កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​មេរោគ​កូវីដ ១៩ ចំនួន ១០ នាក់​បន្ថែម​ទៀត

Content image - Phnom Penh Post
ស្ត្រីម្នាក់ត្រូវបានគ្រូពេទ្យធ្វើតេស្តរកមេរោគកូវីដ ១៩ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ចំនួន ១០ នាក់​បន្ថែម​ទៀត។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នក​ឆ្លង​មេរោគ​កូវីដ ១៩ សម្រាប់​ថ្ងៃ​ទី ២៥ ខែ​ឧសភា កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ក្នុង​សហគមន៍​ចំនួន ១០ នាក់ ប៉ុន្ដែ​មិន​មាន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​នេះ​នោះ​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៦ ខែ​ឧសភា កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៨ ៧៦០ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១៣៥ ៦៨០ នាក់ និង​អ្នក​ស្លាប់​ចំនួន ៣ ០៥៦ នាក់៕

ព័ត៌មានថ្មីៗ