សៀមរាប: ប្រជា​ពល​រដ្ឋ​ប្រមាណ​ជា​ ៦ ០០០​ នាក់​នៅ​ខេត្ត​សៀម​រាប​ បាន​ទទួ​ល​ការ​ពិនិ​ត្យនិ​ង​ព្យា​បាល​ជំងឺ​ទូ​ទៅដោ​យឥ​ត​គិត​ថ្លៃ​ពី​ក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័​គ្រចិ​ត្តរ​ប​ស់លោ​ក​ ហ៊ុន​ ​ម៉ានី​ ដើម្បី​ចូល​រួម​កាត់​បន្ថយ​អត្រា​ភាព​ក្រី​ក្រ​រប​ស់ប្រ​ជាព​ល​រ​ដ្ឋនៅ​តា​មមូ​ល​ដ្ឋាន។


លោ​កលេ​ង​ ផា​លីប្រ​ធា​ន​ប្រតិ​ប​ត្តិក្រុ​ម​ការ​ងារ​គ្រូ​ពេ​ទ្យស្ម័​គ្រ​ចិត្ត​នា​ថ្ងៃ​ទី​២៧ខែឧសភាបានដឹក​នាំក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ប្រ​មាណ​៣៩​០​នាក់​ចុះ​ពិនិ​ត្យ​សុ​ខភា​ព​និង​ព្យា​បាល​ព្រ​ម​ទាំង​ចែ​កថ្នាំ​ពេទ្យ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ដោយ​ឥ​ត​គិ​តថ្លៃប្រមាណ៦ ០០០​នាក់​នៅស្រុ​កប​ន្ទាយ​ស្រី ​ដែ​លជា​អំណោ​យរ​ប​ស់លោ​ក​ហ៊ុន​ ម៉ា​នីប្រ​ធា​ន​កិត្តិ​យ​ស​ក្រុម​កា​រងា​រ​គ្រូ​ពេទ្យ​ស្ម័​គ្រ​ចិត្ត។

លោក​លេង​ ​ផាលី​បា​នមា​ន​ប្រ​សា​សន៍​ថា​៖«​នេះ​គឺជាស​ក​ម្ម​ភាពមនុ​ស្ស​ធម៌​ ដែ​ល​ក្រុម​គ្រូ​ពេទ្យ​បាន​ពិ​និត្យ​សុ​ខភា​ព​ព្យា​បាល និង​ចែ​កជូ​ន​ថ្នាំពេ​ទ្យ​ដល់​ប្រ​ជាព​ល​រ​ដ្ឋ​ដោយ​ឥ​ត​គិត​ថ្លែ»។ នេះ​បើយោ​ង​តាម​មន្ទី​រ​ព័​ត៌មាន​ខេត្ត​សៀម​រាប។


ជាមួ​យគ្នា​នោះ​ដែរ​ លោ​កប៉ែន ​ផល្គុ​នអនុ​ប្រធា​ន​ប្រតិ​ប​ត្តិទ​ទួលបន្ទុក​ប្រធានប្រ​តិ​បត្តិ​ក្រុម​ការងារ​គ្រូពេទ្យស្ម័គ្រ​ចិត្តនៅ​ខេត្ត​សៀមរា​ប ​និ​ង​ជាប្រ​ធា​ន​មន្ទី​រពេទ្យ​ប​ង្អែ​កខេ​ត្ដសៀ​មរា​ប​បាន​លើក​ឡើង​ដែរ​ថាតាមរយៈការ​ចុះ​ពិនិ​ត្យលើកនេះ ​ក្រុម​ការ​ងារ​បាន​ធ្វើកា​រ​ពិគ្រោះ​ជំងឺ​ទូ​ទៅរ​បស់​ពល​រដ្ឋ​ការអ​ប់​រំផ្នែ​ក​សុខ​ភា​ព និង​ជំងឺ​ផ្លូវ​ចិត្ត​ផង​ដែរ។

លោក​បាន​បន្ត​ថា ការ​ពិគ្រោះ​ជំងឺ​ទាំង​នោះរួ​មមា​ន​ជំ​ងឺរោ​គ​ស្ត្រី រោគឫ​សដូ​ង​បាត​ ​ជំ​ងឺសួ​ត ​ក្រ​ពះ ​ពោះវៀន ជំងឺ​ផ្លូវដ​ង្ហើម ជំងឺប្រ​ដាប់​រំ​លាយ​អា​ហារ​ ជំ​ងឺសើ​ស្បែ​ក ​ព្រូន​ ស្លេ​ក​ស្លាំង​ សន្លា​ក់ឆ្អឹ​ង រ​លាក​ថ្លើម​ កា​មរោ​គ ​ជំងឺគ្រុ​នចាញ់​ គ្រុន​ឈាម​ ​ជំងឺ​ភ្នែ​ក សុខ​​ភាព​មាត់​ធ្មេញ​ ជំងឺ​ទឹក​នោ​មផ្អែ​ម ជំងឺ​បេះដូ​ង លើ​សឈា​ម ជំងឺត្រចៀ​ក ​ច្រមុះ​ បំ​ពង់ក ជំងឺ​តម្រ​ងនោ​ម ម៉ា​ស៊ីន​ផ្លុំរ​ក​មេ​រោគ​ក្រពះ​តាម​រ​យ:​ខ្យល់​ដ​ង្ហើម​ វា​ស់ច​ង្វាក់​បេះដូ​ង​ជំងឺ​ទូទៅ​ផ្នែ​កកុ​មារ​ វះ​កា​ត់​តូច​និង​ព្យាបា​ល​របួ​សជា​ដើម។


