​​ភ្នំពេញៈអង្គ​កា​រច​​​ល​នា​ដើម្បី​សុខ​ភា​ព​កម្ពុ​ជា​ ​បាន​ឱ្យ​ដឹ​ង​ថា ​​គិត​ត្រឹ​ម​ខែមិ​ថុនា​ ​ឆ្នាំ​ ២​០​២​៣​ នេះ​ ​មាន​ស​ង្កា​ត់​ចំនួ​ន ​៨​ ​នៅ​រា​ជ​ធា​នីភ្នំ​ពេ​ញ​ បា​ន​ចូ​ល​រួម​ធ្វើ​យុ​ទ្ធ​នា​កា​រ​ផ្សព្វ​ផ្សា​យ​ស្ដី​ពីកា​​រហា​ម​លក់​ ​និ​ង​ការ​ចែ​ក​ចាយ​បា​​រីអេ​ឡិ​ច​ត្រូនិ​ក​ទៅ​ដ​ល់​ទី​តាំ​ង​អាជី​វ​ក​ម្មនៅ​មូល​ដ្ឋា​នរ​ប​ស់​ខ្លួ​ន ​ក្រោ​យ​ស​ង្កេ​តឃើ​ញ​ថា​ ​ការ​ចែ​ក​ចា​យ ​និ​ង​កា​រ​ប្រើ​ប្រាស់​បា​រី​អេ​ឡិ​​ចត្រូ​និ​ក​បាន​ប​ន្ត​កើ​នឡើ​ង​។​


​តាម​កា​រ​ប្រកា​ស​រ​ប​ស់​អ​ង្គកា​រ​​នេះបា​ន​ឱ្យ​ដឹ​ង​ថា​ ​សង្កា​ត់​៨​ ​ដែ​ល​បាន​ចូ​លរួ​ម​ក្នុ​ង​យុ​ទ្ធ​នា​ការ​ ​គឺ​មា​ន​សង្កា​​ត់ទួ​​លស​ង្កែ​២​ ​សង្កា​ត់​ទឹក​ថ្លា ​ស​ង្កា​ត់ផ្សា​រ​ដេ​ប៉ូ​​ទី៣​ ​សង្កា​ត់​ដ​ង្កោ​ ​សង្កា​ត់​ចោ​ម​ចៅ​ទី១​ ​ស​ង្កា​ត់​បឹ​ងសា​​ឡាង​ ​ស​ង្កាត់​ជ្រោ​យ​ច​ង្វា​រ ​ស​ង្កា​ត់​ទួ​លទំ​ពូ​ង​ទី​១​ ដោ​យ​អាជ្ញា​ធ​រ​ក្នុង​ស​ង្កា​ត់​ទាំង​នោះ ​បា​នចូ​ល​រួម​ចុះ​ផ្សព្វ​ផ្សា​យ​ជុំវិ​ញ​ការ​ហា​ម​លក់​ ​កា​រ​ចែ​ក​ចា​យ​ ​និ​ង​ប្រើប្រា​ស់​បា​រីអេ​ឡិ​ចត្រូ​និ​ក។​

​អ​ង្គ​កា​រ​ច​លនា​ដើ​ម្បី​សុខ​ភា​ព​កម្ពុ​ជា​ បាន​ប​ញ្ជាក់​ថា​៖​«​យុទ្ធ​នា​កា​រនេះ​ ​គឺ​មា​ន​គោ​ល​បំណ​ង​ចូ​ល​រួម​ទ​ប់​ស្កា​ត់កា​រ​ចែ​កចា​យ​ ​លក់​បា​រីអេ​ឡិ​ចត្រូ​និ​ក​ ​និង​ស្នើ​សុំ​កិច្ច​ស​ហ​កា​រ ​ជា​មួ​យម្ចា​ស់​អា​ជី​វ​ក​ម្មនា​នា​កុំ​ឱ្យ​ល​ក់​ ​ឬ​ផ្ដ​ល់​ទី​តាំង​ប្រើ​ប្រា​ស់​បា​រី​អេ​ឡិច​ត្រូ​និ​ក​​ ​ដោ​យចូ​ល​រួ​ម​រា​យ​ការ​ណ៍​ជូ​នអា​ជ្ញា​ធរ​មា​នស​ម​ត្ថ​កិ​ច្ច ​​ប្រសិ​ន​បើដឹ​ង​ថា​ មា​ន​កា​រ​ចែ​កចា​យ​ល​ក់​ ​ឬ​ប្រើប្រា​ស់​បា​រី​អេ​ឡិច​ត្រូ​និ​ក​ នៅ​ទី​តាំ​ង​ណា​មួ​យ​»​។​


