រកឃើញ​ថា​កុមារ​នៅក្នុ​ង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិកក្នុង​នោះ​ក៏មាន​កម្ពុជា​ផង​ដែរ​ទទួ​លរង​ផលប៉ះ​ពាល់​ខ្លាំង​បំផុត​ពី​គ្រោះ​មហ​ន្តរាយ​អាកាសធា​តុ ខណៈតំប​ន់​ទាំង​នោះកំពុង​ប្រឈម​នឹង​គ្រោះ​មហន្ត​រាយ​​អាកា​ស​ធាតុ​​បន្ទាន់​ៗកើន​ឡើងដែ​លធ្វើឱ្យ​ចុះ​ខ្សោយ​ដល់​សមត្ថ​ភាព​ទប់​ទល់​របស់​កុមារ​ និង​ធ្វើឱ្យ​មាន​វិសម​ភាព​កាន់​តែខ្លាំ​ង​ថែម​ទៀត​។​


​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ពី​ទីក្រុង​បាងកក ​ប្រទេស​ថៃ​ កា​លពី​ថ្ងៃទី​ ២៤​ ខែឧសភា ​ឆ្នាំ​ ២០២៣​ បានឱ្យ​ដឹង​ថា ​កុមារ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិក​ទទួល​រង​ផលប៉ះ​ពាល់​ខ្លាំង​ជាង​តំបន់​ណាៗ​ទាំង​អស់​ពីមុខ សញ្ញា​គ្រោះ​ថ្នាក់ ​និង​គ្រោះ​មហ​ន្តរាយ​បន្ទាន់​របស់​អាកាស​ធាតុ និង​បរិ​ស្ថាន​។​

​ការអះ​អាង​បែប​នេះ គឺ​យោងតា​ម​របាយកា​រណ៍​​ប្រចាំ​តំបន់​ចុង​ក្រោយ​បំផុត​រប​ស់​យូ​នី​សេ​ហ្វដែលមាន​​ចំណ​ងជើង​ថា “​លើសពី​ចំណុច​គ្រោះ​ថ្នាក់​” ខណៈ​របាយ​ការណ៍​បាន​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​ដែល​ត្រូវ​វិនិយោគ​​លើ​សេវា​សង្គម ​និង​គោល​នយោ​បាយ​ប្រកប​ដោយ​ភាព​វៃឆ្លាត​ផ្នែក​អាកាស​ធាតុ​ដើម្បី​ការពារ​កុមារ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​។​


​ប្រភព​ដដែល​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​ កុមារ​ដែល​កើត​នៅក្នុង​តំបន់​នេះ ​កំពុង​តែ​ទទួល​រង​គ្រោះម​ហន្តរា​យ​នានា ទាក់​ទង​នឹង​អាកាសធាតុ​កើនឡើង​ដល់​ទៅ​៦​ដង បើ​ធៀប​នឹង​ជីដូន​ជីតា​របស់​ពួក​គេ​។ក្នុង​រយៈពេ​ល​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ​តំបន់​នេះ​បាន​ទទួលរ​ង​ការកើន​ឡើង​នូវ​ទឹក​ជំនន់​ចំនួន ​១១​ ដង​ ខ្យល់​ព្យុះ​ចំនួន ៤​ ដង​ គ្រោះរាំង​ស្ងួត​ចំនួន ​២,​៤ ដង និង​គ្រោះ​បាក់​ដី​ចំនួន ​៥ ​ដង​»​។​

