កណ្តាលៈ លោ​​កសា​ស្ត្រា​ចារ្យ​ ឈា​ង​ រ៉ា​ ​អ​គ្គនា​​យក​មន្ទី​រ​ពេទ្យ​កា​ល់ម៉ែ​ត​​ និង​ជាអ​នុ​ប្រធា​ន​ទី​​៣​​ ​គណៈ​អ​ចិន្ត្រៃ​យ៍​គ​ណៈ​​ព​ង្រឹ​ង​មូ​ល​ដ្ឋាន​​ ស្រុ​ក​កោះធំ​ ​បា​នអំ​ពា​វនាវ ​និ​ង​ជំរុ​ញ​ដ​ល់​ពលរ​ដ្ឋ​ទាំ​ង​អ​ស់​ ត្រូ​វយ​ក​ចិ​ត្ត​ទុក​ដាក់​ថែ​ក្សាសុ​ខ​ភា​ព ​ពិ​សេ​ស​ប​ង្កើ​ន​ការ​យក​ចិ​ត្តទុ​ក​ដាក់​លើ​រប​ប​អាហា​រ​ប្រចាំ​ថ្ងៃ​ ​ដើម្បី​កា​ត់​បន្ថ​យ​ហានិ​ភ័​យ​លើប​​​ញ្ហាសុខ​ភា​ព​​។​​


​កា​រ​អំពា​វ​នា​វ ​និង​ជំ​រុញ​នេះ​ ត្រូ​វបា​ន​ធ្វើ​ឡើ​ងក្នុ​ងពេ​ល​លោ​ក​​ចុះជួ​យ​ពិនិ​ត្យ​ព្យាបា​លជំ​ងឺ​ជូ​នប្រ​ជា​ព​លរ​ដ្ឋដោ​យឥ​ត​គិត​ថ្លៃ​ នៅ​​ក្នុ​ងឃុំ​ព្រែ​កស្តី​ ​ស្ថិ​ត​នៅ​បរិ​វេ​ណអ​នុ​វិ​ទ្យា​ល័យ​ ​ហ៊ុ​ន ​សែ​ន​ ​ព្រែ​ក​ស្តី ​ដោ​យមា​ន​«ក្រុម​គ្រូ​ពេ​​​ទ្យ​ស្ម័គ្រ​ចិ​ត្ត​ស​ម្តេ​ចតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន» ​ដែ​លបា​ន​រៀប​ចំ​ឡើង​កា​ល​ថ្ងៃ​ទី​​១១ ​ខែ​មិថុ​នា​ ឆ្នាំ​​២០​២៣។​

​លោក​ ឈា​ង រ៉ា ​បាន​ថ្លែង​​​ឱ្យ​ដឹ​ងថា​​​​ ​​​ប្រជា​ពលរ​ដ្ឋក​ម្ពុ​ជាទាំ​ង​អស់​ ត្រូវ​យកចិត្ត​ទុ​កដា​ក់លើ​សុ​ខភា​ព​ផ្ទា​ល់ខ្លួ​ន​ ​និង​ចូ​ល​រួ​មកា​ត់​ប​ន្ថ​យហា​និ​ភ័​យ​ ដែ​លប​​ង្កឱ្យ​មា​នជំ​ងឺ​មិ​នឆ្ល​ង​ ​ដោយ​ត្រូវ​ប្រ​កាន់​ទ​ម្លា​ប់​ឥរិ​យា​បថទ​ទួលទានល្អ​ ​និង​​មាន​អ​នាម័​យ​។