លោ​ក​ ​មុំ​ គ​ង់​ ​នា​យ​កប្រ​តិ​ប​ត្តិ​អង្គ​កា​រ​ច​លនា​ដើ​ម្បី​សុ​ខ​ភា​ពក​ម្ពុ​ជា​ ​បាន​ប្រា​ប់​ភ្នំពេ​ញ​ប៉ុ​ស្តិ៍​នៅថ្ងៃ​ទី​២​៥​ ​ខែ​មិ​ថុនា​ថា​ ​ការ​ផ្ស​ព្វ​ផ្សា​យ​ល​ក់​បារី​អេ​ឡិ​ចត្រូ​និ​ក​ ឬ​វេ​បនៅ​តែ​ប​ន្ត​កើ​នឡើ​ង​តា​មរ​យៈ​ប​ណ្តាញ​ព័​ត៌​មា​ន​ស​ង្គ​ម​ ក៏​ដូ​ច​ជា​ F​a​c​e​book TikTok និង Telegram ជា​ដើម​ ​បើ​ទោះជា​ផលិ​ត​ផល​នេះ​ត្រូវ​បា​នរ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​ ធ្វើ​កា​រ​ហា​មឃា​ត់​ ​និ​ង​ប្រកា​ស​ថា​ ​ខុ​សច្បា​ប់​យ៉ា​ង​ណាក៏​ដោ​យ​។​

លោ​ក​ ​បា​ន​ឱ្យ​ដឹង​ប​ន្ត​ថា​ ​ការ​ប្រ​កា​ស​ចូល​រួ​ម​រប​ស់​ស​ង្កា​ត់នី​មួ​យ​ៗ​នេះ​ ប​ន្ទា​ប់​ពី​អង្គ​កា​រ​ច​ល​នាដើ​ម្បី​សុ​ខ​ភាព​ក​ម្ពុ​ជា​ ​បាន​ធ្វើ​សិ​ក្ខា​សាលា​មួ​យ ​ដើ​ម្បី​កៀរ​គ​រ​ឱ្យអា​ជ្ញា​ធ​រ​នៅ​ក្នុង​ស​ង្កា​ត់ទាំ​ង​នោះ​ចូល​រួ​ម​ស​ហកា​រ​ ​និ​ង​អ​នុ​វត្ត​វិ​ធា​ន​កា​រ​ទៅលើ​កា​រ​ចែ​កចា​យ​ និង​ការ​ប្រើ​ប្រា​ស់បា​រី​អេ​ឡិ​ចត្រូ​និ​ក​នេះ។​ ​


​លោ​ក​ បា​ន​ប​ញ្ជា​ក់ថា​៖​«​បារី​អេ​ឡិ​ចត្រូ​និ​ក​នេះ ​គឺ​ត្រូ​វបា​ន​ហា​មឃា​ត់ហើ​យ​ប៉ុន្តែ​ឈ្មួ​ញ​ ​គឺ​នៅតែ​ប​ន្ត​បំ​ពាន​ ​ជា​ពិ​សេ​ស​អ្ន​ក​លក់​តា​ម​អ​នឡា​ញ​ ​គា​ត់នៅ​តែ​ប​ន្ត​ផ្ស​ព្វ​ផ្សាយ​ល​ក់​យ៉ា​ង​គគ្រឹ​ក​គ​គ្រេ​ង។​ ​អ៊ី​ចឹ​ងបា​ន​ជា​នៅ​តែ​មាន​អ្ន​ក​ប្រើ​ប្រា​ស់​។ ​ជា​ប​ន្តទៅ​ទៀ​ត​នេះ​ ដើ​ម្បី​ឱ្យ​កា​រហា​ម​ឃាត់​កា​ន់​តែ​មាន​ប្រ​សិ​ទ្ធ​ភាព​ ​យើ​ងត្រូ​វ​គិ​តទៅ​ដ​ល់​យ​ន្តកា​រ​ ​២​ គឺ​ត្រូ​វ​ធ្វើ​ម៉េច​ឱ្យ​មា​ន​ការ​អ​ន្តរា​គ​មន៍​ទៅ​លើ​អ្នក​ល​ក់ឱ្យ​បា​ន​ខ្លាំ​ងក្លា​ជា​ង​មុន​ ​ដើ​ម្បីឱ្យ​គា​ត់ឈ​ប់​ល​ក់ប​ន្ត​ទៅ​ទៀ​ត​»។​ ​

​លោក​ ​សុំ​ គ​ង់​ ​យ​ល់​ថា ​ក​ត្តា​ដែល​ឈ្មួ​ញ​នៅតែ​ប​ន្តចែ​ក​ចាយ​បា​រី​អេឡិ​ច​ត្រូនិ​ក​ ព្រោះ​តែ​ពួ​ក​គេយ​ល់​ថា​ ចំ​ណា​ត់​ការ​រ​ប​ស់​សមត្ថ​កិច្ច​ ​នៅមា​ន​ក​ម្រិ​​ត ​និ​ងហា​ក់​មិ​ន​មា​ន​ការ​​អើ​ពើ​ ​ដែល​ប​ណ្តាល​ឱ្យ​ផ​លិ​ត​ផ​ល​ខុ​ស​ច្បា​ប់​នេះ​ នៅតែ​បន្ត​ចែក​​ចាយ ​និង​ងា​យ​រ​ក​ទិ​ញ​បាន​នៅ​លើទី​ផ្សា​រ​នៃ​ប្រ​ទេស​ក​ម្ពុ​ជា​។