​យូ​នី​សេ​ហ្វ បាន​អះអាង​ក្នុង​សេចក្តី​ប្រកាស​នោះថា ដោយ​សារ​សីតុណ្ហ​ភាព និង​នីវ៉ូ​ទឹក​សមុទ្រ​កើន​ឡើង និង​អាកាស​ធាតុ​ធ្ងន់​ធ្ងរ​ខ្លាំង ​ដូចជា​ខ្យល់​ព្យុះ​កន្ត្រាក់ ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ គ្រោះ​បាក់​ដី និង​គ្រោះ​រាំងស្ងួត​កំពុង​តែ​កើន​ឡើង​នោះ កុមារ​រាប់​លាន​នាក់​កំពុង​តែ​ប្រឈម​នឹង​ហានិ​ភ័យ​ដែល​នាំឱ្យ​កុមារ​ជាច្រើននិ​ង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ប្រឈម​មុខ​នឹង​កា​រផ្លាស់​ប្តូរ​លំនៅ​និង​ខិតខំ​តស៊ូ​ដើម្បី​រស់​រាន​មាន​ជីវិត​ដោយ​មាន​ឱកាស​តិច​តួច ​ឬ​គ្មាន​ឱកាស​ក្នុងការ​ទទួល​បាន​សេវា​ថែទាំ​សុខ​ភាព ការ​អប់រំ ទឹក និង​អនា​ម័យ​។​


​លោកស្រី​ Debora Comini ប្រធាន​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ី​ហ្វិក បាន​លើក​ឡើង​ថា ស្ថាន​ភាព​របស់​កុមារ​ក្នុង​តំបន់​អាស៊ី​បូព៌ានិ​ង​ប៉ាស៊ីហ្វិក​គឺ​ស្ថិត​ក្នុង​ភាព​គួរ​ឲ្យ​ព្រួ​យ​បារម្ភ​យ៉ាង​ខ្លាំង​។​លោក ស្រីបន្តថា វិបត្តិ​អាកាសធា​តុ​កំពុងតែ​​បង្ក​ហានិ​ភ័យ​ដល់​អាយុ​ជីវិត​ពួកគេ​ ដោ​យ​ធ្វើឱ្យ​ពួកគេ​បាត់ប​ង់​កុមា​រភាព ​និង​សិទ្ធិ​របស់​ពួកគេ​​ចំពោះ​ការរ​ស់រា​នមា​នជីវិត និង​ការ​ចម្រើន​វ័យ​ធំធា​ត់​។

​លោក​ស្រី​បាន​បញ្ជាក់​ថា​៖«​យើង​ត្រូវការ​វិធាន​ការ​បន្ទាន់ ​និង​កិច្ច​សហកា​រ​ពី​សំណាក់​រដ្ឋាភិ​បាល ​វិស័យ​ធុរកិច្ច និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ដោះ​ស្រាយ​ឧបសគ្គ​ធំៗ​១​ចំនួន​ក្នុង​ការ​គ្រប់​គ្រង​ហានិ​ភ័យ​នៃ​គ្រោះ​មហន្ត​រាយ ​និង​ផ្តល់​សេវា​ដែល​មាន​ភាព​វៃឆ្លាត​ចំពោះ​អាកាស​ធាតុ​ដើម្បី​ឱ្យ​កុមារ​អាច​ធំធាត់​ក្នុង​បរិយា​កាស​ប្រកប​ដោយ​សុវត្ថិ​ភាព និង​សុខ​ភាព​ល្អ​»​។​

​យោង​តាម​ការ​វិភាគ​ចុង​ក្រោយ​បំផុត​ផ្អែក​លើស​ន្ទ​ស្សន៍​ហានិ​ភ័យ​អាកាស​ធាតុ​ចំពោះ​កុមារ ​(CCRI) នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ី​ហ្វិកបា​ន​បង្ហាញ​ថា ​កុមារ​ជាង​២១០​លាន​នាក់ប្រ​ឈ​មុខ​យ៉ាង​ខ្លាំង​ទៅ​នឹង​ព្យុះ​ស៊ីក្លូន ហើយ​កុមារ​១៤​០លាន​នាក់​បាន​ប្រ​ឈ​មុខ​យ៉ាង​ខ្លាំង​ទៅ​នឹង​បញ្ហា​ខ្វះខាត​ទឹក​ខណៈ​កុមារ​​១២០​លាន​នាក់ បាន​រង​គ្រោះ​យ៉ាង​ខ្លាំង​ទៅនឹង​ទឹក​ជំនន់​តាម​ឆ្នេរ​សមុទ្រ​ព្រម​ទាំង​កុមារ​៤២០​លាន​នាក់​ត្រូវ​ប៉ះ​ពាល់​ដោយ​ការ​បំពុល​ខ្យល់​។​

