កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មីម្នាក់ទៀត ខណៈអ្នកជាសះស្បើយមានម្នាក់ដូចគ្នា ប៉ុន្តែគ្មានអ្នកស្លាប់ថ្មីទេ

ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃទី២៨ ខែឧសភាថា មានករណីឆ្លងវីរុសកូវីដ ១៩ ថ្មីម្នាក់បន្ថែមទៀតជាប្រភេទអូមីក្រុង ខណៈអ្នកជាសះស្បើយថ្មីក៏មានម្នាក់ទៀតផងដែរ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មីទេ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន១៣៨ ៧៦៧នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៦៨៤នាក់និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន២១ ២៤៦នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន១៦ ៩៣៧នាក់៕