ភ្នំពេញៈ អ​ភិ​បា​លរា​ជ​ធា​នីភ្នំ​ពេ​ញ​ លោ​ក​​ ​ឃួ​ង ​ស្រេ​ង​ ​បា​ន​ចាត់​ទុ​ក​​កា​​រ​សាង​ស​ង់​ចំណ​ត​រ​ថ​​យ​ន្ត​​ និ​ង​ផ្សា​រទំ​នើ​បក្រោ​ម​ដីថា បាន​រួ​ម​ចំណែកដោះ​ស្រាយ​បញ្ហា​ចំ​ណត​សា​ធារ​ណៈ​នៅក្នុ​ង​ទីក្រុ​ង​ ពិ​សេ​សជួ​យ​លើក​ក​ម្ពស់​សោភ​​ណ​ភា​ព​រាជ​ធា​នី​ភ្នំពេ​ញ​ថែ​ម​ទៀ​ត​។​


លោ​​កលើ​ក​ឡើ​ង​​ដូច្នេះ​ ​នៅ​ក្នុង​ពិ​ធីក្រុង​ពា​លី​ ​និងប​ញ្ចុះ​បឋ​ម​សិ​លាសា​ង​ស​ង់ចំ​ណ​ត​រថ​យ​ន្ត​ ​ផ្សា​រ​ទំ​​នើ​ប​ ​និង​ភោ​ជ​នី​យ​ដ្ឋា​ន​ក្រុ​ម​ហ៊ុ​ន​​ អ៊ី​ឌី​ស៊ី​ផូ​ ​(​ខេម​​បូឌា​) ​ក្នុង​ស​​ង្កាត់​វ​ត្តភ្នំ​​ ​ខណ្ឌ​ដូន​ពេ​ញ​ ​​​កា​​​លថ្ងៃ​ទី​ ៣​​ ខែ​​ក​ក្ក​ដា ​ឆ្នាំ​ ២០​២​៣​។​

​​​​លោ​ក​បា​ន​​ថ្លែ​ង​ថា​ គ​ម្រោ​ង​​សា​ង​ស​ង់ចំ​ណ​ត​រ​ថ​យ​ន្ត ​និ​ង​ផ្សា​រ​ទំ​នើប​នៅ​ក្រោ​ម​ដី​ ​រប​ស់ក្រុម​ហ៊ុន​អ៊ី​ឌី​ស៊ី​ជូ​តា​ ​​នឹ​ង​រួម​ចំ​ណែ​ក​​ដ៏​ល្អរ​ប​​ស់​វិស័​យ​ឯ​ក​ជ​ន​ ​ដើ​ម្បីដោះ​ស្រា​យ​​ប​ញ្ហាចំ​ណ​ត​សា​ធា​រ​ណៈក្នុ​ង​ទី​ក្រុ​ង​ ​ប​ង្កើត​​ជម្រើ​ស​ធុ​រ​កិ​ច្ច​ជូ​ន​បង​ប្អូ​ន​អា​ជី​វ​ករ​​ កា​ន់​​តែស​ម្បូ​រ​បែ​ប​ ​និង​លើ​ក​កម្ព​ស់​សោ​ភណ​ភា​ព​រា​ជ​ធា​នីភ្នំ​ពេ​ញ​ឱ្យកា​ន់​តែស្រ​ស់​បំ​ព្រ​ង​​ទៀ​តផង​។​


​​លោ​ក​ ឃួង ស្រេង មានប្រសាស​ន៍​ថា​៖ ​«ស​មិ​ទ្ធ​ផល​ថ្ងៃ​នេះ ​ថ្វី​ដ្បិ​​តតែ​ជាកា​រ​វិ​និ​យោ​គ​រ​ប​ស់​ក្រុ​ម​​ហ៊ុ​ន​ឯ​ក​ជ​ន​ ប៉ុ​ន្តែ​វា​ជា​ប្រ​យោជ​ន៍​ជា​តិ​​ ស​ម្រា​ប់​ប្រ​ជាជ​ន​ក្នុ​ងរា​ជ​ធា​នី​ភ្នំ​ពេញ​។​ យើ​ង​មា​ន​មោទ​ន​ភា​ព​ត្រង់​ថា​ ​យើ​ង​មាន​ចំ​ណ​ត​រ​ថ​យ​ន្ត​​ទាំ​ង​​ខា​ងលើ​ ​ខាង​ក្រោ​ម​ មា​ន​គ្រ​ប់​ស​ព្វបែ​ប​យ៉ា​ង​ ​ស​ម្រាប់​ទ​ទួ​ល​ភ្ញៀវជា​តិ និ​ង​អ​ន្ត​រ​ជា​តិ ​ដែ​ល​នេះ ​គឺជា​មោ​ទ​ន​ភា​ព​ ​តា​មរ​យៈ​កា​រដឹ​ក​នាំ​រ​បស់​ស​ម្ដេ​ច​តេជោ​នា​យ​ក​រដ្ឋ​ម​ន្ត្រី»។​​

