កំពង់​ធំៈ ក្រុម​កា​រងា​រ​គ្រ​ប់​គ្រ​ង​គ​ម្រោង​រេ​​ដបូក​ទំរី​ង​​​សាង​ស​​ង់ថ្នាល​ប​ណ្តុះ​កូ​ន​ឈើមា​ន​ទំហំ​ ​៥​០ ម៉ែ​ត្រ​ ​គុ​ណ​ ៥០ ​ម៉ែ​ត្រ​ ​ដែ​ល​មា​ន​​​ស​ម​ត្ថ​ភាពបណ្តុះ​កូ​នឈើ​ ​១​ លាន​កូ​ន ​ក្នុ​ង ១ ​ឆ្នាំ​។​ ​ថ្នា​ល​ប​ណ្តុះ​កូ​ន​ឈើ​នេះ​ស្ថិ​ត​នៅក្នុង​ស្ថានី​​យ​ផ្ស​ព្វ​ផ្សាយ​ ​និ​ងស្តា​រ​ព្រៃ​​​ឈើ​អូរ​ដៃ​ជ្រៃ​ ​ដែ​ល​​ជាផ្នែ​ក​មួយ ​នៃ​តំប​ន់គ​ម្រោ​ងរេ​ដ​បូក​ទំ​រី​ង​ ​ក្នុ​ង​​ខេ​ត្ត​កំ​ព​​ង់​ធំ។​


លោក តឹប ញ៉ា​តា ​អ​នុ​ប្រធា​​ន​​ស្ថានី​យប្រ​ចាំ​​ការ​ក្នុ​ង​ខេ​ត្ត​កំ​ពង់​ធំ​ ​និ​ង​ជានា​យ​អ​ធិ​កា​រ ​នៃ​អ​ធិកា​រ​ដ្ឋា​ន​រដ្ឋ​បាល​ព្រៃឈើ​ខា​ង​​ជើ​ង​បឹង​​​ទន្លេ​សា​ប​ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ៤​ ​ខែ​មិ​ថុ​នាថា​ ​កូ​ន​ឈើដែ​លប​ណ្តុះចេ​ញ​ពី​ថ្នា​ល​នេះ​​​នឹងយ​ក​ទៅ​ដាំស្តា​រ​ឡើ​ង​​វិ​ញនៅ​លើដីដែ​ល​​​ត្រូ​វ​បាន​កាប់​រាន​ក​ន្ល​ង​ទៅ​ ​និង​បម្រើ​ឱ្យ​​កា​រស្តា​រ​ព្រៃឈើ​ឡើ​ង​វិ​ញ​នៅ​ក្នុ​ងតំ​ប​ន់។​ ​​ ​

​លោក​ប្រា​ប់​ថា​ ស្ថា​នី​យផ្ស​ព្វ​ផ្សា​យ​ ​និ​ងស្តា​រ​ព្រៃ​​ឈើ​អូ​រ​ដៃ​ជ្រៃ​ ​ទើ​ប​បង្កើ​ត​ឡើ​ងជា​ក្នុ​ង​ឆ្នាំ​​ ២​០២​៣​ នេះ​ ក្នុ​ង​ទំ​ហំ​ ​៣​៥​០​ ហិ​ក​តា​​​ ​ហើយ​​​កូ​ន​ឈើ​ដែល​ប​ណ្តុះ​បា​នក្នុ​​ង​ថ្នាល​​​ប​ណ្តុះកូ​ន​ឈើ​នេះ​នឹ​​ងផ្ត​​ល់​ជូន​ទៅ​តា​​មស​ហ​គ​ម​ន៍នា​នា​ដែល​ត្រូ​វ​កា​រ​ដាំ​ដុះ​​នៅគ្រប់​តំប​ន់​គ្រ​ប់​ក​ន្លែ​ងក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ដែ​​លស្នើ​សុំ​ម​ក​កា​ន់​ស្ថា​នី​យ​។​ ​