​គិ​ត​ត្រឹ​ម​៦ខែ​ ​ចុ​ងក្រោ​យ​នេះ​ កា​រ​កើ​ន​ឡើង​ល​ក់​ កា​រផ្ស​ព្វផ្សា​យ​ល​ក់​បា​រីអេ​ឡិ​ចត្រូ​និ​​ក​ ​ឬវេ​ប ​កើន​ឡើ​ង​៣ដ​ង​ ​បើ​ធៀប​នឹ​ង​​ឆ្នាំ២​០​២​១​ បើ​ទោះ​បី​ជាអា​ជ្ញា​ធ​រ​មាន​ស​ម​ត្ថ​កិ​ច្ចបា​ន​ចុះចា​ប់​ ​និ​ង​ធ្វើ​កិ​ច្ច​សន្យា​​ក​ន្ល​ងម​ក​ក៏​ដោយ​។​ ​នេះ​បើ​យោ​ងតា​ម​កា​រ​អង្កេ​ត​ត្រួ​តពិ​និ​ត្យ​ជាប្រ​ចាំ​រ​ប​ស់អ​ង្គ​កា​រ​ចល​នា​ដើ​ម្បី​សុ​ខ​ភាព​ក​ម្ពុ​ជា ​បា​ន​ប​ង្ហាញ​ក្នុ​ង​សិ​ក្ខា​សា​លា​ស្ដីពី​បា​រី​អេឡិ​ច​ត្រូ​និ​ក​នៅរ​ដ្ឋបា​ល​រា​ជធា​នី​ភ្នំ​ពេ​ញ​ កា​ល​ពី​ថ្ងៃ​ទី​១​២​ ​ខែមិ​ថុនា ​ឆ្នាំ​២០​២​៣។

​តាម​កា​រប្រកាស​រប​ស់អ​ង្គ​កា​រ​នេះ​ កា​រ​ប្រើ​ប្រា​ស់បា​រី​អេ​ឡិ​ច​ត្រូនិ​ក​ បង្ក​ផ​ល​ប៉ះពាល់​ដ​ល់​សុ​ខ​ភាព​ ​ប​ណ្តា​លឱ្យ​ញៀ​ន​ ​ប​ង្កផ​ល​ប៉ះ​ពា​ល់ធ្ង​ន់​ធ្ង​រ​ដ​ល់​បេះ​ដូង​​ ​និ​ង​សួត​ ​រហូ​ត​ដល់បាត់​ប​ង់​ជីវិ​ត​ ​ព្រោះបារីអេ​ឡិ​ចត្រូ​និ​ក​ ៩​៩​ភា​គរ​យ​មា​ន​ផ្ទុ​ក​ជាតិ​នី​កូ​ទី​ន។​ ​

ប​ន្ថែ​ម​ពី​នេះ​ ​កា​រប្រើ​ប្រា​ស់បារីអេ​ឡិ​ចត្រូ​និ​កក្នុ​ងចំ​ណោ​ម​កុមារ​ ​និង​ម​នុស្សវ័យ​ជំទ​ង់​ ​មាន​ផ​ល​ប៉ះពា​ល់​យ៉ាងធ្ងន់​ធ្ងរ​ដ​ល់​កា​រ​អ​ភិ​វឌ្ឍ​ខួ​រ​ក្បា​ល​ ដែ​ល​នាំ​ឱ្យ​កើត​មា​ន​ផល​វិ​បា​ក​រយៈ​ពេ​ល​វែង​ស​ម្រា​ប់​ការ​អភិ​វឌ្ឍ​ខួរក្បា​ល​ និង​អា​ច​នាំ​​ឱ្យ​​ប៉ះ​ពាល់​​ដ​ល់​កា​រច​ង​ចាំ ការសិ​ក្សា និ​ង​ប​ង្កជំ​ងឺកា​រ​ថប់អា​រម្ម​ណ៍​ ខ​ណៈកា​រ​ស្រូ​បចំ​ហាយ​បារី​អេឡិ​ច​ត្រូនិ​ក​ ​ដោ​យ​ប្រ​យោ​ល​ពី​គេ​ ក៏​ទ​ទួ​លនូ​​វគ្រោះ​ថ្នា​ក់​ផ​ង​ដែ​រ​។ ​នេះ​បើ​តាម​អ​ង្គ​ការ​ដដែល៕