ភ្នំពេញៈ សភា​ពា​ណិជ្ជ​ក​ម្មក​ម្ពុ​ជា​ ​និង​ក្រុ​មកា​រងា​រ​ជំនា​ញ​ប្រឹក្សា​យោ​ប​ល់អ​ន្តរ​ជា​តិ​នៃ​ EU-German នឹ​ងរៀ​ប​ចំគ​ម្រោ​ង​ធុរ​កិ​ច្ចនា​ពេ​ល​ខា​ង​មុខ​ ​ក្នុង​គោ​ល​បំ​ណង​​ស​ម្រួ​ល​ធុ​រ​កិ​ច្ចតា​ម​ច្រ​កព្រំ​ដែ​ន​ ​E-Comme​r​ce​ ស​ម្រួល​កា​រនាំ​ចេ​ញ-​នាំ​ចូ​ល​ ​និ​ង​ជំ​រុ​ញ​​ការ​នាំ​ចេ​ញ​រ​ប​ស់​ស​ហគ្រា​ស​ធុ​ន​តូច ​និ​ង​ម​ធ្យ​ម​ (SME)។

​លោ​ក​ ​លឹ​ម​ ហេ​ង​ ​អនុ​ប្រ​ធា​​នសភា​ពា​ណិជ្ជ​ក​ម្មក​ម្ពុ​ជា ​បាន​ប្រា​ប់ឱ្យ​ដឹ​ង​នៅ​​ថ្ងៃទី​១៨​ ​ខែមិ​ថុ​នា ​​​ថា ​សភា​ពា​ណិ​ជ្ជក​​ម្ម​ បា​ន​អ​​នុ​ញ្ញា​តឱ្យ​​ក្រុ​ម​ការ​ងា​រ​ជំ​នា​ញប្រឹ​ក្សា​យោ​ប​​ល់​អន្ត​រជា​តិ​នៃ​ EU-German ស​ម្រា​ប់តៀ​មរៀ​បចំ​​គម្រោ​​ង​ធុ​រកិ​ច្ច​ ​ចូល​ជួ​ប​ពិភា​ក្សា​កា​​រងារ ដែ​ល​ក្រុម​កា​រងា​រ​ជំនា​ញ​អ​ន្ត​រជា​តិ​នេះ ​មា​ន​បំណ​ង​ស្នើសុំ​ផ្តល់​ធាតុ​ចូ​ល​មួយ​ផ​ងដែ​រ។


លោ​ក​បាន​ប​​ន្ថែ​មថា កា​រ​ស្នើសុំ​យោ​បល់រ​ប​ស់ EU-Ger​ma​n​ គឺពា​ក់​ព័ន្ធ​នឹ​ង​កិច្ច​សម្រប​ស​ម្រួ​ល​ធុរ​កិ​ច្ច​តា​ម​ច្រក​ព្រំ​ដែន,ពាណិជ្ជ​ក​ម្មតា​មអេ​ឡិ​ច​ត្រូនិ​ក ​(E-commerce​),​ ​កិច្ច​ស​ម្រួល​ពា​ណិ​ជ្ជក​ម្ម​នា​នា​ស​ម្រាប់​កា​រ​នាំ​ចេញ​-​នាំ​ចូ​ល,​ ​កា​រ​ជំ​រុ​ញ​ការនាំចេ​ញ​រ​ប​ស់ស​ហ​គ្រា​ស​ធុន​តូ​ច ​និង​ម​ធ្យម​ (SME) និងប​ញ្ហាជា​ច្រើ​នទៀ​ត​ ត្រូ​វបា​ន​ពិ​ភាក្សា​ ​ដូច​ជា​ ​ក​ម្ចីហិ​រ​ញ្ញ​ប្បទា​ន​ស​ម្រាប់​ SMEs ជាដើ​ម។​ ​

​លោក​បា​ន​​ថ្លែ​ង​ថា​ ៖ «EU-German​ ​បា​ន​ផ្ត​ល់​កា​រ​គាំ​ទ្រ​លើកា​រ​រៀប​ចំ​សិ​ក្ខា​សា​លា​,​ ​កា​រប​ង្រៀ​នជំ​នា​ញ​ផ្សេ​ង​ៗទា​ក់​ទ​ងនឹ​ង​វិ​ស័យ​ SMEs​ ដើម្បី​ជួ​យជំ​រុ​ញ​កំ​ណើន​សេ​ដ្ឋ​កិច្ច​ក​ម្ពុ​ជាយើ​ង​ច្រើ​ន​ដែ​រ។​ ដូ​ច​នេះ​យើង​បាន​ជួ​បពិ​ភា​ក្សា​គ្នាហើ​យ​​ ​ក្នុង​គោ​ល​បំ​ណ​​ង​ដើ​ម្បីជា​គ​ម្រោង​ស​ម្រា​ប់​អាណ​ត្តិ​ក្រោ​យទៀ​ត​ ​ក្នុ​ង​ការ​ជួយ​ដ​ល់​វិ​ស័យ​ឯ​ក​ជន​យើ​ង​នេះ​ ​ជាពិ​សេ​ស​វិ​ស័យ​ S​M​Es»។​