​លោ​ក​ប​ញ្ជា​ក់​ថា​ «​ថ្នា​លប​ណ្តុះ​កូ​ន​ឈើ​នៅក្នុ​ង​ស្ថា​​នី​យ​ផ្ស​ព្វផ្សា​យ​ ១ នេះ ​​​ផ្ត​ល់​ហិរ​ញ្ញ​ប្ប​ទាន​ដោ​យ​គម្រោងរេ​ដ​​បូ​ក​ទំ​រីង​ ហើយទៅ​​​​ថ្ងៃមុ​ខ​ ​និង​ត្រូ​វប​ង្កើ​ត​ឡើ​ង​ប​ន្ថែម​ទៀ​ត​ជា​ប​ន្តប​ន្ទា​ប់​​ ​នៅពេល​មាន​កា​រផ្ត​ល់​ហិ​រញ្ញ​ប្ប​ទា​ន​ប​ន្ថែ​ម​»​។


​​​លោ​ក​បា​ន​ឱ្យ​ដឹ​ងទៀ​ត​ថា​ ក្នុ​ង​រ​យៈពេ​ល​ប្រ​មា​ណ​ ២​ ខែ​ គិ​ត​​ត្រឹមថ្ងៃ​ទី ​​៤ ​ខែ​កក្ក​ដា​ ​ឆ្នាំ​​ ២០​២​៣​ ​ថ្នាល​ប​ណ្តុះ​កូ​នឈើនេះ​បា​ន​រៀ​បចំ​​​សា​ង​ស​ង់​ស្ទើ​រតែ​រួច​រា​ល់​ហើ​​យ​។​ កា​រ​សា​ង​សង់ថ្នាល​បណ្តុះ​កូនឈើនេះ​​​ធ្វើ​ឡើ​ង​ដើ​ម្បីប​ណ្តុះ​កូ​ន​ឈើ​ ស​ម្រា​ប់​ដាំ​ដុះឱ្យ​ទា​ន់រ​ដូ​វ​​វ​ស្សា​ឆ្នាំ​នេះ​ ​ប៉ុន្តែ​កា​រ​ប​ណ្តុះ​កូ​នឈើ​រ​យៈ​ពេ​ល​ខ្លី [​កូន​ឈើនាំ​ចូល​]ថ្នាល​នេះ​បណ្តុះ​មិ​ន​ទា​ន់ពេ​ល​វេ​លាទេ​។​ ​យ៉ា​ង​ណា​ក៏​ដោ​យ​ ថ្នា​ល​នេះ​អា​ច​ដា​ក់ប​ណ្តុះកូ​​ន​ឈើក្នុ​​ងស្រុ​ក​​​[កូន​​ឈើ​​ដែ​លមិ​ន​​​នាំ​ចូល​]​បា​ន​សម្រា​ប់​ទុ​ក​ដាំនៅ​ឆ្នាំ​ក្រោ​យ។​ ​

​លោក​ ​តឹ​ប​ ​ញ៉ា​តា​ ​លើ​ក​ឡើ​ងថា​ ​​ ​ស្ថានីយ​ផ្ស​ព្វផ្សា​យ​ និង​ស្តា​រព្រៃ​​​ឈើ​អូ​រ​ដៃ​ជ្រៃនេះ​ប​ង្កើ​ត​ឡើ​ងនៅ​តំ​ប​ន់​ព្រៃ​រេ​​ច​រឹល ដែ​ល​​​​មា​ន​​​ការ​កា​ប់​រា​ន​ ​ហើ​យរ​ដ្ឋ​បា​នដ​ក​ហូត​ម​ក​រក្សា​ទុ​ក​ជាស​ម្ប​ត្តិ​រ​ដ្ឋ​វិញ​។​ កា​រស្តា​រ​ព្រៃ​ឈើឡើ​ង​វិ​ញនេះ​​ទី១ធ្វើ​ឡើង​ទៅ​​តា​ម​លទ្ធភាព​​រប​​ស់អា​​ជ្ញា​ធ​រក្នុ​ង​ខេត្ត​ ​ទី​២ ​ធ្វើ​ឡើ​ង​តាម​រ​យៈ​គម្រោ​ង​ថ​វិ​កា​ឧ​បត្ថ​​ម្ភ​ក្នុ​ងកា​រ​ដាំស្តា​រ​ ​និ​​ងទី​៣​ ​ជា​គោ​ល​ការ​ណ៍​របស់​រាជរ​ដ្ឋា​ភិបា​ល​ ​គឺ​បើ​ក​ឱកា​ស​ដ​ល់​វិ​ស័យ​ឯ​កជ​ន​ដែល​ស្រ​ឡាញ់​ប​រិស្ថា​ន​ព្រៃ​ឈើ​ចូ​ល​រួម​ស្តា​រ​។ ​

