ភ្នំពេញៈ លោក​នា​យរ​ក​ដ្ឋ​មន្ត្រី​ ហ៊ុ​ន សែ​ន​ នៅថ្ងៃ​ទី ​​១​៨​ ខែ​កក្ក​ដា​ បាន​ចេ​ញសេ​ចក្តី​​​សម្រេ​ច​ដោ​យ​​កំ​ណត់​យ​ក​ថ្ងៃ​អាទិ​ត្យ​ ទី ២​៥​ ខែ​កុ​ម្ភៈ​ ឆ្នាំ​ ២​០​​២​៤​ ជា​កា​ល​បរិ​ច្ឆេ​ទ​​នៃកា​រ​បោះឆ្នោ​ត​ជ្រើស​តាំ​ងស​មា​​ជិ​កព្រឹ​ទ្ធ​ស​ភា ​​សម្រា​ប់​នី​តិកាល​ទី​៥ ​នៃ​ព្រឹ​ទ្ធស​ភា​។​ ​​


លោ​ក ផៃ​ ​ស៊ី​ផា​ន ​​អ្នក​នាំ​ពាក្យ​​រាជ​រ​ដ្ឋាភិ​បា​ល​ ​នៅថ្ងៃ​ទី ១​៩ ​ខែកក្កដា ​បាន​​ឱ្យ​ដឹ​ងថា​ ​ការងារ​នេះ​​គឺជា​កិ​ច្ច​ការ​រ​ប​ស់​លោ​កនា​យ​ក​​រ​ដ្ឋ​មន្ត្រី​ក្នុ​ង​ការ​កំ​ណ​ត់កា​ល​បរិ​ច្ឆេ​​ទ​លើ​ការ​រៀ​ប​ចំ​កា​របោះ​ឆ្នោ​ត​ស​ក​ល ​និ​ង​អ​ស​កល​ហើ​យ​ក៏មិ​ន​​​មាន​អ្វីជាកា​រលំបាក​សម្រា​ប់​​​ក​ម្ពុ​ជា​ក្នុ​ងកា​រ​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ​ដែ​រ​។​​​

លោ​ក​​ថា៖​​«ការ​បោះឆ្នោ​ត​​នេះ ​មិ​នមា​នភា​ព​ទូ​លំ​ទូលា​យ ដូ​ច​​ការ​បោះ​ឆ្នោត​ជ្រើ​សតាំ​ងតំ​ណា​ង​​រា​ស្ត្រ​​ទេ ព្រោះ​​​កា​រ​បោះ​ឆ្នោ​ត​នេះ ​មាន​តែ​ក្រុ​ម​ប្រឹ​ក្សា​ឃុំ ​សង្កា​ត់ ​និ​ង​ក្រុ​ម​ប្រឹក្សា​ក្រុ​ង​ ​ស្រុក​ ​ជា​ដើ​ម​​ជាអ្ន​ក​បោះឆ្នោ​ត ​ខ​ណៈ​ប្រ​ជាព​​ល​​រ​ដ្ឋ​ធ​ម្មតា​ទូទៅ​​​ផ្សេ​ងទៀ​ត​ ​មិ​ន​ចូល​រួ​ម​នោះ​ទេ​ ​ជាពិសេ​សកា​រ​​បោះ​ឆ្នោ​តនេះ​ ​ក៏មិន​មា​នគ​ណ​ប​ក្ស​ន​យោបា​យ​ចូល​រួ​ម​ច្រើន​ដែ​រ​»​។​​​


ចំ​ណែ​ក​ ​លោ​ក សោ​ម​ ​សូ​រី​ដា ​អ​គ្គលេខា​ធិកា​រ​រ​ង​ និ​ង​ជា​អ្នក​នាំ​​ពា​ក្យនៃគ​ណៈក​ម្មា​ធិ​កា​រជា​តិរៀ​ប​ចំ​កា​រ​បោះ​ឆ្នោត​ (​​គ.​ជ​.​ប​) ​បា​ន​ថ្លែ​ង​​នៅ​ថ្ងៃ​​ទី​១៩ ​ខែ​កក្ក​ដា​ ​ថា នៅ​ក្នុ​ងច្បា​ប់​បោះ​ឆ្នោ​ត​ជ្រើ​ស​តាំ​ងស​មា​ជិក​ព្រឹ​ទ្ធស​ភា​នេះ ​​ត្រូ​វ​​បាន​ប្រ​កាស​ដោ​យ​នា​យក​រ​ដ្ឋម​ន្ត្រី​ ​តា​ម​សំណើ​រ​ប​ស់​ក្រ​សួ​ងម​ហា​​ផ្ទៃ​ក្នុង​កា​រកំ​ណ​ត់​កា​លប​រិ​ច្ឆេ​ទ​នៃ​​ការ​បោះ​ឆ្នោត​។​​​