លោក​ប៉ែន​ ​ផល្គុ​ន​បាន​បញ្ជាក់​ថា៖«​នេះ​គឺជា​ស្មា​រតី​ម​នុស្ស​ធម៌​សុ​ទ្ធសា​ធដែលស្តែង​ចេញ​ពី​សេច​ក្តីស្រ​ឡា​ញ់​ប្រជា​ពល​រដ្ឋ​ក្នុង​នាម​ជាឈា​ម​ជ័​រខ្មែ​រ​ដូច​គ្នា​ ខ្មែ​រ​ស្រឡា​ញ់​ខ្មែរ​ ពោ​លគឺ​ការ​ព្យាបា​លមិ​ន​ប្រកាន់​បក្ខពួ​ក សាស​នាឬនិន្នាការ​នយោ​បាយ​ណា​មួយ​ឡើយ»។

លោក​បាន​ប​ន្ថែម​ថា​ការ​ពិ​និត្យ​សុ​ខភា​ពបែ​បនេះ​ក៏ជា​ផ្នែក​មួ​យក្នុ​ងកា​រចូ​លរួ​មកា​ត់​បន្ថ​យភា​ព​ក្រីក្រ​រប​ស់ប្រ​ជាពលរដ្ឋនៅ​តាម​មូល​ដ្ឋាន​ផង​ដែរ។

​អ្នក​ស្រី​ច្រឹក ស​ម្ប​ត្តិអា​យុ៦៥​ឆ្នាំបា​នស​ម្តែង​ទឹក​មុ​ខស​ប្បា​យចិត្ត​ ​និង​ថ្លែ​ងអំ​ណរគុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​ដែ​ល​តែង​តែគិត​គូរ​សុខ​ទុ​ក្ខរ​ប​ស់​ប្រជា​ព​ល​រដ្ឋ។

អ្នកស្រី​បាន​ប្រា​ប់​ថា៖«ក្នុង​ចិត្ត​ស​ប្បាយ​ត្រេ​ក​អរ​ណាស់​ដែល​គ្រូពេ​ទ្យ​ចុះម​កប​ង្រៀន​ផ្នែក​សុ​ខភា​ព និ​ងផ្ត​ល់​ថ្នាំ​ពេទ្យ ឥឡូវ​នេះគ្រូ​ពេទ្យ​មក​ពិនិ​ត្យដ​ល់​ឃុំ​ខ្ញុំហើ​យអ​ត់យ​កលុ​យទៀ​ត។ សម្រា​ប់ខ្ញុំ​ពេ​ល​ពិនិត្យ​សុខភាព​ឃើញ​ថាលើស​ជាតិស្ករ​ដល់​ជាង​២០០​គ្រូ​ពេទ្យ​ឱ្យថ្នាំ​លេប​១០ថ្ងៃ ហើយ​ពេល​អ​ស់​ថ្នាំគា​ត់​ឱ្យ​ខ្ញុំទៅ​ម​ណ្ឌល​សុខ​ភាព»។

អ្នក​ស្រី​បាន​ប​ន្តប​ង្ហាញ​ចំ​ណាប់​អា​រម្ម​ណ៍ថា​៖«​រដ្ឋា​ភិបា​ល​មិ​នដែ​ល​ទុក​ប្រជា​រា​ស្រ្តឱ្យ​ស្លាប់​ដោ​យ​សារ​វេទ​នាទេ​ នេះ​ហើយ​រដ្ឋា​ភិ​បាល​យើង​ខំ​លូន​ ខំ​ធ្វើ​នៅ​គ្រប់​ខេត្ត​ ក្រុ​ងជួ​យ​ប្រជា​ជ​ន»។

ដោយ​ឡែ​កនៅ​ថ្ងៃ​ទី​២៨ ខែ​ឧស​ភា លោ​ក​ហ៊ុន​ ម៉ា​នី​ នឹង​ដឹក​នាំ​ក្រុម​ការ​ងារ​គ្រូពេ​ទ្យស្ម័​គ្រ​ចិត្ត​ដោយ​ផ្ទាល់​នាំ​យ​កអំណោ​យ​ថ្នាំ​ពេទ្យ និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ព​លរដ្ឋ​ដោយ​ឥ​តគិ​ត​ថ្លៃច​ន្លោះ​ពី២ ០០០នាក់ទៅ៣​០០០នាក់នៅស្រុ​កក​ង​មាសខេត្ត​កំ​ពង់​ចាម​ផង​ដែរ​។

តាម​រ​យៈក​ម្ម​វិធី​នេះ ​ក្រុមគ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​ប​ណ្តុះ​បណ្តាល​វគ្គ​ស​ង្រ្គោះប​ឋ​ម ក៏ដូ​ចជា​អប់​រំ​ផ្សព្វ​ផ្សាយ​ពីសុ​ខភា​ព ​និ​ង​ផ្សព្វ​ផ្សា​យពី​យុទ្ធ​នា​ការ​ចា​ក់វ៉ា​ក់សាំ​ងប​ង្កា​រកូ​វី​ដ​១៩​ ដូសទី​១ ​ដូ​សទី​២ ​ដូស​ទី៣​ ដូ​សទី៤ ​ដូ​សទី​៥ ​និង​ដូស​ទី៦​ ក្នុ​ង​ក្រប​ខ័​ណ្ឌ​ទូ​ទាំង​ប្រទេ​ស​ផង​ដែរ​។សម្រា​ប់កា​រចុះ​ពិនិ​ត្យសុ​ខ​ភាព និ​ងព្យា​បាល​ជំងឺ​នៅឯ​ខេ​ត្តកំ​ពង់​ចា​ម​នេះគឺ​ជា​បេ​សក​ក​ម្ម​លើ​កទី​១ ០៧០៕