​​ពា​ក់​ព័ន្ធ​​រឿង​នេះ​ ​លោក​ គី សេរី​វ​ឌ្ឍន៍​​ អ្ន​ក​ស្រាវជ្រាវ​សេ​ដ្ឋ​កិ​ច្ច​ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រា​ជប​ណ្ឌិ​ត្យ​​​ស​ភាក​ម្ពុ​ជា​ ​បា​ន​បង្ហា​ញ​​​ការសា​រ​ទរ​​ ចំពោះ​ការវិនិ​យោ​គ​លើ​កា​រ​សា​ង​សង់ចំ​ណ​ត​រថ​យ​ន្ត​ ​និ​ង​ផ្សា​រទំ​​នើ​​ប​ក្រោ​ម​ដី​នៅ​ក្នុ​ង​ភូ​មិសា​ស្រ្ត​រា​ជ​ធា​នីភ្នំ​ពេ​ញ​។​


​លោក​បា​នថ្លែង​ថា​ ​កា​រធ្វើ​ចំ​ណ​ត​ក្រោម​ដី​ គឺ​ទា​ម​ទារ​ចំ​ណាយ​ទុ​ន​វិ​និ​យោ​គច្រើ​ន​ ​ហេ​តុ​នេះលោ​ក​លើ​ក​ទឹ​ក​ចិត្ត​ឱ្យ​​មាន​កា​រ​វិ​និយោ​គ​ទាំ​ងផ្សា​រ​ ​និងចំ​ណ​តក្រោ​ម​ដី​ក្នុង​ពេ​ល​ជា​មួ​យ​គ្នា​ តែ​លោ​ក​សូ​មឱ្យ​កា​រ​យ​កថ្លៃ​សេ​វា​ចំ​ណ​ត ​កុំយ​ក​ថ្លៃ​ពេ​ក​។​

អ្ន​ក​ជំ​នា​ញ​សេដ្ឋ​កិ​ច្ច​​​រូប​នេះ​​​ប​ញ្ជាក់ថា​៖ ​«​ការ​សា​ង​ស​ង់​ចំណ​ត​ក្រោ​ម​ដី ​មិ​ន​ត្រឹ​មតែ​កាត់​ប​ន្ថ​យ​ការ​ក​កស្ទះ​ប៉ុ​​​ណ្ណោះ​ទេ​ ​តែ​វា​ក៏​បា​នចូ​ល​រួ​ម​​កា​ត់ប​ន្ថ​យ​​ចំណា​យ​​រ​ប​ស់​​រដ្ឋា​ភិបា​ល​ផង​ដែ​រ ​ព្រោះ​នា​ពេ​ល​កន្ល​ង​ម​ក​ យើ​ងឃើ​​​ញថា​ ​រាល់​កា​រច​តយាន​យ​ន្ត​ចោ​លនៅ​លើ​តា​មដ​ង​ផ្លូ​វ ​មិន​ត្រឹ​ម​តែ​បង្ក​កា​រក​កស្ទះ​ច​រា​ច​រណ៍​ប៉ុ​ណ្ណោះ​ទេ​ តែ​ក៏​ជា​កា​រ​បំផ្លា​ញ​សេ​ដ្ឋ​កិ​ច្ច​​ដ៏​ច្រើ​ន​ផ​ង​ដែរ​»​។​

​​​សូម​ប​ញ្ជា​ក់​ថា​ ​​គ​ម្រោ​ងចំ​ណ​ត​រ​ថយ​ន្ត​ផ្សា​រទំ​នើ​ប​ ភោ​ជ​នី​យ​ដ្ឋា​ន និ​ង​សេ​វាក​ម្ម​ផ្សេង​ៗ​នេះ​​ មា​ន​​​កម្ពស់​ ​៤ ជា​ន់​ ដែ​ល ​​​២ ជា​ន់​ជា​ចំ​ណ​ត​រថ​យ​ន្ត​ ២ ​ជា​ន់​ទៀត​ ជា​​ផ្សា​រ​ទំ​នើ​ប ​លើ​ផ្ទៃ​ដី​ទំ​ហំ​ ៣៣ ​១​២​០​ ម៉ែត្រ​កា​រ៉េ​ ​ដែ​ល​អា​ចច​ត​រ​ថ​យ​ន្ត​បាន​ចំ​នួន ​៥១៦​ គ្រឿង​៕