លោ​ក​​ប​ន្ត​ថា​ ក្រោ​យ​ទ​ទួល​បា​ន​សេ​ច​ក្តី​ស​ម្រេច​​​រ​ប​ស់រា​ជ​រដ្ឋា​ភិបា​ល​ ​កំណ​ត់កា​ល​បរិ​ច្ឆេ​ទ​​ជាក់លា​ក់អ​គ្គ​លេខា​​​ធិ​កា​​រ​ដ្ឋា​ន​នៃ​គ​ជ​ប ​នឹ​ងរៀ​ប​ចំ​ផែ​នកា​រមេ​ប្រ​តិទិ​ន ​ស​ម្រា​ប់កា​រ​បោះឆ្នោ​ត​ ​សម្ភា​រប​រិ​ក្ខារបោះ​ឆ្នោត​ព្រម​ទាំ​ង​ថវិ​កា​ ស​ម្រាប់​ដំ​ណើ​ រ ការ​បោះ​​​ឆ្នោ​ត​មួ​យ​នេះ​ផង​ដែ​រ​។


លោ​ក​ ​សោម​ ​សូរី​ដា ​ស​ង្ក​ត់​ធ្ង​ន់​ថា៖​ ​«​នៅ​ក្រោយ​កា​របោះ​ឆ្នោ​ត​ ជ្រើ​ស​តាំ​ងតំ​ណា​ងរា​ស្ត្រនី​តិ​កា​ល​ទី​៧ ​ឆ្នាំ ​​២​០២​៣​ នេះ​ គ​.​ជ​.ប​ ​នឹ​ង​មា​នកិ​ច្ច​កា​រ​សំខា​ន់​ចំ​នួ​ន២​ប​ន្ថែ​ម​ ​ស​ម្រាប់​ដំ​ណើរកា​រ​បោះ​ឆ្នោត​ ​ដោ​យក្នុ​ង​នោះ​ការរៀបចំ​ដំណើ​រ​​កា​របោះ​ឆ្នោ​​​តជ្រើស​តាំ​ង​​ស​មា​​​ជិក​ព្រឹ​ទ្ធ​ស​ភា ​និង​ការ​រៀ​ប​ចំ​ពិនិ​ត្យ​​ប​ញ្ជី​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​ប្រចាំ​ឆ្នាំ​​​រ​បស់​ខ្លួ​ន​»​។

បើ​តាម​លោ​ក​ សោម​ ​សូរី​ដា​ បើ​ទោះ​បី​ការ​រៀ​ប​ចំកា​រ​បោះឆ្នោ​ត​​ជ្រើ​ស​តាំ​ង​តំ​ណាង​រា​ស្ត្រនី​តិ​កា​ល​ទី​៧​ ឆ្នាំ​​​ ២​០២​៣​ ​មិន​ទា​ន់​បា​ន​បោះ​​​ក្តី ​តែ​ ​គ.​ជ​.ប​ មិន​មា​ន​កា​រព្រួយ​បារ​ម្ភ​​ទេ ព្រោះ​ គ​.​ជ​.ប​ ​មាន​ប​ទ​ពិសោ​ធ​ន៍រួច​ហើយ​លើកិ​ច្ចកា​​រ​ងា​របោះ​ឆ្នោ​ត​នេះ​។

