លោក ឌិត ទីណា ផ្តល់​អនុសាសន៍​ដល់​មន្ត្រី​ត្រូវសិក្សា​ស្វែងយល់ និងរៀបចំ​គោលនយោបាយ​កសិកម្ម​ឱ្យមាន​ប្រសិទ្ធភាព

Content image - Phnom Penh Post
លោក ឌិត ទីណា ក្នុងជំនួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និងមន្ត្រី​រាជការ​នៃមន្ទីរ​កសិកម្ម ខេត្ត​សៀមរាប កាលពី​ថ្ងៃទី២៥ ឧសភា។ រូបថត ក្រសួង​កសិកម្ម

សៀមរាបៈលោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់​អនុសាសន៍​តម្រង់​ទិស​ការអនុវត្ត​ដល់ថ្នាក់​ដឹកនាំ និងមន្ត្រី​កសិកម្ម​ខេត្ត​សៀមរាប ដោយត្រូវ​សិក្សាស្វែង​យល់ និងរៀបចំ​គោលនយោបាយ​កសិកម្ម​ខេត្ត​ឱ្យមាន​ប្រសិទ្ធភាព​ស្របតាម​គោលនយោបាយ​វិស័យ​កសិកម្ម។

លោក​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​បែប​នេះ ក្នុងពេល​ដែលលោក​និងថ្នាក់​ដឹកនាំ​ក្រសួង​កសិកម្ម​បានជួប​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ និងមន្ត្រី​រាជការ​នៃមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត​សៀមរាប នៅស្ថានីយ​ស្រាវជ្រាវ​កសិកម្ម​ទឹកវិល កាលពី​ថ្ងៃទី២៥​ឧសភា។ នេះបើយោងតាម​ផេកហ្វេសប៊ុក​ក្រសួង​កសិកម្ម។

ជាមួយគ្នា​នេះដែរ លោក ឌិត ទីណា ក៏បាន​ជំរុញ​ឱ្យមានការ​យកចិត្ត​ទុកដាក់​លើការងារ​ស្រាវជ្រាវ តាមដាន​តម្រង់ទិស ដើម្បី​ជំរុញ​ផលិតកម្ម​ប្រកបដោយ​ផលិតភាព គុណភាព សុវត្ថិភាព និងតម្លៃ​ទីផ្សារ​ល្អ ដោយមិន​ផលិត​លើស​តម្រូវការ​ដែលនាំ​ឱ្យ​តម្លៃ​ធ្លាក់​ចុះឡើយ៕

ព័ត៌មានថ្មីៗ