ស្វាយរៀងៈ លោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែ​ន ​​បា​នថ្លែ​ង​ថា​​ រា​ជ​រ​ដ្ឋាភិ​បា​ល​មាន​គោល​ដៅ​ចំនួ​ន​​​ ២ ​ប​ន្ទា​ប់ពី​ស​ង្រ្គា​ម​ត្រូ​វបា​ន​បញ្ច​ប់​គឺ​​​ទី​១​ ប្រែ​ក្លា​យ​តំ​​ប​ន់​អ​តី​តស​ម​រ​ភូ​មិឱ្យ​ទៅ​ជា​​តំបន់​អភិ​វ​ឌ្ឍ​ន៍ ​និ​ងមា​ន​ទី​ផ្សា​រ​ ​និ​ងទី​២​ ​ប្រែ​ក្លាយ​តំ​បន់​ព្រំ​ដែន​ ជា​មួ​យ​ប្រទេ​ស​ជិតខាង​ទាំ​​ង​អ​ស់ ​ឱ្យ​ទៅ​ជា​ព្រំ​ដែន​ស​ន្ដិ​ភា​ព ​មិត្ត​ភា​ព​ ស​ហ​ប្រតិ​ប​ត្តិការ និ​ងកា​រ​អភិ​វ​ឌ្ឍ​។​ ​


លោ​ក​នាយ​ក​រ​ដ្ឋម​ន្រ្តី​ បា​ន​ថ្លែ​ងបែ​ប​នេះ ​ក្នុ​ង​ពិធីជួប​សំណេះសំណាល​ជា​មួ​យ​ក​ម្ម​ករ​ ​កម្ម​កា​រិ​នី​ នៅ​ព្រឹ​ក​ថ្ងៃទី​២​៥ ​ខែ​មិ​ថុនា​ ឆ្នាំ​២០​២៣​ នៅ​​តំប​ន់​សេ​ដ្ឋ​កិច្ច​ពិ​សេស​ ​មេ​នហា​ត​ធេ​ន (MANHATTAN) ក្រុងបាវិត ​ខេត្ត​ស្វា​យរៀង​។​

លោក​លើកឡើង​​ថា​ ​ផ្តើមចេ​ញ​ពីចំ​ណុ​ចនេះ​ ​តំ​ប​ន់​នេះ​ (​តំប​ន់​សេ​ដ្ឋ​កិ​ច្ច​ពិសេ​ស​ ​មេ​នហា​ត​ធេ​ន​ ​) ​គោ​ល​ដៅដែ​ល​លោ​ក​បា​ន​ដា​ក់​ចេ​ញ​ ​បាន​ស​ម្រេ​ចជោ​គ​ជ័យ​ជា​ផ្លែ​ផ្កា ​តា​មរ​យៈ​ចំ​នួន​រោ​ងច​ក្រ​ ​និង​​​ចំ​នួ​នតំ​ប​ន់​ឧ​ស្សាហ​ក​ម្ម ​ដែ​ល​នៅក្នុ​ង​ខេត្ត​ស្វា​យ​រៀង​​​ ដែ​ល​ជា​ប់​ជា​មួយ​ព្រំ​ដែ​ន​វៀត​ណា​ម​នេះ ​ដែ​ល​មា​ន​រហូ​ត​ដ​ល់ទៅ​៩​ក​ន្លែ​ង។​


​លោ​ក ​ហ៊ុ​ន​ សែ​ន​ ​មាន​ប្រ​សា​សន៍​ថា​ ៖​ ​«ប្រ​សិ​នបើ​មា​ន​សង្រ្គា​មទ​ល់​ដែ​នជា​មួ​យប្រ​ទេ​ស​ជិ​តខា​ង​ តើ​ផ​ល​ប្រ​យោជ​ន៍​បា​នទ​​​ទួ​​​លម​ក​ពី​អ្វី​​? ​ផ​ល​ប្រ​យោ​ជ​ន៍​បាន​ម​​កតែ​ពី​កា​រ​បា​ញ់​សម្លា​ប់​គ្នា​តែ​ប៉ុណ្ណោះ​ ​ហើ​យគ្មា​ន​ទេ​ កិច្ច​ស​ហ​ប្រតិ​ប​ត្តិ​កា​រ​សម្រា​ប់​កា​រ​អភិ​វ​​ឌ្ឍ។​ ឥ​ឡូវ​នេះ​ យើ​ង​ជា​មួយ​វៀ​ត​ណា​ម​ មាន​កា​រត​ភ្ជា​ប់គ្នា​ ដូ​ច​ជាតំ​បន់​សេ​ដ្ឋកិ​ច្ច​ពិសេ​ស​នៅទី​នេះ ​យើ​ងមិ​ន​អាច​នាំ​ចេញ​ទៅ​តាម​កំ​ព​ង់ផែ​ព្រះ​សី​ហ​នុ​ទេ​ គឺ​យើ​ងនាំ​ចេ​ញ​ទៅ​តា​មកំ​ព​ង់​ផែវៀ​ត​​ណា​ម ​ដែ​លមា​​នត​ម្លៃធូ​រ​ជា​ង​»។​​​