លោ​ក​​ថ្លែ​ង​ថា៖​«តា​មពិ​ត ​គ​. ជ​.​ប បា​ន​ត្រៀ​ម​ ១ ជំ​ហាន​រួ​ចហើ​យ ​លើកា​រ​បោះ​ឆ្នោ​ត​នេះ​យើ​ង​រង់​ចាំ​តែកា​ល​​បរិ​ច្ឆេ​ទជា​​​​​ក់​លា​ក់​ដែល​រា​ជរដ្ឋា​ភិបា​លបា​ន​ប្រ​កា​ស​​នោះ​ទេ។​ កិច្ច​កា​រ​ងា​របោះ​ឆ្នោត​នេះ​មិន​មា​ន​​លំ​បា​កអ្វី​ទេ ​ព្រោះ​វាជា​កា​រងា​រ​ និង​វិ​ជ្ជា​ជីវៈរប​ស់គ​.ជ​.​ប»​។​

លោ​ក សំ​ គ​ន្ធា​មី ​នា​យក​ប្រតិ​​បត្តិ​អ​ង្គកា​រឃ្លាំ​មើល​កា​របោះ​ឆ្នោ​ត​និ​ចហ្វិ​ក​​ថ្លែង​ថា​ ​ការ​បោះឆ្នោ​ត​ជ្រើ​ស​តាំង​ស​មា​ជិក​ព្រឹ​ទ្ធស​ភា​​​​ជាតួ​នា​ទីរ​ប​ស់នា​យ​​ក​រ​ដ្ឋម​ន្ត្រី​ ក្នុ​ង​ការ​ប្រ​កាស​កំ​ណ​ត់ថ្ងៃ​ក្នុ​ង​ការ​បោះ​​ឆ្នោ​តដែ​ល​មាន​អា​ណត្តិ​ ៦​ ឆ្នាំ​បោះឆ្នោ​ត​ម្តង​។​ ​

លោក​​ថា​ ​ការ​បោះ​ឆ្នោត​នេះ​ទៀត​សោ​ត​ គឺ​មា​ន​ល​ក្ខណៈ​ខុ​សគ្នា​ពី​ការ​បោះឆ្នោត​ជ្រើ​សតាំ​ងតំ​ណា​ងរា​ស្ត្រ​ដូ​ច​​​ដែ​ល​គ​.ជ​.​ប ​​​បា​ន​និង​កំ​ពុ​ងរៀ​ប​ចំ​ធ្វើ​​​នា​ពេល​​​ប​ច្ចុប្ប​ន្ន​ ព្រោះ​កា​រ​បោះឆ្នោ​តស​មា​ជិ​កព្រឹ​ទ្ធ​ស​ភាគឺ​ជា​កា​របោះ​ឆ្នោ​តអ​ស​ក​លដែ​ល​មាន​​​ស​មា​ជិក​ក្រុ​ម​ប្រឹក្សា​ឃុំស​ង្កា​ត់​ និ​ង​តំ​ណាង​រា​ស្ត្រ​ នៅ​ក្នុ​ង​តំណែ​ង​ជា​អ្នក​បោះ​ឆ្នោត​ ​ខណៈ​ប្រ​ជាព​ល​រដ្ឋ​ធ​ម្ម​តា ​មិ​ន​មា​ន​សិទ្ធិ​ក្នុ​ង​កា​រចូ​ល​រួ​ម​បោះ​ឆ្នោ​ត​នេះ​​ទេ​​។​

លោ​ក​​​​បាន​ថ្លែង​ថា​៖​ «​ការ​បោះ​ឆ្នោ​តនេះ​ ​មិន​មា​ន​អ្វីជា​ការ​​លំបា​ក​ដល់​ ​គ.​ជ​.ប ​រៀ​ប​ចំ​ទេ ​ព្រោះ​ចំ​នួ​ន​មា​ន​កំ​ណត់​ហើ​យ​ក៏គេ​ ​(គ​ណ​បក្ស​ន​យោបា​យ​)​ ដឹ​ងមុ​ន​​ហើ​យស្រេ​ច​ ព្រោះអ្ន​កដែ​ល​ទៅ​បោះ​ឆ្នោ​តជា​​​ស​មា​ជិក​ក្រុ​ម​ប្រឹ​ក្សា​​ឃុំ ស​ង្កា​ត់ និ​ង​តំ​ណា​ងរា​​ស្ត្រ​​ជា​ដើម​​»​៕