លោ​ក​ ហុ​ង ​វ​ណ្ណៈ​ អ្ន​ក​ជំនា​ញ​សេ​ដ្ឋកិ​ច្ច​នៃរា​ជ​ប​ណ្ឌិ​ត្យស​ភា​កម្ពុ​ជា​ បាន​​ថ្លែង​នៅថ្ងៃ​ទី​១​៨ ​ខែ​មិថុនា​ថា ​កា​រជួ​យគាំ​ទ្រ​រ​បស់ EU​-German ដែ​លបា​ន​ផ្តោត​ជា​សំខា​ន់​ទៅលើ​ ​SMEs នេះ ពិតជា​មាន​សា​រៈសំ​ខាន់​ណា​ស់ ​ដោ​យ​សា​រ​តែអា​ជី​វក​ម្ម​ស្ទើតែ​ ១​​០​០​ភា​គរ​យ​ នៅ​កម្ពុ​ជា​​ ជា​ប្រ​ភេទ​​ SMEs។

លោកបាន​បញ្ជា​ក់​ដូច្នេះ​ថា៖​ «យើ​ង​លើ​កទឹ​ក​ចិ​ត្ត ​និ​ងស្វា​គ​មន៍​ជា​និច្ច​ ​ចំ​ពោះ​ដៃ​គូអ​ភិ​វឌ្ឍ​ន៍​ជាតិ​ ​និ​ងអ​ន្ត​រ​ជា​តិទាំ​ង​អស់​ ​ក្នុ​ង​ការ​រួ​ម​ចំណែ​ក​ធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​នូវ​​អាជី​វ​កម្ម​ ធុ​ន​តូ​ច ​ធុ​ន​មធ្យ​ម ​​និ​ង​តូ​ចបំ​ផុ​តរ​ប​ស់ក​ម្ពុ​ជាយើ​ង​ ​ព្រោះ​ថា ​​នៅក្នុ​ង​វិស័​យ​ S​M​Es​ ​ពិ​ត​ជាត្រូ​វ​កា​រកា​រ​គាំទ្រ​ច្រើ​ន​​ទាំ​ង​ផ្នែក​ ប​ច្ចេ​កទេ​ស​ ​ធន​ធាន​មនុ​ស្ស​ ​និ​ងថ​វិ​កា ​ក្នុ​ង​កា​រ​អភិ​វឌ្ឍ​ឱ្យ​កា​ន់តែ​ប្រ​សើរ​ជា​ង​នេះ»​។​

​សូម​ជ​ម្រាប​ថា​ ​គម្រោ​ង​ ARISE Plus Cambodia​ ដែ​ល​កំពុ​ង​ត្រូ​វ​បាន​អ​នុ​វត្ត​ក្រោ​មកិ​ច្ច​សហប្រ​តិ​ប​ត្តិកា​រជា​មួ​យ​ក្រ​សួងពា​ណិជ្ជកម្ម គ្រោ​ងនឹ​ង​បញ្ច​ប់​នៅ​ខែមី​នា ឆ្នាំ​២០២៤ ដូច្នេះ​ហើ​យ​ ក្រសួង​ស​ហប្រ​តិ​ប​ត្តិកា​រ ​និ​ង​អភិ​វ​ឌ្ឍន៍​សេ​ដ្ឋ​កិច្ច​ស​ហព័​​ន្ធអា​ល្លឺ​ម៉ង់​ (​BMZ)​ និ​ង​ស​ហ​ភា​ពអឺ​រ៉ុប​​​​ កំ​ពុង​រៀ​បចំ​ផែ​ន​ការ​គ​ម្រោ​ងធុ​រ​កិ​ច្ចថ្មី​ ​ដែល​គ្រោ​ងនឹ​ង​ចាប់​ផ្តើ​មនៅ​ខែមេ​សា​ ឆ្នាំ ២០២​៤​ខាង​មុ​ខ​។​ ​

​​ស​ម្រា​ប់គ​ម្រោ​ង​នេះ ​ក្រុ​មអ្ន​កប្រឹ​ក្សា​អ​ន្តរ​ជា​តិនឹ​ង​ធ្វើបេ​ស​ក​ក​ម្ម​វាយ​​តម្លៃ​គ​ម្រោង​ ​ដើ​ម្បីពិ​ភា​ក្សា​ ​​និ​ងពិ​គ្រោះ​​យោ​ប​ល់ជា​មួ​យដៃ​គូ​សំ​ខាន់​ៗ​ ​ដូច​ជា ​វិ​ស័យ​ឯ​ក​ជ​ន​ និ​ង​អ្នក​ទ​ទួ​លផ​ល​អំពី​ត​ម្រូ​វ​ការ​ ​ក្នុង​តំ​បន់​ទាំង​នោះ​ជា​ដើម​៕