​​ព្រះវិហារៈ អាជ្ញា​ធ​រ​ជាតិ​ព្រះ​វិហា​រ​ ស​ហ​​ការ​​ជា​មួ​យអ​ង្គ​កា​រយូ​ណេ​ស្កូ​ ​គ្រោ​ងប​ង្កើ​ត​ប្រ​ព័​​ន្ធ​គ្រ​ប់​គ្រ​​ងប​ណ្ណាសា​រនៅ​តំ​ប​ន់បេ​តិ​កភ​ណ្ឌ​ពិ​ភ​​ពលោ​ក​ ដើ​ម្បីកា​រ​ពា​រ​ប​ណ្ណា​សា​រទាំ​ង​នោះ​​​ឱ្យបា​ន​យូ​រ​អង្វែ​ង​​ត​ទៅមុ​ខទៀ​ត​ ​ជាពិ​សេ​សក៏ដើម្បី​​ជួ​យ​ដ​ល់​នា​យ​ក​ដ្ឋាន​តាម​ជំនា​ញ​ទាំង​អស់​ក្នុ​ង​ការ​ទា​ញ​យ​កឯ​ក​សា​រ​ម​ក​ប្រើប្រា​ស់​ផង​ដែ​រ​។​


បើ​យោ​ង​តា​ម​ទំ​ព័រ​ហ្វេ​សប៊ុ​ក​​ផ្លូវ​កា​ររ​ប​ស់​អាជ្ញា​ធ​រជា​តិ​ព្រះ​វិហា​រ ​បា​នឱ្យ​ដឹ​ង​នៅថ្ងៃ​ទី​១​១ ​ខែ​ក​ក្ក​ដា​​ថា លោ​ក​ ​គ​ង់​ ​ពុ​ទ្ធិកា​រ​ ​អគ្គ​នា​យ​​កអា​ជ្ញា​ធ​រ​ជា​តិព្រះ​វិ​ហា​រ​ ​និង​ថ្នា​ក់ដឹ​ក​នាំ​ ​បាន​​បើក​កិ​ច្ចប្រ​ជុំ​ពិភាក្សា​ស្ដីពី​គ​ម្រោ​ង ​«​កា​រកា​រ​ពារ​ប​ណ្ណាសា​រ​បេ​តិក​ភណ្ឌ​ពិ​ភ​ពលោក​នៅ​អា​ស៊ី​អាគ្នេ​យ៍​»​ជា​​មួ​យ​លោក​ ​Andrew Henderson អ្នកជំនា​ញផ្នែ​ក​បេតិ​ក​ភ​ណ្ឌឯ​ក​សារ​អ​ន្តរ​ជា​តិ​នៅស្នា​ក់​ការ​អា​ជ្ញាធ​រ​ជាតិ​ព្រះ​វិ​ហារ​។​

​ប្រ​ភព​ដ​ដែល​បា​នឱ្យ​ដឹ​ងទៀ​ត​ថា​ ក្នុ​ង​គម្រោ​ង​នេះ ​បាន​ពិ​ភា​ក្សា​គ្នាពី​កា​រ​បង្កើ​ត​​ប្រព័​ន្ធ​គ្រ​ប់គ្រ​ង​ឯ​ក​សា​រ ​រ​ក្សា​ទុក​ទិ​ន្នន័​យ​ ​និង​គ្រ​ប់គ្រ​ង​ប​ណ្ណាសា​រ​នៅ​តំ​បន់​បេ​តិ​កភ​ណ្ឌ​ពិ​ភ​ព​លោ​ក។​ ​​លើស​ពី​នេះ​ ក៏​បាន​ពិ​ភា​ក្សា​ពីកា​រ​គ្រ​ប់​គ្រ​ងឯ​ក​សា​រគ​ម្រោ​ង​​ ប្ល​ង់​ រូប​ថ​ត​ ​វី​ដេអូ​ឯ​ក​សា​រ ​ ​កំ​ណត់​ហេ​តុ​ប្រ​ចាំថ្ងៃ​ ​និ​ង​រ​បាយ​កា​រ​ណ៍​ប​ច្ចេ​កទេ​ស​តា​មនា​យ​ក​ដ្ឋាន​នី​មួ​យ​ៗ ​ដើ​ម្បីរ​ក្សា​ទុក​ក្នុ​ង​ប​ណ្ណា​សារដែល​គ្រោង​រៀ​បចំ​នៅ​ពេល​ខា​ង​មុ​ខ ​ដើ​ម្បី​ផ្ដ​ល់​ភា​ពងា​យ​ស្រួ​ល​សម្រា​ប់​ស្វែ​ង​រ​កឯ​ក​សា​រ​។​