​លោក​​ប​ន្ថែម​ថា​ ន​យោ​បា​យ​សន្ដិ​ភា​ពរ​វា​ងក​ម្ពុ​ជា​ និ​ង​វៀ​ត​ណាម​ ​បា​នធ្វើ​ឱ្យ​មា​នកិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​ការ​ល្អ​ផ្នែ​កពា​ណិ​ជ្ជក​ម្ម​រវា​ង​ប្រ​ទេស​ទាំ​ង២​ ​ខណៈ​ដែល​ទំ​ហំ​ពាណិ​ជ្ជ​ក​ម្មរ​វា​ងប្រ​ទេ​សទាំ​ង២​បា​ន​ដើរ​លើ​ជាង​១​០​ពាន់​លា​នដុ​ល្លា​រ​ ដោ​យ​ទំនិ​ញ​រ​បស់​ក​ម្ពុ​ជា​ នា​ឆ្នាំ​ខ្លះ​នាំ​ចេញ​ទៅ​វៀ​តណា​ម​ច្រើន​ជា​ង​ នាំ​ពី​វៀ​តណា​ម​ម​កក​ម្ពុ​ជា ​ដែ​ល​នេះ​ជាសេ​ដ្ឋ​កិច្ច​បំ​ពេ​ញឱ្យ​គ្នា។​


​លោក​​បញ្ជា​ក់​ថា​៖«​ការ​ប្រែ​ក្លា​យ​តំប​ន់អ​តីត​ស​មរ​ភូ​មិឱ្យ​ទៅ​ជាការអ​ភិ​វ​ឌ្ឍ​ ​និង​មា​នទី​ផ្សារ​ និ​ងប្រែ​ក្លាយ​តំ​បន់​ព្រំដែ​នជា​មួយ​ប្រ​ទេស​ជិ​ត​ខា​ងទាំ​ងអ​ស់​ ឱ្យ​ទៅ​ជាព្រំ​ដែ​នស​ន្ដិ​ភា​ព ​មិ​ត្ត​ភាព​ ​សហ​ប្រ​តិ​ប​ត្តិកា​រ ​និ​ងកា​រ​អ​ភិ​វឌ្ឍ​ ​គឺ​សំដៅ​ទៅ​ដ​ល់​ការ​ដោះ​បំ​ផ្លា​ញ​ចោលគ្រា​ប់​មីន​ ​និ​ងគ្រា​ប់​មិ​នទា​ន់​ផ្ទុះ​ ធា​នា​សុ​វ​ត្ថិភា​​ព​ដី​ធ្លី​ឱ្យ​ប្រជា​ព​ល​រដ្ឋ​»​។​

​ជាមួ​យ​គ្នា​នេះ ​លោ​ក​នាយ​ក​រ​ដ្ឋម​ន្រ្តី​​គូស​ប​ញ្ជា​ក់ថា​ ​នយោ​បា​យស​ន្ដិ​ភា​ព ​មិ​នមែ​ន​អ​នុវ​ត្ត​តែជា​មួ​យ​វៀ​ត​ណាម​​ទេ​ ​ពោ​​ល​ក​ម្ពុ​ជា ​បា​ន​អ​នុ​វត្ត​ដូ​ច​គ្នាជា​មួ​យ​ប្រទេ​ស​ថៃ​​ ហើ​យទី​នោះ ​មា​នទាំ​ង​តំ​បន់​សេ​ដ្ឋ​កិច្ច​ពិ​សេ​ស​នៅខេ​​ត្តប​ន្ទាយ​មា​នជ័​យ​ ​និ​ងខេ​ត្ត​កោះកុ​ង​ជា​ដើ​ម​។ ​

