ភ្នំពេញៈ​អាជ្ញា​ធរ​ជាតិ​ព្រះវិហារ នឹង​ប្រារព្ធ​ខួប ​១៥​ ឆ្នាំ នៃ​ការចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ​ជា​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេ​ស្កូ នៅ​ខែកក្កដា ខាង​មុខ ដោយ​អំពាវ​នាវ​ឱ្យ​សាធា​រណជន ​ចូលរួម​អប​អរសា​ទរ​ទាំង​អស់​គ្នា ដើម្បី​បង្ហាញ​ពី​ស្មា​រតី​សាមគ្គី​ភាព​ជាតិ​។​


​ប្រាសា​ទព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភ​ណ្ឌ​ពិភព​លោក​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ​នៅក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣២របស់​គណៈ​កម្មាធិកា​រ​បេតិក​ភណ្ឌ​ពិភព​លោកក្នុង​ប្រទេស​កាណាដា​​។បច្ចុប្បន្ន ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅក្រោ​ម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ទទួ​លបាន​កា​រយ​កចិត្ត​ទុក​ដាក់​គាំទ្រ​ពី​ប្រទេស​ស្ថាប​និក​ ICC-Preah Vihear ទាំង​ជំនួយ​ថវិកា និង​បច្ចេក​ទេស​លើ​ការងារ​អភិ​រក្ស និង​អភិវឌ្ឍ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ​ចុះ​ថ្ងៃទី​២៧ មិថុនា បាន​ឱ្យដឹង​ថា ​អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រោង​នឹង​រៀបចំ​ពិធី​អ​បអរសាទរ​ ខួប​លើក​ទី១៥ នៃ​ការចុះ​ប្រាសាទ​ព្រះវិហារ​ នៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក (២០០៨-​២០២៣) នៅ​លើ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ២០២៣​។


​ពិធី​អបអរ​សាទរ​នេះ នឹង​មាន​ការចូ​លរួម​ពី​លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិ​ត្រសិល្បៈ ​និង​តំណាង​ស្ថាន​ទូត​ប្រចាំ​នៅ​កម្ពុជា ជា​សហ​ប្រធាន ព្រមទាំង​សមា​ជិក​ស្ថា​បនិក​នៃ​គណៈ​កម្មាធិការ​សម្របស​ម្រួល​អន្តរ​ជាតិសម្រាប់​ការអ​ភិរក្ស​ និង​លើក​តម្លៃ​ព្រះវិ​ហារ (ICC-Preah Vihear) ភ្ញៀវ​កិត្តិ​យស​ជាតិ និង​អន្តរ​ជាតិ ថ្នាក់​ដឹក​នាំ​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ រដ្ឋបាល​ខេត្ត​ព្រះវិហារ​ អាជ្ញាធរ​ជាតិ​ព្រះវិហារ​ អាជ្ញា​ធរមូល​ដ្ឋាន និង​សិស្សានុ​សិស្ស ​ប្រមាណ១​ ០០០​ នាក់​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ដដែល​នេះ​។​


​អាជ្ញា​ធរ​ជាតិ​ព្រះវិ​ហារ​បាន​បញ្ជា​ក់ថា​៖«​ដើម្បី​អបអ​រ​សាទរ ​ពិធី​អបអ​រសាទរ​ខួប​លើក​ទី១៥ នៃ​ការចុះ​ប្រា​សាទ ព្រះ​វិហារ​ នៅ​ក្នុង​បញ្ជី​បេតិកភ​ណ្ឌ​ពិភព​លោក ឱ្យ​កាន់​តែមាន​ភាព​អធិក​អធម​ទៀត ​អាជ្ញាធរ​ជាតិព្រះវិហារ​ គ្រោង​នឹង​រៀបចំ​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ ៧៧ ​អង្គ នៅ​គោ​បុ​រៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហា​រ នា​ថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ២០២៣ វេលា​ម៉ោង ​១០:​០០ ​នាទី ​ព្រឹក​។ អាស្រ័យ​ហេតុ​នេះ ​អាជ្ញាធរ​ជាតិ​​ព្រះវិហារ​ សូម​គោរព​អញ្ជើញ ឯក​ឧត្តម លោក​ជំទាវ ​អ្នក​ឧកញ៉ា ពុទ្ធ​បរ​ស័​ទ និង​ប្រជា​ពលរដ្ឋ​ សូម​ចូលរួម​ពិធី​រាប់​បាត្រនេះ ​ឱ្យបាន​ច្រើន​កុះ​ករ​ ដើម្បី​លើក​តម្លៃ​ប្រាសា​ទព្រះ​វិហារ​»​។​

​លោក ​គង់ ពុទ្ធិកា​រ អគ្គនា​យក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៨ ​ខែមិថុនា​ថា អា​ជ្ញាធរ​​ជាតិ​ព្រះវិ​ហារ បាន​ត្រៀមខ្លួ​ន​រួចរាល់​ហើយ​សម្រាប់​កម្មវិធី​ខាង​មុខនេះ​​។ បន្ថែម​ពីនេះ​ លោក ក៏បាន​អំពា​វនាវ​ដល់​ប្រជាពលរ​ដ្ឋ​ឱ្យ​ចូល​​រួម​អប​អរសាទរ​ព្រឹ​ត្ត​ការណ៍​នេះ​ទាំងអស់​គ្នា​ ដើម្បី​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ភាព​ជាតិ​ផងដែរ​។​

​លោកបាន​បញ្ជាក់​ថា​៖«​សូម​ចូលរួម​ដោយផ្ទា​ល់​ក្នុង​ពិធីរាប់​បាត្រ​ព្រះសង្ឃ​៧៧​អង្គ ដើម្បី​ឧទ្ទិស​កុសល ​ជូន​ដល់​ព្រះ​វិញ្ញាណ​ខន្ធ​វីរក្សត្រ​គ្រប់​ជំនាន់ ​ជាពិសេស​ដួងវិញ្ញា​ណ​ខន្ធ​សម្តេច​បរម​រតន​កោដ្ឋ​ចំពោះ​ព្រះរាជ​បូជនីយ​កិច្ច​ចំពោះ​ជាតិ​មាតុភូ​មិ និង​​ជាពិសេស​ចំពោះ​ប្រាសាទ​ព្រះវិហារ​»​។​

​ក្រៅពី​ការងា​រ​អភិ​រក្សា​ប្រា​សាទ​ព្រះវិហា​រ លោ​ក គង់ ពុទ្ធិការ បាន​ឱ្យដឹង​ថា គិត​មក​ទល់​ពេលនេះ ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ស្តារ ​និង​អភិរក្ស​គ​ម្រប់​ព្រៃ​ឡើង​នៅ​ទីតាំង​រេច​រឹល​ជាង​ ៥០ ហិកតា ​ក្នុង​តំបន់​ការពារ​ទី​២ ដោយ​សរុប​កូន​ឈើ​បាន​ចំនួន ​២៦ ប្រភេទ​ឬ​ស្មើនឹង ​៨១ ៩៩៦​ ដើម និង​បានរៀបចំ​ថ្នាល់​បណ្តុះ​កូនឈើ​បាន ​៤១ ប្រភេទ ឬ​ស្មើនឹង ​៩៤ ៥៩១ កូន​ផង​ដែរ​៕