​ការ​វិភា​គនេះ​ក៏បាន​អះអាង​ដែរ​ថា​៖«​ស​ន្ទ​ស្សន៍​ហានិ​ភ័យ​អាកាស​ធាតុ​ចំពោះ​កុមារ(CCRI)បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​លំដាប់​ទី​៤៦​ក្នុង​ចំណោម​ប្រទេស​១៦៣​ដែល​ស្ថិត​ក្នុង​ចំណោម​១​ភាគ​៣ដែ​ល​កំពុង​ប្រឈម​នឹង​ហានិ​ភ័យ​ខ្ពស់​ទាក់​ទង​នឹង​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​។របាយ​ការណ៍​បាន​រកឃើញ​ថាកុ​មារ​កម្ពុជា​ងាយ​រង​គ្រោះ​ខ្ពស់​ពី​បញ្ហា​ខ្វះ​ទឹក ទឹក​ជំនន់​ទន្លេ ​និង​ជំងឺ​ឆ្លង​នានា​»​។

​តាមរ​យៈនេះ​យូ​នី​សេ​ហ្វបាន​អះ​អាង​ថានៅ​ពេល​ដែល​គ្រោះ​មហ​ន្តរាយ​បន្ទាន់​ទាំង​នេះ​កើត​ឡើង​ព្រម​ពេល​ជា​មួយ​វិបត្តិ​ផ្សេងៗ​ទៀត​ដូច​ជា អ​សន្តិ​សុខ​ស្បៀង ​បញ្ហា​ខ្វះ​អាហា​រូប​ត្ថម្ភ និង​ការរីក​រាល​ដាល​ជំងឺ​ឆ្លង​ វា​បង្ក​ការ​លំបាក​សម្រាប់​កុមារ​ដែល​ងាយ​រង​គ្រោះ​បំផុត ​ជា​ពិសេស​កុមារ​មកពី​សហ​គមន៍​ក្រីក្រ និង​ដាច់​ស្រយាល ​និង​កុមារ​មាន​ពិការ​ភាព​ក្នុងការ​ទប់​ទល់​និង​ស្តារ​ឡើង​វិញ​។យូ​នី​សេ​ហ្វបាន​ប្រមើល​មើល​ថា​ទីបំផុ​ត ផល

ប៉ះពាល់​ទាំង​នេះ ​នឹងធ្វើ​ឱ្យ​រឹតតែ​ធ្ងន់ធ្ងរ​ដល់​វិសម​ភាព​ដែល​កុមារ​ប្រឈម​មុខ​រួចទៅ​ហើយ ​ដោយ​រុញ​ច្រាន​អ្នក​ដែល​ក្រីក្រ​បំផុត​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​បន្ថែម​ទៀត​។​

​យូ​នី​សេ​ហ្វ​បាន​បញ្ជាក់​​ថា​៖«​យូ​នី​សេ​ហ្វ អំពាវនា​វ​ឱ្យមាន​វិធាន​ការ​បន្ទាន់​ពី​សំណាក់​រដ្ឋាភិ​បាល​ វិស័យ​ធុរកិច្ច និង​ដៃគូ​អភិ​វឌ្ឍន៍ដើ​ម្បី​វិនិ​យោគ​លើ​ការ​ផ្តល់​សេវា​សង្គម​ប្រកប​ដោយ​ភាព​វៃឆ្លាត​ផ្នែក​អាកាស​ធាតុរួ​មទាំង​ការ​អប់រំ​ ការ​ថែទាំ​សុខ​ភាព និង​ការ​ផ្គត់​ផ្គង់​ទឹក និង​អនា​ម័យ​ ប្រព័ន្ធ​ជូន​ដំណឹង​ជាមុន​ និង​កិច្ច​គាំពារ​សង្គម​ដែល​ឆ្លើយ​តប​នឹង​អាកាស​ធាតុ​ ដូច​ជា​ការ​ផ្ទេរ​សាច់​ប្រាក់​ជា​ដើម​»​។​

