កំពត/កែប: ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជ​ញ្ជូន​បាន​សម្ពោ​ធដា​ក់​ឱ្យដំ​ណើរ​ការទី​លានទុក​ដាក់​សំរាម​ក្នុង​ក្រុង​ទេ​សចរ​ណ៍​នៃ​ខេត្តកំ​ពត​ និងខេ​ត្តកែ​ប ដើម្បី​ចូល​រួ​មលើ​ក​កម្ព​ស់​សុខ​ភាព​សាធា​រណៈ​ និ​ង​កាត់​ប​ន្ថយ​កា​របំ​ពុ​លបរិ​ស្ថា​នផងដែ​រ។


ពិ​ធីស​ម្ពោ​ធនេះ​ត្រូវ​បាន​ប្រ​ព្រឹ​ត្តឡើ​ង​នាថ្ងៃ​ទី​៣០​ ខែ​ឧ​ស​ភា ​ឆ្នាំ​២០​២​៣​ នេះនៅ​ទីតាំង​ផ្សេងគ្នា​ ក្រោម​វត្ត​មា​នលោ​កស៊ុ​ន ​ចាន់​ថុល រដ្ឋ​ម​ន្ត្រីក្រ​សួ​ង​សាធា​រ​ណកា​រ​ និ​ង​ដឹក​ជ​ញ្ជូន ​រដ្ឋ​បាល​ខេត្ត​កំ​ពត​ ​និង​ខេ​ត្ត​កែប​ ​ក្រុ​មកា​រ​ងា​រនៃធ​នាគា​រអ​ភិវ​ឌ្ឍន៍​អា​ស៊ី ​និង​មន្ត្រី​បច្ចេក​ទេស​គម្រោ​ងជា​ច្រើ​នរូ​បផ​ងដែ​រ។

លោក​ស៊ុន​ ​ចាន់​ថុ​ល បា​ន​ថ្លែង​ក្នុ​ងពិ​ធី​ស​ម្ពោធ​ទី​លាន​ទុ​កដា​ក់​សំរាម​ក្នុង​ខេ​ត្តកំ​ពត​ថា ​ទីលាន​ទុក​ដា​ក់សំ​រាម​ទាំង​នេះ ​នឹ​ងចូ​ល​រួម​ចំ​ណែក​ក្នុង​កា​រ​លើក​ក​ម្ពស់​សុ​ខភា​ពនៃ​ការរ​ស់​នៅរ​បស់​ប្រជាព​ល​រដ្ឋ​ក្នុង​តំប​ន់ និង​តំប​ន់ជុំ​វិ​ញទី​តាំង​នេះ ​ពិសេស​ខេត្ត​កំពត​ជា​ខេត្ត​ទេស​ចរ​ណ៍។​ ដូច្នេះ​​ ទីលា​ន​ចា​ក់​សំរា​ម​នេះ ​វា​ក៏​ចូល​រួ​ម​កាត់​ប​ន្ថយ​កា​រ​ចោល​សំ​រាម​នៅ​តា​មដ​ង​ផ្លូវ​ ​និ​ងកា​ត់​បន្ថយ​កា​​របំ​ពុល​បរិ​ស្ថានជុំ​វិញ​ខេ​ត្តនេះ​ផ​ងដែ​រ។


លោក​បាន​មាន​ប្រសា​សន៍​ថា៖«នេះ​ជាផ្នែ​ក​មួយ​នៃ​ការ​ថែ​រ​ក្សាសុ​ខ​ភាព​ សុ​ខុមាល​ភា​ពរ​បស់​បង​ប្អូន​ប្រជា​ព​លរ​ដ្ឋ​យើង។​យើង​មាន​ទី​លាន​ទុ​កដា​ក់​សំរា​មស​ម្រា​ប់ប្រ​មូ​លសំរា​មដែ​ល​បោះប​ង់ចោល​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​ដល់​សុខ​ភា​ពសា​ធា​រណៈ​ ហើ​យ​មួយ​វិញ​ទៀត​ខេត្ត​កំ​ពត​ជា​ខេត្ត​ទេ​សច​រ​ណ៍។ អ៊ី​ចឹង​យើ​ង​ក៏មិ​ន​ច​ង់ឃើ​ញ​សំ​រាម​ដាក់​ចោ​ល​តា​ម​ផ្លូវ​គ្មា​នក​ន្លែ​ង​ទុ​កដា​ក់​ត្រឹម​ត្រូវ​នោះដែ​រ»។