​លោ​ក​ថ្លែ​ង​ថា​៖​«​ក្នុ​ងនា​មម​ន្ត្រី​ជំ​នា​ញ​យើង​ច​ង់​ឱ្យមា​ន​កា​រ​ស្តារ​ព្រៃ​ឈើ​ឡើ​ងវិ​ញ ​ដើ​ម្បីបំ​ពេ​ញ​បន្ថែ​ម​នូ​វ​ផ្ទៃ​ដីដែ​ល​បា​ន​បា​ត់ប​ង់​ ​តែ​​ទោះ​​ជា​យ៉ា​ងណា​ ​យើង​ធ្វើ​ទៅ​តា​មក​ម្រិ​តល​ទ្ធ​ភា​ពដែ​ល​យើង​ធ្វើ​បា​ន​»​​។ ​

​លោ​កប​ញ្ជា​ក់​ថា ​កា​រ​ចូល​​រួម​ដាំ​ស្តារ​ព្រៃ​ឈើ​ គឺ​ជា​កា​រប​ង្កើ​តឱ្យ​មា​ន​គ​ម្រប​ព្រៃ​ឈើ​បៃ​ត​ងឡើ​ង​វិញ​ ​ស្រ​បតា​ម​ច្បា​ប់ស្តី​ពីព្រៃឈើ​។​ ​យ៉ា​ងណា​ក្តីកា​រ​ងា​រ​នេះ​ក៏​ចូ​ល​រួម​ទ​ប់​ស្កាត់​កា​រ​ប្រែ​ប្រួ​ល​អាកា​ស​ធាតុ​ ​និ​ង​អ​ភិ​រក្ស​ជី​វ​ច​ម្រុះផ​ង​ដែ​រ​។​​​

​ឯក​សា​រ​ស្រាវ​ជ្រា​វកា​រ​កំណ​ត់ចំ​ណាំ​ស្តី​ពីកា​រ​គ្រប់​គ្រ​ង​​កា​រ​ប​ណ្តុះកូ​ន​ឈើ​សម្រា​ប់​​ស​ហ​គម​ន៍​មូល​ដ្ឋា​ន​ ​បាន​ឱ្យ​ដឹ​ងថា​ ​មាន​តែ​នៅ​​​​ថ្នាល​​​​ប៉ុ​ណ្ណោះ​ទេ​​ ទើ​ប​អ្ន​ក​បច្ចេ​ក​ទេ​ស​ដាំ​ដុះកូ​ន​ឈើ ​អា​ចអ​នុ​វ​ត្ត​ប​ច្ចេក​ទេ​ស​ ​បណ្តុះ​កូ​នឈើ​បា​នរឹ​ង​មាំល្អ​ ​។​ ​ជា​ទូទៅ​ដោ​យ​​​ផ្អែ​ក​​លើ​​​ផ្នែ​កសេ​ដ្ឋ​កិ​ច្ច​ ​នៅចម្ការ​ដាំ​ដុះ​ព្រៃ​ឈើ ​ដីចម្ការ​តែ​ង​តែទ​ទួ​លកា​រ​រៀ​ប​ចំ​ ​កា​រ​ដា​ក់ជី​ ​និ​ង​កា​រ​ថែ​ទាំជា​អ​ប្ប​បរ​មា​ ​។​

ភា​គ​ច្រើ​ន​នៅ​ថ្នាល​ប​ណ្តុះកូ​ន​ឈើ​ ផ្ត​​ល់នូ​វ​កូ​ន​ឈើតា​ម​ក​ម្ម​វិធី​ច្បា​ស់​លា​ស់​ ដូ​ច្នេះ​ហើ​យ​កូ​នឈើ​ប​ណ្តុះ​ ​ត្រូវ​តែ​​ជា​ប្រ​ភេទ​ឈើ​​ត្រូ​វ​នឹ​ង​បំណ​ង​រ​​ប​ស់អ្ន​​ក​ដាំ​ និង​មា​ន​អាយុ​ត្រឹ​ម​ត្រូ​​វតា​ម​កា​លប​រិ​ច្ឆេទ ​ជា​ពិសេ​ស​ដល់​អា​យុ​ដាំ​នៅដើ​ម​រ​ដូវភ្លៀង​៕