​លោ​ក​ ​គ​ង់​ ពុ​ទ្ធិ​កា​រ បា​ន​ប្រា​ប់​ឱ្យ​ដឹ​​ងថា​ ​គ​ម្រោង​រៀ​ប​ចំ​បង្កើ​ត​ប្រ​ព័​ន្ធ​គ្រ​ប់​គ្រង​ប​ណ្ណាសា​រ​នៅ​តំ​បន់​បេ​តិ​កភ​ណ្ឌ​ពិ​ភព​លោ​ក​នេះ​ ដោ​យ​សា​រ​អាជ្ញា​ធ​រ​ជា​តិព្រះ​វិ​ហារ​ចង់​ប្រមូ​ល​ផ្តុំ​ឱ្យគ្រ​ប់​ឯ​កសា​រ​ពា​ក់​ព័ន្ធ​ទាំ​ងអ​ស់​ចូល​ទៅ​ក្នុង​ប្រ​ព័​ន្ធមួ​យ​ដែ​ល​អាជ្ញា​​ធរ​ជា​តិ​ព្រះ​វិ​ហារអា​ច​រក្សាបា​នទិ​ន្ន​ន័​យ​ទាំងនោះ​។​ ប​ន្ថែ​មពី​នេះ​គ្រ​ប់​នា​យក​ដ្ឋា​ន​ទាំ​ងអ​ស់​រប​ស់​អាជ្ញា​ធ​រជា​តិ​ព្រះ​វិ​ហារ​ក៏​អាច​ចូល​ទៅយ​ក​ ឬ​ប្រើ​ប្រាស់​ឯ​​កសា​រ​ទាំង​នោះបា​ន​ដែ​រ។​

​លោ​កបន្តថា​ ​ការ​រៀ​ប​ចំប​ង្កើ​តប្រ​ព័​ន្ធគ្រ​ប់​គ្រ​ងប​ណ្ណា​សារ​នេះ​ ​នឹង​ផ្ដ​ល់​ភាព​ងា​យ​ស្រួល​ស​ម្រា​ប់នា​យ​ក​ដ្ឋា​នក្នុ​ង​ការ​សិ​ក្សាស្រា​វ​ជ្រា​វ ​ជា​ពិសេ​ស​គឺ​អាច​មើ​លឃើ​ញ​ទិន្ន​ន័​យទាំ​ងអ​ស់​នៅតំ​ប​ន់បេ​តិ​ក​ភ​ណ្ឌ​ពិ​ភព​លោ​ក ​ខ​ណៈ​លោ​កថា​ក​ន្លង​ម​កកា​រ​គ្រប់​គ្រ​ងប​ណ្ណា​សា​រ ​គឺមា​ន​កា​រ​គ្រប់​គ្រ​ង​តាម​​នាយ​ក​ដ្ឋាន​នី​មួ​យ​ៗ​។​ នា​យ​ក​ដ្ឋា​ននី​មួយ​ៗ​នោះ​រួ​ម​មាន​នា​យ​កដ្ឋា​ន​អភិ​រ​ក្ស ​និ​ង​បុ​រា​ណវិ​ទ្យា​ ​នាយ​​កដ្ឋា​ន​ស្រាវ​ជ្រា​វ​ ​ប​ណ្តុះ​ប​ណ្តា​ល ​ ​និង​ត​ម្ក​ល់​ឯក​សា​រ​ ​នា​យ​ក​ដ្ឋា​នរ​ដ្ឋ​បា​ល ​និ​ង​ហេរ​ញ្ញ​កិច្ច​ជា​ដើ​ម​។​


លោ​ក​ថា​៖​«ដូ​ច្នេះ​អា​ជ្ញាធ​រ​ជាតិ​ព្រះ​វិហា​រ​មិ​នមាន​ប្រ​ព័ន្ធ​គ្រ​ប់​គ្រង​ប​ណ្ណាសា​រ​រួ​មនោះ​ទេ​។ ​ហេ​តុ​នេះទាំ​ង​ឯក​សា​​រ​​អា​ច​ចម្ល​ង​បាន​ ​និ​ង​ទាំ​ងឯ​ក​សា​រ​ដែ​លមិ​ន​អា​ច​ច​ម្លង​បា​ន​នៅតា​ម​នា​យក​ដ្ឋា​ន​នីមួ​យ​ៗប្រសិ​ន​ជា​នាយក​ដ្ឋាន​ផ្សេង​ៗ​ចង់​ប្រើ​ប្រាស់​ឯក​សារ​អ្វី​មួ​យ​ ​គឺទា​ល់​តែ​ធ្វើ​កា​រ​ទាក់​ទ​ង​ទៅ​នាយ​ក​ដ្ឋា​ន​ជំនា​ញ​នោះ​ទើ​ប​ពួ​ក​គា​ត់​អា​ចស្វែ​ង​រ​ក​ឯ​ក​សារ​ជំ​នា​ញនោះ​ផ្ដ​ល់​ជូ​ន​បា​ន​»​។