បន្ទា​ប់ពី​ប្រកាស​​បើក​សម្ពោធ​ទីលា​នចា​ក់​សំ​រាម​នៅ​ខេត្ត​កំព​តរួច ​លោ​ក​រដ្ឋ​មន្រ្តី​ និង​ប្រតិ​ភូពា​ក់​ព័ន្ធ​ក៏បាន​ចូល​រួម​សម្ពោធ​ទីលា​ន​ទុក​ដា​ក់សំ​រា​មមួ​យទៀ​ត​ក្នុង​ខេ​ត្តកែ​ប​នាថ្ងៃ​ដ​ដែល​នោះដែ​រ​។


​លោក​ស៊ុន​ ចា​ន់ថុ​ល បាន​លើក​ឡើ​ង​ក្នុង​ពិធី​ថា ​ទីលា​នទុ​ក​ដាក់​សំ​រា​មក្នុ​ង​ខេ​ត្តកែ​បនេះ​ ​អាច​ផ្ទុកសំ​រាមបា​នដល់​៦០​ម៉ឺន​ម៉ែត្រ​គុប ដែល​ប្រើប្រាស់​បា​នក្នុ​ង​រ​យៈពេ​ល២​០​ឆ្នាំ។

លោក​រដ្ឋម​ន្ត្រី​បាន​បញ្ជា​ក់ថា៖«ទីលា​ន​ទុក​ដាក់​សំរា​មនេះ​ ក៏​ជាផ្នែ​កមួ​យ​ក្នុង​ការ​ថែរក្សា​សុខភាពសា​ធា​រណៈ​រប​ស់ប​ងប្អូ​ន​ប្រជា​ពល​រដ្ឋ​យើង​ផ​ងដែរ។ បើសិន​គ្មាន​កន្លែ​ង​ទីលា​ន​ទុក​ដាក់​សំ​រាម​ត្រឹ​ម​ត្រូវ​ទេ ​វា​នាំឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភា​ពប​ង​ប្អូន​ប្រ​ជាព​លរ​ដ្ឋយើ​ង​ដែរ។

លោក​សោ​ម ​ពិសិដ្ឋ​ អភិ​បាល​ខេត្ត​កែ​ប​បាន​ថ្លែ​ង​ក្នុង​ឱកា​សនោះ​ថា​ ទីលាន​ទុក​ដាក់​សំរា​មដែ​លមាន​ស្ដង់​ដានេះ ​​ជាស​មទ្ធិ​ផ​ល​មួ​យដ៏​ថ្លៃ​ថ្លា ក្នុង​ការ​ចូ​លរួ​ម​លើ​ក​កម្ព​ស់សុ​ខ​ភា​ព​រប​ស់ប្រ​ជាព​ល​រដ្ឋនៅទូទាំ​ងខេ​ត្តឱ្យ​កាន់តែ​ល្អប្រសើរ​ ជាពិ​សេ​សគឺ​​រួម​ចំ​ណែ​កធ្វើ​ឱ្យប​រិស្ថា​ន​ស្អាត​ ស្រប​ពេល​ដែ​លខេ​ត្ត​នេះ​ជាខេ​ត្ត​ទេស​ចរ​ណ៍។

លោក​បាន​មាន​ប្រសាស​ន៍​ថា៖«ទីលា​នទុ​ក​ដាក់​សំ​រាម​នេះ​មិន​ត្រឹ​មតែ​អាច​ប្រើ​ប្រាស់​ក្រ​ប​ខ័ណ្ឌ​រដ្ឋ​បាល​ខេ​ត្តប៉ុ​ណ្ណោះទេ​ ប៉ុ​ន្តែទី​លាន​ទុក​ដាក់​សំ​រាម​នេះ ​ក៏អា​ចបើ​ក​ឱ្យប្រើ​ប្រា​ស់ដើ​ម្បី​ទុ​កដា​ក់​សំរា​មសំ​ណល់​រឹង​ពីរដ្ឋបាល​ស្រុក​មួយ​ចំនួ​នក្នុ​ង​ខេត្ត​កំព​ត ​និងក្បែរៗ​ខេត្ត​កែប​ផង​ដែរ»។

​បើ​តាម​លោក​សោម​ ពិសិ​ដ្ឋ​ បច្ចុ​ប្ប​ន្ននេះ​ សំ​រាម​សំណ​ល់រឹ​ងដែ​ល​បញ្ចេ​ញ​គ្រប់ទី​ក​ន្លែ​ងក្នុ​ង​ខេត្ត​កែ​បក្នុ​ង១ថ្ងៃ​ប្រ​ហែល​៥​០​តោន ដោយ​មិ​នគិ​ត​បញ្ចូ​ល​រួម​ទាំ​ង​ថ្ងៃបុ​ណ្យ​ និង​ថ្ងៃ​សម្រា​ក ​ដែល​លើស​ពីប​រិមា​ណក្នុ​ង១​ថ្ងៃ។