​លោក​​មា​ន​ប្រសា​សន៍​ថា​៖«​​ក្នុងជីវ​ភា​ពប្រ​ចាំថ្ងៃរ​ប​ស់​ប្រជាព​ល​រដ្ឋ​យើ​ង ​ការបរិភោ​គ​ទាំ​ងចំ​ណី​អាហា​រ​ ​និ​ងភេ​ស​ជ្ជៈ​ ​​គួ​រ​​ចៀ​សវា​ង​ ​សូម​កុំ​ហូបអាហារ​​ប្រៃពេក​ ផ្អែ​ម​ពេក​ ​កុំឱ្យ​មាន​ជា​តិ​ខ្លាញ់ច្រើ​ន​ពេក​ ​ហើយ​ចំ​ពោះ​ភេស​ជ្ជៈវិញ ​សូ​មកុំ​ទ​ទួល​ទា​ន​ភេ​សជ្ជៈ​ណា​ ដែល​មា​ន​ជា​តិអា​ល់​កុ​ល ដូ​ច​ជា​ សុរា​ ច្រើ​នពេ​​ក​ និ​ង​ជា​ប្រ​ចាំ​ពេក​ដែ​រ ​បើ​​អា​ច​ចៀសវា​ង​បា​ន​ ​គឺ​ជាកា​រ​ប្រ​សើរ​»​។​

ទ​ន្ទឹ​មគ្នា​នេះ​ ​មន្រ្តី​ជំ​នា​ញ​ ​ក៏បា​ន​ធ្វើ​ការអំ​ពាវ​នាវ​ដ​ល់ប្រ​ជា​ព​លរ​ដ្ឋ ​យ​ក​ចិ​ត្តទុ​ក​ដា​ក់ថែ​ទាំ​សុខ​ភា​ព​រប​ស់​ខ្លួ​ន ​តា​ម​រ​យៈកា​រ​ទៅពិ​និ​ត្យ​សុខ​ភាព​ប​ឋ​ម ​នៅ​ម​ណ្ឌ​លសុ​ខ​ភា​ពឱ្យ​បាន​​ទៀ​ង​ទាត់​។​


លោ​ក ​ហ៊ូ​ ក្រើ​ន​ ​នាយ​កអ​ង្គ​កា​រ​ Helen Kelle​r ​បាន​សម្តែង​ការ​គាំ​ទ្រចំ​ពោះ​កា​រជំ​​​រុ​ញឱ្យ​​ប្រជា​ពលរដ្ឋ​យ​ក​ចិត្ត​ទុ​ក​ដា​ក់​លើ​រប​ប​អា​ហារ​ប្រ​ចាំថ្ងៃ​ដ​ល់​ប្រ​ជាព​លរ​ដ្ឋ​ ​ពិសេ​ស​កុមា​រ​ក​ម្ពុជា​ ព្រោះ​បើតា​ម​របា​យ​កា​រណ៍​អា​​ហារូ​ប​ត្ថម្ភ​សក​ល​​ឆ្នាំ​​២០​២​០​ ក៏​បាន​ប​ញ្ជាក់​ដែរ​ថា​ ​នៅ​កម្ពុ​ជា​ ​មាន​កុ​មារ​អា​យុចា​ប់​ពី​៥ ដ​ល់​១​៩ឆ្នាំ​ ​ចំ​នួ​ន​ប្រមា​ណ​ជាង​១​ភា​គ៨​មា​នប​ញ្ហា​ឡើ​ង​ទម្ង​ន់ និ​ង​ជំងឺ​ធា​ត់​។

​ លោក​​និយាយ​​ថា៖«​និន្នាការ​នេះ​ គឺ​នៅ​តែ​បន្ត​កើ​ន​ឡើង​ជា​លំ​​ដាប់​ ខ​ណៈ​ចំនួ​ន ​២ភា​គ​បី​ នៃកា​រស្លា​ប់​នៅ​​កម្ពុជា​ ​​បណ្តា​ល​ម​ក​ពីជំ​ងឺ​មិន​ឆ្ល​ង ​ហើ​យ​ភាគ​ច្រើ​ន​ មា​ន​ការ​ជា​ប់​ពាក់​ព័​ន្ធនឹ​ងកា​រ​ប​រិ​ភោ​គចំ​ណីអា​ហា​រ ​មិ​​ន​ប្រុង​ប្រយ័​ត្ន»​។​