​លោក​Will Parks នាយក​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​ចាត់ទុ​កវិ​បត្តិ​នៃកា​រប្រែប្រួល​អាកា​សធា​តុថាជា​​វិបត្តិ​សិទ្ធិ​កុមារ​ដោយ​សារ​វា​ប៉ះពាល់​ដល់​សុខុមា​ល​ភាព​កុមារ​ខ្លាំងជាង​គេ​។លោកប​ន្តថា​ស្ថានភា​ព​គ្រោះមហ​ន្តរាយ​ដូចជា​រលក​កម្តៅ ​ទឹក​ជំនន់ ការ​បំពុល​ខ្យល់ និង​ទឹក​ទន្លេ គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា មាន​សភា​ព​កាន់តែ​​ធ្ងន់ធ្ងរ ប្រ​សិន​បើពុំ​មាន​សកម្មភា​ព​ឆ្លើយ​តប​បន្ទាន់​និង​ជា​បន្តប​ន្ទា​ប់ រួមគ្នា​ពី​សំណាក់​រដ្ឋាភិបា​ល វិ​ស័យ​ធុរកិច្ច ​និង​សហ​គមន៍​ ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​។

​លោក​បាន​អះ​អាងថា​៖«​យូ​នី​សេ​ហ្វ​កំពុង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិ​បាល​និង​ដៃគូ​នានា​បង្កើន​សមត្ថ​ភាព​ភាព​ស៊ាំ​នឹង​អាកាស​ធាតុ​នៃស​ហគម​ន៍​ងាយ​រងគ្រោះ​និង​លើក​កម្ពស់​សិទ្ធិ​អំណាច​ដ​ល់​យុវជន ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​សកម្ម​ភាព​វិជ្ជមាន​សម្រាប់​ទប់​ស្កាត់ការ​ប្រែប្រួ​ល​អាកាស​ធាតុ​»​។​

​តាម​ការវិភាគ​ចុង​ក្រោយ​របស់​យូ​នី​សេ​ហ្វបាន​រក​ឃើញថា​កុ​មារ​ជាច្រើ​ន​បាន​ប្រឈម​មុខ​ចំពោះ​គ្រោះ​បន្ទាន់ ភាព​តានតឹ​ងឬ​មុខសញ្ញា​គ្រោះថ្នា​ក់​អាកាស​ធាតុ​និង​បរិស្ថាន​លើស​ពីមួយ​ប្រភេទ​ដោយ​ក្នុង​នោះ​កុមារ​ចំនួន ៤៤៣​លាន​នាក់​ប្រឈ​មមុខ​នឹង​គ្រោះ​បន្ទាន់​អាកាស​ធាតុ​ចាប់ពី​៣​ប្រភេទ​ឡើង​ទៅ​៨៩​ភាគ​រយ​ ធៀប​នឹង​៧៣​ភាគ​រយ​ក្នុង​សកល​លោក​។

ចំណែក​កុមារ​ចំនួន​៣២៥​លាន​នាក់​ប្រឈម​មុខ​នឹង​គ្រោះ​បន្ទាន់​អាកាស​ធាតុ​ចាប់​ពី​៤​ប្រភេទ​ឡើង​ទៅ៦​៥​ភាគរ​យ​ធៀប​នឹង​៣៧​ភាគ​រយក្នុ​ង​សកល​លោក ​ហើយ​កុមារ​ចំនួន​២០៤​លាន​នាក់​ប្រឈម​មុខ​នឹង​គ្រោះ​បន្ទាន់​អាកាស​ធាតុ​ចាប់ពី​៥ប្រភេទ​ឡើង​ទៅ៤១​ភាគរ​យ ​ធៀប​នឹង១៤​ភាគ​រយ​ក្នុង​សកល​លោក ​ខណៈ​កុមារ​ចំនួន៦៣​​លាន​នាក់​ប្រឈម​មុខ​នឹង​គ្រោះ​បន្ទាន់​អាកាសធា​តុ​ចាប់ពី​៦​ប្រភេទ​ឡើង​ទៅ១២​​ភាគរ​យធៀ​ប​នឹង ៣​ភាគ​រយ​ក្នុង​សកល​លោក​​៕