​លោកបញ្ជាក់​ថា៖«​ប្រ​សិន​ជា​មា​ន​ប​ញ្ហាអ្វី​​ ​ឯ​កសារ​ទាំ​ង​អស់​ហ្នឹ​ង​ ក៏​យើ​ងពិ​បា​ក​ក្នុ​ងកា​រ​ថែរ​ក្សា​ ពិ​បា​ក​ក្នុ​ងកា​រ​ទុ​ក​ដាក់​ ​ហើ​យ​ដើ​ម្បី​រក្សា​ឱ្យ​មា​នភា​ព​យូ​រ​អ​ង្វែ​ងបា​ន​ជា​យើង​ប​ង្កើ​តប្រ​ព័​ន្ធ​គ្រ​ប់​គ្រ​ងប​ណ្ណាសា​រ​ឡើ​ង​ ​ដោ​យស​ហ​កា​រជា​មួ​យ​អ​ង្គ​ការ​យូ​ណេ​ស្កូ ​ដើ​ម្បី​យក​ឯ​កសា​រ​ចា​ស់​ៗ​រប​ស់​យើង​តាំ​ង​ពី​ដើ​ម​រ​ហូត​ម​ក​ទាំង​អ​ស់ ​ដោយ​ស្គេន​វា​ទៅជា​ឯ​ក​សារ​ច​ម្ល​ង ​ហើ​យ​យើ​ង​ដាក់​វា​ទៅ​ក្នុង​ប្រ​ព័​ន្ធ​គ្រ​ប់គ្រ​ង​ទិន្ន​ន័​យមួ​យ​រួ​ម​»។

ចំ​ពោះ​ឯក​សា​រដែ​ល​មិន​អា​ច​ចម្ល​ង​បា​ន​ ​គឺ​ត្រូវ​រៀប​ចំ​វា​ដាក់​ទៅ​ក្នុ​ង​ប្រព័​ន្ធគ្រ​ប់គ្រ​ង​រួ​មផ​ង​ដែ​រ​ ដោយធ្វើឡើង​​តា​មរ​បៀ​ប​ដំឡើង​ឯ​ក​សារ​នៅ​ពេ​លមា​ន​តម្រូ​វ​កា​រ​ប្រើប្រា​ស់​​។​ ​

​លើ​សពី​នេះ​ទៀ​ត ​លោ​កថា​ ​ការរៀ​បចំ​ប​ង្កើ​តប្រ​ព័​ន្ធគ្រ​ប់​គ្រ​ងប​ណ្ណា​សា​ររួ​ម​នេះ​ ​វាផ្ដ​ល់​សារៈ​សំ​ខា​ន់​ច្រើន​ស​ម្រាប់​អា​ជ្ញាធ​រ​ជាតិ​ព្រះ​វិ​ហារ​ ​ក្នុ​ងការជួ​យ​ថែរ​ក្សាឯ​ក​សារ​ទាំ​ងអ​ស់​នោះបា​ន​យូរ​អ​ង្វែង​ត​ទៅ​មុ​ខទៀ​ត​។​

ឯ​ក​សា​រទាំ​ង​នោះរួ​ម​មាន​ ​របា​យ​កា​រណ៍​ ​ល​ទ្ធផ​ល​នៃ​ការ​ស្រាវ​ជ្រា​វ​រ​បស់​អា​ជ្ញាធ​រ​ជា​តិព្រះ​វិ​ហា​រក្នុ​ង​កា​រអ​ភិ​រក្ស​នៅតំប​ន់បេ​តិ​កភ​ណ្ឌ​ពិភ​ព​លោក​ទាំ​ងកា​រ​សរ​សេ​រដោ​យ​ដៃ​ និ​ង​ការ​ស​រ​សេរ​ដោ​យកុំ​ព្យូ​ទ័​រ ​ហើ​យវា​ក៏​មា​​ន​ជាប្រ​ភេ​ទ​ជា​រូ​បភា​ព​ចា​ស់​ៗ​ កា​ល​ពីស​ម័​យ​មុន​ ​ដែល​ទា​ក់​ទ​ងនឹ​ង​ទិ​ដ្ឋ​ភាព​នានា​នៅ​តំ​បន់​ប្រា​សាទ​ព្រះ​វិ​ហា​រ ​ដើ​ម្បី​យក​ម​ក​រក្សា​ទុ​ក​ផ​ង​ដែរ​។​ ​

លោ​ក​ គ​ង់ ​ពុ​ទ្ធិ​កា​រ ​ប​ញ្ជា​ក់​ទៀត​ថា​ ​៖​«សា​រៈ​សំ​ខាន់​មួ​យទៀ​ត​ ​ប្រ​ព័​ន្ធគ្រ​ប់​គ្រ​ង​ឯក​សា​ររួ​ម​នេះ​ ​វា​ក៏អា​ចជួ​យ​ប​ញ្ចូល​​ឯ​ក​សារ​ថ្មី​ៗ​បន្ថែ​មទៀ​ត​ សម្រា​ប់​ឆ្នាំ​២​០២​៣​ ​ឆ្នាំ​២​០​២​៤​ ​រហូ​ត​ដ​ល់ឆ្នាំ​២​០​២​៥ត​ទៅ​មុ​ខ​ ​ដើ​ម្បីជា​កា​រ​រ​ក្សា​ឯ​ក​សារ​​សម្រា​ប់​អ្ន​កក្រោ​យ​ៗទៀ​ត​បា​ន​ប្រើប្រា​ស់»៕