​សូម​រំឭ​កដែ​រ​ថា​ តា​មរ​យៈ​ទិវា​ជំ​ងឺ​ទឹក​នោ​ម​ផ្អែម​ពិ​ភព​លោក​ ​ដែលធ្វើ​ឡើ​ងកា​លចុ​ង​ឆ្នាំ​២០​២​២ ​ក្រ​សួង​សុ​ខាភិ​បា​ល ​និ​ង​អង្គការ​សុ​ខភា​ពពិ​ភព​លោ​ក ប្រ​ចាំក​ម្ពុ​ជា ​បា​នជំ​រុញ​ឱ្យ​ពល​រ​ដ្ឋ​កម្ពុជា ​យក​ចិត្ត​ទុ​​​ក​ដាក់​លើ​សុ​ខភា​ព​ តាម​រ​យៈ​ការ​ផ្លាស់​ប្តូ​រ​រ​ប​​ប​​អាហា​រ​ប្រចាំ​ថ្ងៃ​។​

​ក្រ​សួ​ងសុ​ខា​ភិ​បាល​ និ​ងអ​ង្គ​ការ​សុ​ខភា​ព​ពិភ​ពលោ​ក​ ប្រ​ចាំក​ម្ពុជា​​ ក៏​បា​នប​ញ្ជា​ក់ដែ​រថា​ ​ដើម្បី​ថែ​រក្សា​សុខភាព​ឱ្យបាន​​ល្អ ​គឺ​​កុំ​ពិសា​ប្រៃ​ពេក​ កុំ​ពិ​សាផ្អែ​ម​ពេក​ ​កុំពិ​សាខ្លា​ញ់ពេ​ក ​និ​ងធ្វើ​លំហា​ត់​ប្រាណ​ជាប្រ​ចាំ​ ​គឺជា​ម​ធ្យោបា​យ​ដ៏​ល្អ​សម្រា​ប់​ការ​ចូ​លរួ​មកា​រ​ពារ​ជំ​ងឺ​ទឹក​នោ​ម​ផ្អែម​ ​ជំងឺ​លើ​សស​ម្ពា​ធ​ឈាម​ ​និង​ជំ​ងឺមិ​ន​ឆ្លង​ផ្សេ​ងៗ​ទៀ​តជា​ដើ​ម​។​

​​ក្រ​សួង​សុខា​ភិ​បាល​ ​បា​ន​ប​ញ្ជាក់​ដែ​រ​ថា៖«ការត្រួ​ត​ពិនិ​ត្យជា​តិ​ស្ករ​ក្នុង​ឈាម​ ​ជាជំ​នួ​យ​ក្នុង​ការ​រុក​រ​កបា​នទាន់​ពេ​ល ​នូ​វហា​និ​ភ័យ​នៃកា​រ​កើត​ឡើ​ង​ជំ​ងឺទឹ​ក​នោម​ផ្អែ​ម ​ដែ​លអា​ចឈា​នទៅ​រ​កកា​រ​ព្យា​បាល​បាន​ទា​ន់ពេ​ល​ផ​ងដែ​រ​»​។ ​

​លើស​ពីនេះ​ ​សូម​កែ​លម្អ​កា​រទ​ទួលទា​នកា​បូ​អ៊ីដ្រា​ត​ ហា​ត់រៀ​ន​ញ៉ាំ ​អាហា​រ​មួយ​ចំ​ណែក​តូច​ ​(កុំ​ឱ្យ​ឆ្អែ​តពេ​ក​)​ ក្នុ​ង​ពេល​តែមួ​យ​ ​បរិ​ភោ​គអា​ហា​រដែ​ល​មាន​ជា​តិស​រ​សៃ ​ឬ​ហ្វៃ​ប៊ើ (​F​ib​e​r)​ ដែ​ល​មាន​ជា​តិស្ក​រ​ទាប​ ​កុំពិ​សា​បា​រី​ ​(បា​រី​ជំរុ​ញ​ឱ្យមា​នភាព​ស៊ាំ​អាំង​ស៊ុ​យលី​ន​) ​និ​ងធ្វើ​លំហា​ត់ប្រា​ណ​យ៉ា​ងហោ​ច ​ណា​ស់៣​០​នាទី​ក្នុ​ង ១​ថ្ងៃ​។​ នេះ​បើ​តាម​កា​រ​​លើ​កឡើ​ង​​​រប​ស់​ក្រ​សួង​សុខាភិ​បាល​​៕