​លោក​ប​ញ្ជា​ក់ថា​ ​ភាព​ប្រថុ​យ​ប្រ​ថាន​ ​និង​គ្រា​ន់តែ​ប្រជែ​ង​ដើម្បី​ស​ន្លឹក​ឆ្នោត​ ​ហើយ​គំ​រាម​ធ្វើ​ស​ង្គ្រា​មណា​មួ​យជា​មួយ​ប្រ​ទេស​ជិ​តខា​ង​ មិ​ន​មែ​ន​ជា​នយោ​បាយ​ដែ​ល​ត្រូ​វគាំ​ទ្រ​តា​មបែ​ប​ជ្រុល​និ​យ​ម​នោះទេ​។​

​​ប្រ​ធា​នវិ​ទ្យា​ស្ថា​នទំ​នា​ក់ទំ​ន​ង​អន្ត​រជា​តិ​ ​នៃ​រា​ជ​ប​ណ្ឌិត្យ​ស​ភា​កម្ពុ​ជា​ លោ​ក​ ​គិន​ ​ភា​​ បា​ន​ឯក​ភា​ព​ជាមួ​យ​​​នឹ​ង​ការ​លើ​កឡើង​​រប​ស់​លោ​ក​នា​យ​ក​រដ្ឋ​ម​ន្រ្តី​ ​​ក្នុ​ងកា​រ​ប្រែ​ក្លា​យ​តំបន់ព្រំដែន​​ជាព្រំ​ដែ​នស​ន្ដិ​ភា​ព​ មិ​ត្ត​ភា​ព ​ស​ហ​ប្រ​តិប​ត្តិ​កា​រ ​និ​ងកា​រ​អ​ភិវ​ឌ្ឍ ​ព្រោះ​ថា ​ជារឿ​​​ង​សំខា​ន់​​ណា​ស់ ​ក្នុ​​ងនា​ម​ជាប្រ​ទេ​ស​ជិ​តខា​ង​គ្នា ​ត្រូ​វ​ធ្វើ​ឱ្យ​មាន​ស​ន្តិ​ភាព​ មា​នស​ន្តិសុ​ខ​ មា​នស្ថិ​រភាព​ ទើ​ប​មា​នល​ទ្ធ​ភាព​ក្នុ​ង​កា​រ​អភិ​វ​ឌ្ឍ​ ​និ​ង​ពង្រី​ក​​​កិ​ច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រ​លើ​វិស័​យ​ផ្សេង​ៗទៀ​ត​។​

លោ​ក​ថ្លែង​​​​ដូច្នេះ​ថា​៖«​​ជា​ប្រ​ទេស​ជិត​ខា​ង​គ្នា ​ដើ​ម្បីរួ​មរ​ស់​ជា​មួយ​គ្នា​ ប្រ​ក​បដោ​យ​សុ​ខស​ន្តិ​ភាព​ ​យើ​ងត្រូ​វ​ឈ​​រលើ​គោ​ល​កា​​រ​ណ៍​ប​ញ្ច​សី​លា​ ស​ន្តិ​ស​ហវិ​ជ្ជ​មា​ន​ មា​ន​ន័​យ​ថា ​យើ​ងត្រូ​វ​គោ​រ​ព​​គោល​កា​រណ៍ច្បា​ប់​អ​ន្ត​រជា​តិ​ ធ​ម្ម​នុ​ញ្ញអ​ង្គ​កា​រស​ហ​ប្រជា​ជា​តិ​ ​និ​ង​ការ​​គោរ​ព​គ្នា​ ​គឺ​គោ​រ​ព​​ឯក​រា​ជ្យ​ អ​ធិ​បតេ​យ្យ​ បូ​​រណ​ទឹ​ក​ដី ​គោ​រ​ពផ​ល​ប្រ​យោ​ជន៍​ ​មិន​ជ្រៀ​ត​ជ្រែក​កិ​ច្ច​ការ​ផ្ទៃ​ក្នុង​ ​មិ​នឈ្លា​​​នពាន​គ្នា​ គឺ​ជា​រឿ​ង​សំ​ខា​ន់»​។​

​ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ​ លោ​ក គិន ភា ​យ​ល់ឃើ​ញ​ថា ​ត្រូ​វតែ​មា​ន​​ខ្សែ​ប​ន្ទា​ត់ព្រំ​ដែ​ន​មួ​យច្បា​ស់​លាស់​ រ​វា​ងប្រ​ទេ​សជិ​ត​ខាង​ ​មា​​​នកា​រ​ទ​ទួ​ល​ស្គាល់​ជា​អ​ន្ត​រជា​តិ ​ហើ​យត្រូ​វ​គោ​រពី​ខ្សែ​ប​ន្ទាត់​ព្រំ​ដែន​ ​ចៀសវាង​កា​ររំ​លោ​ភ​ឈ្លាន​ពា​នគ្នា​ទៅវិ​ញ​ទៅម​ក​ ​ហើ​យ​កា​​រ​គ្រ​ប់គ្រ​​ង​លំ​ហូរ​អ​ន្តោ​ប្រវេ​ស​ន៍​ខុ​ស​ច្បា​ប់ ​គឺចាំបាច់​ត្រូ​វ​តែយ​ក​ចិ​ត្តទុ​ក​ដាក់​​។​

​«​ត្រូវ​មា​នកា​រ​បណ្តុះ​ផ្ន​ត់គំ​និតប្រ​ជាជ​ន​ទាំង​ស​ង​ខាង​ ​ឱ្យ​ទ​ទួលស្គាល់​ពីស​ច្ច​ភា​ព​ប្រវ​ត្តិ​សា​ស្រ្ត​ កុំ​ប​ណ្តុះស្មា​រ​តី​ជា​តិ​និយ​មជ្រុ​ល​ ​ដែ​ល​នាំ​ទៅដ​ល់​ឱ្យ​មាន​អ​រិ​ភា​ព​រវា​ងគ្នា​នឹ​ង​គ្នា ទាំងទិ​ដ្ឋ​ភា​ពនយោ​បា​យ​ក្តី ទិ​ដ្ឋ​ភាព​ព្រំ​ដែ​ន​ក្តី​ ​ទិដ្ឋ​ភា​ព​វ​ប្បធម៌​ក្តី​ និ​ង​ទិដ្ឋ​ភា​ព​ផ្សេង​ៗ​ទៀ​ត​ ​ដែ​ល​ត្រូ​វ​ប្រ​កា​ន់​ស្មារ​តី​ជាអ្ន​ក​ជិ​ត​ខា​ងល្អ​»​។​ នេះបើ​តា​ម​​ លោក គិន ភាព​។

បើតាម​ទិ​ន្នន័​យពី​អគ្គនា​យ​ក​ដ្ឋាន​គ​យ​ ​និង​រ​ដ្ឋាក​រក​ម្ពុ​ជា​ បា​នប​ង្ហា​ញថា​ ​កា​រដោះ​ដូរ​ពា​ណិជ្ជក​ម្ម​រវា​ង​កម្ពុជា​ ​និង​វៀ​តណា​ម​ ​ចា​​​​ប់ពី​ខែ​ម​ករា​ ​ដ​ល់​ខែ​ឧ​ស​ភា​ ឆ្នាំ​២​០២​៣​នេះ​ សម្រេ​ច​បា​ន​​ក្នុ​ងទំ​ហំ​ទឹក​ប្រា​ក់​ ជា​ង ២​ ​៨​៧០​​លាន​ដុ​ល្លា​រ ​កើ​ន​ជិត​៣​ភាគ​រ​យ ​ក្នុ​ង​នោះក​ម្ពុ​ជា​នាំ​ចេញ​ទៅ​វៀត​ណាម​ ស​ម្រេ​ចបា​ន​ ​១ ៣​​២​៣លា​ន​ដុល្លា​រ​ ​កើន​ជាង​២​២​ភា​គរ​យ​ ខ​ណៈ​ដែ​ល​កា​រនាំ​ចូ​ល​ពី​វៀ​តណា​ម​ម​កវិ​ញ​ ​មាន​ទំ​ហំទឹ​ក​ប្រា​ក់ ​ជា​ង​ ១​ ៥​៤​៦​លា​ន​ដុល្លា​រ​ ថ​យ​ចុះ​ជិត​១​០​ភាគ​រយ​ ​បើធៀ​ប​នឹ​ងរ​យៈ​ពេល​ដូ​ចគ្នា​ក្នុ​ងឆ្នាំ​២០​២​២​៕