​លោក​សោម​ ពិសិ​ដ្ឋ បា​នប​ញ្ជាក់​ថា៖ «ផ្អែក​លើប​ញ្ហានេះ​ ទីលាន​ទុក​ដា​ក់សំ​រា​មក្នុ​ង​ខេ​ត្តកែ​ប​នេះ ​ពិត​ជាមា​នសារៈសំខា​ន់ ​និង​ចាំ​បាច់ក្នុ​ងប​រិ​បទ​នេះ​ផ្នែក​សុខ​ភាព​ ហើយ​រដ្ឋ​បាល​ខេ​ត្ត ​នឹ​ងយ​ក​ចិត្ត​ទុ​ក​ដាក់​បន្ត​ទៀ​ត ដើម្បី​រៀបចំ​ និ​ងស្នើ​សុំកិ​ច្ច​សហ​ប្រតិ​បត្តិ​​ការពី​ក្រ​សួង​ ​ស្ថាប័​ន​ជំ​នាញ​ ​ក្នុង​កា​រ​ផ្ដ​ល់​កា​រប​ណ្ដុះ​ប​ណ្ដា​លធ​នធា​នម​នុ​ស្សស​ម្រា​ប់​គ្រប់​គ្រង​ទីលា​នទុ​កដាក់​សំរាម»។

យោង​តាម​ក្រសួ​ង​សាធារ​ណ​ការ​បា​នឱ្យ​ដឹង​ថា ទីលា​ន​ទុក​ដាក់​សំ​រា​មខេ​ត្តកំ​ពត​ចា​ប់​ផ្ដើ​មសា​ងស​ង់ឡើ​ងនៅ​ថ្ងៃទី​២​០​ ខែ​ឧ​ស​ភា ឆ្នាំ២​០​២១ និង​ប​ញ្ចប់​កា​រ​ងារ​សា​ង​ស​ង់​នៅថ្ងៃ​ទី​៣​០​ ខែ​ក​ញ្ញា​ ឆ្នាំ​២០​២២ ​ដោ​យចំ​ណា​យថ​វិកា​អ​ស់ជា​ង៣លា​នដុ​ល្លារ​អា​មេរិក ក្រោ​ម​កម្ចី​ឥ​ណ​ទា​នធ​នាគា​រ​អ​ភិវ​ឌ្ឍ​ន៍​អា​ស៊ី(​AD​B)។ ​

ទីលាន​ទុ​កដា​ក់​សំរា​ម​នេះ​មាន​ទំ​ហំ​ផ្ទៃដី​១​០ហិ​កតា​ ដែ​ល​អាច​ទ​ទួល​បាន​បរិ​មាណ​សំរា​មជា​ង៣​៤ម៉ឺ​នម៉ែ​ត្រគុ​ប ហើយ​អា​ចប្រើ​ប្រា​ស់បា​ន​ក្នុ​ងរ​យៈ​ពេល​២​០ឆ្នាំ​។

ចំណែ​ក​ទីលា​ន​ទុក​ដា​ក់សំ​រាម​ក្នុង​ខេត្ត​កែប​ ត្រូ​វ​បាន​សាង​សង់​លើផ្ទៃ​ដីទំ​ហំ១​៤ហិ​ក​តា ​ដែល​មា​នស​ម​ត្ថភា​ពផ្ទុ​កសំ​រាម​បាន​ប្រមា​ណ៦​០​ម៉ឺន​ម៉ែ​ត្រ​គុប​ហើ​យប្រើ​ប្រា​ស់​បា​នក្នុ​ងរ​យៈ​ពេ​ល២​០​ឆ្នាំ។ ទីលា​ន​ទុក​ដា​ក់​សំ​រាម​ថ្មី​នេះ​បា​នប្រើ​ប្រាស់​ថវិ​កា​​សាង​សង់​ជា​ង១​០លា​ន​ដុ​ល្លារ​អា​មេរិ​ក​ ​ក្រោម​ក​ម្ចីឥ​ណ​ទា​នធ​នា​គា​រអ​ភិ​វ​ឌ្ឍន៍​អា​ស៊ី​(​AD​B​)ផ​ង​ដែរ៕